backup og meta

ចង់ឲ្យកូនធំឡើងរឹងមាំ ប៉ាម៉ាក់មិនគួរធ្វើទង្វើបែបនេះទេ

ចង់ឲ្យកូនធំឡើងរឹងមាំ ប៉ាម៉ាក់មិនគួរធ្វើទង្វើបែបនេះទេ

ជឿ​ថា ប៉ា​ម៉ាក់​សម័យ​ថ្មី​ភាគ​ច្រើន ចង់​ចិញ្ចឹម​បី​បាច់​កូន​ឲ្យ​លូត​លាស់​ទៅ​ជា​មនុស្ស​រឹង​មាំ​ម្នាក់ ដែល​អាច​ប្រឈម និង​ដោះ​ស្រាយ​បញ្ហា​បាន​ដោយ​ខ្លួន​ឯង ហើយ​ជា​បុគ្គល​មាន​ទំនួល​ខុស​ត្រូវ​ម្នាក់។ ផ្ទុយ​ទៅ​វិញ បើ​ម៉ាក់​ប៉ា​ណា​ដែល​មាន​ទម្លាប់​ធ្វើ​រឿង​ប៉ុន្មាន​ខាង​ក្រោម កូនៗ​អាច​ធំ​ឡើង​ហើយ តែ​នៅ​តែ​ត្រូវ​ពឹង​ផ្អែក​លើ​ម៉ាក់​ប៉ា​នៅ​ពេល​ជួប​បញ្ហា។

១.ទំរើស​កូន

ទង្វើ​នេះ អាច​ជា​ទម្លាប់​របស់​ប៉ាម៉ាក់​មួយ​ចំនួន ដោយ​ហេតុ​ថា ខ្លាច​កូន​ហត់ ខ្លាច​ពិបាក​ដល់​កូន។ ការ​ដែល​ទំរើស​កូន ខ្លាច​លំបាក​កូន គឺ​ជា​ទង្វើ​មួយ​ដែល​មិន​អនុញ្ញាត​ឲ្យ​ពួក​គេ​យល់​ពី​ភាព​ហត់​នឿយ​ក្នុង​ជីវិត បណ្តោយ​ឲ្យ​ពួក​គេ​ស្គាល់​តែ​ភាព​ស្រណុក​សុខ​ស្រួល ដូច​នេះ​ទោះ​ដល់​វ័យ​ណា​ក៏​ដោយ កូនៗ​នៅ​តែ​រំពឹង​លើ​ម៉ាក់​ប៉ា​ពេល​ដែល​ជួប​រឿង​ពិបាក។ បងស្រី សុផាលីន អ្នករកស៊ីម្នាក់នៅម្តុំចំការដូង ឲ្យដឹងថា“និយាយពីរឿងទំរើសកូន គឺខ្ញុំនេះហើយ។ ខ្លាចណាស់កូនហត់ សុខចិត្តធ្វើខ្លួនឯង ដល់ពេលឥឡូវ ខ្ចិលបាត់ ប្រើធ្វើអីមួយ នៅស្ពឹកនៅហ្នឹង។”

២.បណ្តោយ​ឲ្យ​ធ្វើ​តាម​ចិត្ត​ចង់

ម៉ាក់​ប៉ា​មួយ​ចំនួន​គិត​ថា កូន​នៅ​ក្មេង ចឹង​ហើយ​ចេះ​តែ​បណ្តោយ​ឲ្យ​កូន​ធ្វើ​អី​តាម​ចិត្ត ចង់​បាន​អី​បានហ្នឹង ប៉ុន្តែទោះ​ស្រលាញ់កូន​ប៉ុនណា​ក៏​ដោយ ក៏​មិន​គួរ​ចេះ​តែ​បណ្តោយកូន​ឲ្យ​ធ្វើ​តាម​តែ​ចិត្ត​ចង់ដែរ។ ឧទាហរណ៍ កូន​ចង់​បាន​របស់​លេង​នេះ ម៉ាក់​ប៉ា​ទិញ​ឲ្យ​ភ្លាម អាច​ធ្វើ​ឲ្យ​កូន​ក្លាយ​ជា​ក្មេង​ទំនើង ហើយ​មិន​ល្អ​ទេ​នៅ​ពេល​ដែល​កូន​ធំ ព្រោះ​កាល​ណា​កាន់​តែ​ធំ កាន់​តែ​ចង់​បាន​របស់​ល្អៗ រហូត​អាច​ហួស​ពី​សមត្ថភាព​ម៉ាក់​ប៉ា​ក៏​ថា​បាន។

៣.មិន​ខ្វល់​ពី​កំហុស​កូន

នៅ​ពេល​ដែល​កូន​ធ្វើ​ខុស​អ្វី​មួយ ម៉ាក់​ប៉ា​មិន​គួរ​ធ្វើ​ហីៗ មិន​បង្រៀន​កូន​ឲ្យ​ត្រឹម​ត្រូវ​វិញទេ ព្រោះ​កាល​ណា​បើ​មិន​យក​ចិត្ត​ទុក​ដាក់​ពី​កំហុស​ដែល​កូន​ធ្វើ វា​អាច​បណ្តាល​ឲ្យ​ពួក​គេ គិត​ថា​ទង្វើ​ដែល​ធ្វើ​នោះ​​ត្រឹម​ត្រូវ ចឹង​អាច​ធ្វើ​ម្តង​ហើយ​ម្តង​ទៀត​បាន ​គ្មាន​បញ្ហា​អី​ទេ។ ហើយ​ពេល​ធំ​ឡើង វា​អាច​បណ្តាល​​កូនក្លាយ​ជា​មនុស្ស​គ្មាន​ទំនួល​ខុស​ត្រូវ​ម្នាក់​ក្នុង​សង្គម។

៤.ប្រៀប​ធៀប​កូន​នឹង​អ្នក​ដទៃ

មាន​ម៉ាក់​ប៉ា​មួយ​ចំនួន ចូល​ចិត្ត​យក​កូន​ខ្លួន​ទៅ​ប្រៀប​នឹង​កូន​គេ ឬ​បង​ប្អូន។ ឧទាហរណ៍ កូន​គេ​ល្អ​នេះ ល្អនោះ តែ​កូន​ឯង​មិន​បាន​ស្មើ​កូន​គេ ដោយ​គិត​ថា វា​អាច​ជួយ​ឲ្យ​កូន​ធ្វើ​បាន​ល្អ​ដូច​គេ។ ផ្ទុយ​ទៅ​វិញ ទង្វើ​បែប​នេះ វា​ធ្វើ​ឲ្យ​កូន​មិន​សប្បាយ​ចិត្ត ហើយ​អាច​ក្លាយ​ទៅ​ជា​ក្មេង​ទំនើង មិន​ស្តាប់​បង្គាប់ ហើយ​បើ​ធ្ងន់​ធ្ងរ អាច​បណ្តាល​ឲ្យ​កូន​កើត​ជំងឺ​ផ្លូវ​ចិត្ត អាច​គិត​ខ្លី​ក៏​ថា​បាន។ ​

ស្របនឹងបញ្ហាប្រៀបធៀបកូននេះដែរ លោកស្រី សរ ម៉ុន្ថា នាយិកាសាលាអប់រំកុ​មារតូច ស៊ីជីដា​ កម្ពុជា​ ធ្លាប់បានឲ្យដឹងថា ក្មេងម្នាក់ៗមិនដូចគ្នាទេ បើម៉ាក់ប៉ាប្រៀបកូននឹងកូនអ្នកដទៃគ្មានបានប្រយោជន៍អី ហើយអាចបណ្ដាលឲ្យកូនកើតជំងឺបាក់ទឹកចិត្តទៀត។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

04/01/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ ដេត ធន្នី

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ចង់ឲ្យកូនប្រើខួរក្បាលទាំងសងខាង ក្លាយជាក្មេងឆ្លាត កុំឲ្យកូនរៀនតែលេខអក្សរឲ្យសោះ

ម៉ាក់ប៉ាគួរផ្ដល់ឱកាសឲ្យកូនសម្រេចចិត្តរឿង ៤ យ៉ាងនេះតាំងពីក្មេង


ត្រួតពិនិត្យដោយ

ដេត ធន្នី


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 04, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម