បើឲ្យកូនតូចរៀន ២ វេន ល្អទេ? រៀនឆាប់ចេះអត់?

ត្រួតពិនិត្យដោយ | ដោយ

ចេញផ្សាយថ្ងៃទី 07/11/2019
Share now

ម៉ាក់ប៉ា​សម័យ​នេះ​ភាគច្រើន​បញ្ជូន​កូន​ទៅ​រៀន​តាំងពី​អាយុ ២-៣ ឆ្នាំ​ឡើង ហើយ​ព្រោះតែ​គ្មាន​ពេល​វេលា​ថែទាំ​ដោយ​ត្រូវ​បំពេញ​ការងារ​ប្រចាំថ្ងៃ​ទៀត​នោះ ទើប​ម៉ាក់ប៉ា​តម្រូវ​ឲ្យ​កូន​នៅ​សាលា​តាំងពី​ព្រឹក​ដល់​ល្ងាច។ ការ​ឲ្យ​កូន​រៀន​ពេញ​មួយ​ថ្ងៃ​បែប​នេះ​ល្អ​ចំពោះ​កូន​អត់? កូន​រៀន​ឆាប់ចេះ​មែន​អត់?

ទាក់ទិន​នឹង​បញ្ហា​នេះ​អ្នកគ្រូ លឹម មួយហ្គិច ជំនួយ​ការ​គ្រូ​បរទេស​នៅ​សាលា​ឯកជន​ក្នុង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា កូន​វ័យ​ប៉ុណ្ណេះ​រៀន​តាំងពី​ព្រឹក​ទល់​ល្ងាច​ក៏​មិន​ជា​ល្អ​ដែរ ព្រោះ​គ្នា​គ្មាន​ពេល​សម្រាក​បាន​គ្រប់គ្រាន់ ហើយ​បើ​ទោះ​ជា​សាលា​មាន​កន្លែង​ស្នាក់នៅ​ពេល​ថ្ងៃត្រង់ ក៏​ក្មេង​គេង​មិន​សូវ​លក់​ស្កប់​ដូច​នៅ​ផ្ទះ​ឡើយ ដោយសារ​មាន​ក្មេង​ដទៃ​នៅ​ក្បែរ ហើយ​ពួកគេ​រំខាន។

អត្ថបទពាក់ព័ន្ធ៖ កូនក្រោម ២ ឆ្នាំ កុំទាន់បង្រៀនចំណេះដឹង តែជាពេលបង្រៀនចំណេះធ្វើ

តិចនិកចិញ្ចឹមកូន

អ្នកគ្រូ​វ័យ​ក្មេង​ខាងលើ​ក៏​បាន​បន្ត​ទៀត​ថា កូន​នៅ​វ័យ​ប៉ុណ្ណេះ​ត្រូវការ​សម្រាក​ឲ្យ​បាន​ច្រើន ដូចនេះ​ហើយ​ម៉ាក់​ប៉ា​គ្មាន​ពេល ក៏​គួរតែ​ឆ្លៀត​ពេល​បាយ​ទទួល​កូន​ចេញ​ទៅ​ផ្ទះ ហើយ​រៀបចំ​ឲ្យ​កូន​គេង ២ ម៉ោង​ទើប​ល្អ​ចំពោះ​សុខភាព។

ចំណែក​រឿង​រៀន​ចេះ​មិន​ចេះ វា​មិន​អាស្រ័យ​លើ​ការ​រៀន ២ វេន​នោះ​ទេ ព្រោះ​រយៈ​ពេល ៦-៧ ម៉ោង​នៅ​សាលា​ មិន​មែន​រៀន​សុទ្ធសាធ​ទាំងអស់​ឡើយ តែ​មាន​ជា​សកម្មភាព​ហាត់​ប្រាណ លេង ហែលទឹក និង​ការ​កម្សាន្ត​ដទៃ​ទៀត មិនមែន​រាប់​លេខ​អាន ឬ​សរសេរ​អក្សរ​រហូត​នោះ​ទេ។ ក្មេង​ចងចាំ និង​រៀន​ពូកែ​ទៅ​បាន​ គឺ​អាស្រ័យ​លើ​តិចនិក​បង្រៀន​របស់​គ្រូ អាណាព្យាបាល បូក​រួម​ទាំង​ក្មេង​មាន​ចំណង់​ទើប​អាច​ឲ្យ​ការ​សិក្សា​បាន​រលូន។

មួយ​វិញ​ទៀត បើ​ពេល​រៀន​កូន​ងងុយ​រហូត ឬ​ហូប​ចុក​មិន​ឆ្អែត​ធ្វើឲ្យ​ពួកគេ​គ្មាន​សមាធិ​ផ្ចង់​លើ​ការ​សិក្សា​ដែរ។ សរុប​មក​វិញ ​អ្នកគ្រូ លឹម មួយហ្គិច បាន​បញ្ជាក់​ថា ការ​រៀន​តែ ១ វេន សម្រាប់​ក្មេង ២-៥ ឆ្នាំ គឺ​ល្អ​ជាង តែ​សម្រាប់​ម៉ាក់ប៉ា​រវល់ អាច​ជ្រើសរើស​រៀន ២ វេន នេះ​បាន ឲ្យតែ​សាលា​មាន​ស្ដង់ដារ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"

    អ្នកអាចចូលចិត្ត

    ទារកពាក់ស្រោមដៃ-ជើង ពេលដោះចេញបែកញើស អាចមានបញ្ហាអីអត់?

    ថែទាំកូន - មាន​ម៉ាក់​ៗ​ជាច្រើន​បាន​សាកសួរ​មក​កាន់ Helloគ្រូពេទ្យ ថា​កូន​របស់​ពួកគាត់​មាន​អាការៈ​បែក​ញើស ត្រជាក់​ចុង​ដៃ​ត្រជាក់​ចុង​ជើង​រហូត...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី

    ទាហានមួកខៀវកម្ពុជាម្នាក់ ស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសម៉ាលី

    COVID-19 - ទាហាន​​មួកខៀវកម្ពុជា​ម្នាក់ គឺ​ឧត្តមសេនីយ៍​ទោ ស សាវី ស្លាប់​ដោយសារ​ជំងឺ COVID-19 នៅ​ប្រទេស​ម៉ាលី នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។

    ត្រួតពិនិត្យដោយ ជីព ចិត្ត
    ដោយ ដេត ធន្នី

    ព្រឹកនេះរកឃើញអ្នកផ្ទុក COVID-19 ១ ករណីថ្មីទៀត និងជាសះស្បើយ ១ នាក់

    COVID-19-តាម​ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល កម្ពុជា​បាន​រក​ឃើញ​ករណី​វិជ្ជមាន COVID-19 ថ្មី ១ នាក់ នៅ​ព្រឹក​ថ្ងៃ​ទី ៣០ ខែ​ឧសភា ឆ្នាំ ២០២០...

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី

    ទារកកើតមកទម្ងន់ប៉ុន្មាន ទើបហៅថាគ្រប់គីឡូ?

    គីឡូទារក - ​គ្រប់​គ្នា​ច្បាស់​ជា​ដឹង​ហើយ​ថា កាល​ណា​ទារក​កើត​មក​គឺ​ត្រូវ​គិត​ទៅ​តាម​គីឡូ​ដែល​បាន​កំណត់​តាម​ស្តង់​ដា តែដឹងអត់ថា ទារកគីឡូប៉ុន្មាន​បាន​គិត​ថា...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា