backup og meta

ចង់ឲ្យកូនប្រើខួរក្បាលទាំងសងខាង ក្លាយជាក្មេងឆ្លាត កុំឲ្យកូនរៀនតែលេខអក្សរឲ្យសោះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 25, 2019

    ចង់ឲ្យកូនប្រើខួរក្បាលទាំងសងខាង ក្លាយជាក្មេងឆ្លាត កុំឲ្យកូនរៀនតែលេខអក្សរឲ្យសោះ

    យើង​ដឹង​ហើយ​ថា ខួរ​ក្បាល​មនុស្ស​បែង​ចែក​​ជា​២​ផ្នែក គឺ​ខួរ​ក្បាល​ខាង​ឆ្វេង និង​ខាង​ស្តាំ ដែល​ខួរក្បាល​ទាំង​២​នេះ មាន​តួនាទី​ខុសៗគ្នា។ ចង់​ឲ្យ​កូន​ធំ​ឡើង​ក្លាយ​ជា​មនុស្ស​ឆ្លាត ម៉ាក់ប៉ា​ត្រូវ​ជំរុញ​ឲ្យ​កូន​ប្រើ​ខួរក្បាល​ទាំង​សង​ខាង នេះ​បើ​តាម​ការ​អះអាង​របស់​លោក Christopher Lee ស្ថានិក​អង្គការ HEDC អន្តរជាតិ។

    ខួរ​ក្បាល​ខាង​ឆ្វេង គឺ​ជា​ខួរ​​ក្បាល​ដែល​ផ្តោត​លើ​កត្តាតក្ក​ច្រើន ដែល​ពាក់​ព័ន្ធ​នឹង​ការ​រៀន​អក្សរ លេខ វិទ្យា​សាស្ត្រ។ ខួរ​ក្បាល​ខាង​ស្វាំ ផ្តោត​លើ​ផ្លូវ​អារម្មណ៍ និង​គំនិត​ច្នៃ​ប្រឌិត​ច្រើន ដូច​ជា​ការ​ស្រមើ​ស្រមៃ ការ​​ចាប់​រូបភាព ពណ៌ សំឡេង សិល្បៈ កីឡា​ជា​ដើម។

    នៅ​ពេល​យើង​បញ្ជូន​កូន​ទៅ​​សាលា អ្វី​ដែល​គេ​សិក្សា​ច្រើន គឺ​ផ្តោត​​លើ​​ភាសា វិទ្យាសាស្ត្រ គណិតវិទ្យា ដែល​ភាគ​​ច្រើន​ប្រើ​តែ​ខួរក្បាល​ខាង​ឆ្វេង​ប៉ុណ្ណោះ ខណៈ​សាលា​ខ្លះ​មាន​ម៉ោង​សិល្បៈ​កម្សាន្ត កីឡា​តិច​តួច ឯ​ខ្លះ​ទៀត​មិន​មាន​ផង។

    គ្រូ​បង្គោល​បណ្តុះ​បណ្តាល​របស់​អង្គការ HEDC អន្តរជាតិ Christopher Lee ពន្យល់​ថា ការ​អប់រំ​ទាក់ទង​នឹង​ខួរក្បាល មិន​ពាក់​​ព័ន្ធ​នឹង​បេះដូង មិន​មែន​ជា​ការ​អប់រំ​ទេ ដូច្នេះ​ក្នុង​ករណី​ដែល​សាលា​កូន​មិន​មាន​ម៉ោង​សម្រាប់​ហ្វឹកហាត់​ខួរក្បាល​ផ្នែក​ខាង​ស្តាំ​នោះ​ទេ ពេល​កូន​មក​ដល់​ផ្ទះ​វិញ ឬ​ថ្ងៃ​ចុង​សប្តាហ៍ យើង​ជា​ម៉ាក់​ប៉ា គួរ​ឆ្លៀត​ពេល​បង្រៀន​កូន​ឲ្យ​ចេះ​ធ្វើ​ម្ហូប​អាហារ លេង​ភ្លេង ច្រៀង លេង​កីឡា ដែល​ទាក់​ទង​នឹង​ខួរក្បាល​ខាង​ស្តាំ។

    នៅ​ពេល​ដែល​កូនៗ បាន​ហ្វឹក​ហាត់​ខួរក្បាល​ទាំង​សង​ខាង គេ​នឹង​ក្លាយ​ជា​មនុស្ស​ឆ្លាត​វៃ​ជាង​ក្មេង​ដែល​ប្រើ​ខួរក្បាល​តែ​១​ចំហៀង។

    អត្ថបទពាក់ព័ន្ធ៖

    ទោះ​យ៉ាង​ណា​ក៏​ដោយ លោក Christopher Lee ថា ក្នុង​នាម​យើង​ជា​ឪពុក​ម្តាយ កុំ​ព្យាយាម​អប់រំ​កូន​តាម​ទំនោរ​របស់​យើងឲ្យ​សោះ មិន​បាន​ផល​ល្អ​នោះ​ទេ។ “ឪពុក ឬ​ម្តាយ​មួយ​ចំនួន ជា​វេជ្ជបណ្ឌិត គឺ​ចង់​ឲ្យ​កូន​ក្លាយ​ជា​វេជ្ជបណ្ឌិត​ដែរ។ ចូរ​ចាំ​ថា កូន​របស់​យើង​មាន​ជីវិត​ខុស​ពី​យើង អ៊ីចឹង​គេ​អាច​ក្លាយ​ជា​អ្វី​ដែល​គេ​ចង់​បាន’

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 25, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម