មកដឹងលម្អិតពីជំងឺប្រហោងថតបេះដូងខាងក្រោមពីកំណើតរបស់ក្មេង

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

គ្នា​យើង​ច្បាស់​ជា​ធ្លាប់​ដឹង​ហើយ​ពី​ជំងឺ​បេះ​ដូង​ពី​កំណើត​ដែល​ទារក​មួយ​ចំនួន​ប្រឈម​នឹង​ជំងឺ​នេះ តែ​មាន​ធ្លាប់​ដឹង​ពី​ជំងឺ​ប្រហោង​ថត​បេះ​ដូង​ខាង​ក្រោម​ពី​កំណើត​អត់? ជំងឺ​នេះ​យ៉ាង​ម៉េច​វិញ?

អ្វី​ទៅ​ជា​ជំងឺ​ប្រហោង​ថត​បេះ​ដូង​ខាង​ក្រោម​ពី​កំណើត?

មន្ទីរពេទ្យ កាល់​ម៉ែត បាន​ឲ្យ​ដឹង​ថា ជំងឺ​ប្រហោង​ថត​បេះ​ដូង​ក្រោម​ពី​កំណើត គឺ​ជា​ការ​វិវត្ត​មិន​ប្រក្រតី​នៃ​បេះ​ដូង​ពី​កំណើត ​ដែល​មាន​៣០%​ ក្នុង​ចំណោម​ជំងឺ​បេះ​ដូង​ពី​កំណើត​ទាំង​អស់។ ក្នុង​ករណី​បេះ​ដូង​ធម្មតា ថត​ខាង​ក្រោម​ទាំង​ពីរ​នៃ​បេះ​ដូង​ត្រូវ​បាន​ខណ្ឌ​ចែក​ដោយ​សន្ទះ​មួយ។ ចំណែក​ករណី​ជំងឺ​ប្រហោង​បេះ​ដូង​ថត​ខាង​ក្រោម​វិញ គឺ​មាន​វត្ត​មាន​ប្រហោង​នៅ​លើ​សន្ទះ ដែល​ខណ្ឌ​ចែក​ថត​ខាង​ក្រោម​ទាំង​ពីរ​នេះ។

បញ្ហា​ប្រហោង​ថត​បេះ​ដូង​ក្រោម​ពី​កំណើត​បង្ក​ឡើង​ដោយ​កត្តា​អ្វី?

មូល​ហេតុ​មួយ​ចំនួន​ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ​ប្រហោង​ថត​បេះ​ដូង​ក្រោម​ពី​កំណើត​មាន​ដូច​ជា៖

– ភាព​មិន​ប្រក្រតី​នៃ​ហ្សែន
– ភាព​មិន​ប្រក្រតី​នៃ​ក្រួម៉ូសូម
– ការ​ញ៉ាំ​ស្រា​អំឡុង​ពេល​ពពោះ។ល។

ធ្វើ​ម៉េច​ទើប​ដឹង​ថា​ក្មេង​កើត​ជំងឺ​ប្រហោង​ថត​បេះ​ដូង​ក្រោម​ពី​កំណើត​នេះ?

– ក្នុង​ករណី​ខ្លះ ក្មេង​មិន​មាន​ចេញ​រោគ​សញ្ញា​អី​ទាំង​អស់ ក្រៅ​ពី​ឮសំឡេង​មិន​ធម្មតា ពេល​ស្ដាប់​មើល​បេះ​ដូង។
– រី​ឯ ករណី​ខ្លះ​ទៀត មាន​រោគ​សញ្ញា​ដូច​ជា បែក​ញើស​លើ​ថ្ងាស ដក​ដង្ហើម​ញាប់ ឬ​ហត់​ដង្ហក់ រលាក​សួត​ញឹក​ញាប់ ដើមទ្រូង​ឡើង​ប៉ោង ការ​លូត​លាស់​យឺត​យ៉ាវ។ ប្រសិន​បើ​ស្បែក​ក្មេង​ឡើង​ស្វាយ មាន​ន័យ​ថា​ហួស​ពេល​ធ្វើ​ការ​វះ​កាត់​បេះ​ដូង​ហើយ ដោយ​សារ​មក​ទទួល​ការ​ពិនិត្យ ឬ​ព្យាបាល​មិន​ទាន់​ពេល។

ប្រសិន​បើ​កើត​ជំងឺ​ប្រហោង​ថត​បេះ​ដូង​ក្រោម​ពី​កំណើត អាច​ព្យាបាល​ដោយ​របៀប​ណា?

មន្ទីរពេទ្យ កាល់ម៉ែត បាន​បញ្ជាក់​ថា ទាក់​ទង​នឹង​ការ​ព្យាបាល​ជំងឺ​នេះ គឺ​អាស្រ័យ​ទៅ​លើ​លក្ខណៈ​សណ្ឋាន ឬ​ស្ថាន​ភាព​នៃ​ប្រហោង​បេះ​ដូង​នីមួយៗ ដោយ​ខ្លះ​គ្រាន់​តែ​ពិនិត្យ​ជា​ពេទ្យ​ឲ្យ​ជាប់​លាប់ ឬ​តម្រូវ​ឲ្យ​ប្រើ​ថ្នាំ ខ្លះ​ទៀត​ធ្វើ​ការ​វះកាត់ និង​មួយ​ចំនួន​ទៀត​ព្យាបាល​ដោយ​ប្រើ​ឆ្នុក ក្នុង​ករណី​ខ្លះ​ទៀត គឺ​មិន​អាច​វះកាត់​បាន​ឡើយ ពោល​គឺ​ហួស​ពេល​ក្នុង​ការ​វះកាត់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"
Share now :

ត្រួតពិនិត្យថ្ងៃទី 01/07/2020 | កែសម្រួលចុងក្រោយ 01/07/2020

អត្ថបទគួរអាន

ថែទាំកូន

កូនមានមេរោគក្នុងទឹកនោម អាចបណ្ដាលមកពីស្លៀកខោទឹកនោមយូរៗពេក

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 01/07/2020 . 2 mins read
គ្រុនឈាម

វិធីបែងចែកស្នាមអុជក្រហម ដោយសារមូសខាំ និងស្នាមគ្រុនឈាម

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 30/06/2020 . 1 min read
ញ៉ាំបាយ

កូនអាយុ ២-៣ឆ្នាំ តែអត់ចេះញ៉ាំបាយ អាចសាកល្បងតិចនិកទាំងនេះ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 30/06/2020 . 2 mins read
ក្មេង​លេងភក់ឆ្លាត

ជឿអត់! ក្មេងៗចូលចិត្តលេងដីភក់ ភាគ​ច្រើន​មាន​សុខភាពល្អហើយ​ឆ្លាត​ទៀត

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ សន សុភា
ចេញផ្សាយថ្ងៃទី 29/06/2020 . 3 mins read

អ្នកអាចចូលចិត្ត

ម៉ាក់ប៉ាគួរដឹង ការឆ្លុះអេកូមើលជំងឺបេះដូងពីកំណើតកូនមានប្រយោជន៍ប៉ុនណា?

ជំងឺបេះដូងពីកំណើត - ទារកកើតមកមិនមែនមានសុខភាពល្អទាំងអស់ទេ ព្រោះមានទារកខ្លះប្រឈមនឹងការកើតជំងឺពីកំណើតដូចជាបេះដូងអីចឹង ហើយការឆ្លុះអេកូមើលអាច....

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

រវាងឡេ និងម្សៅ គួរលាបមួយណា ទើបល្អចំពោះកូន?

កូនលាបឡេ ឬម្សៅ-ទារក​តូច​ៗ​បន្ទាប់ពី​ងូត​ទឹក​​ដុស​សាប៊ូ​រួច រឿង​ត្រូវ​ធ្វើ​បន្ទាប់​ប្រាកដជា​លាប​ម្សៅ ឬ​លេ​ផ្ដល់​សំណើម​ដល់​ស្បែក​កូន។ មាន​ម៉ាក់​ៗ​មួយ​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី

ទារកមានជំងឺពីកំណើតប៉ុន្មាននេះ អាចប៉ះពាល់ដល់ប្រាជ្ញាស្មារតី

ជំងឺពីកំណើត - ទោះ​ប៉ូវ​ប៉ុនណា បើ​កូន​កើត​មក​យក​ជំងឺ​ពី​កំណើត​ប៉ុន្មាន​ខាង​ក្រោម​នេះ​មក​ជាមួយ ដឹង​តែ​ប្រាជ្ញា​កូន​មាន​បញ្ហា​ខុស​ពី​ក្មេង​ដទៃ​ហើយ។

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

ចេះកើតអីតែចាស់ៗ ទារកក៏មានបញ្ហារំលាយអាហារដែរ

ក្រពះ ពោះវៀន - ដឹងស្រាប់ហើយថា មនុស្សធំមួយចំនួនមានបញ្ហារំលាយអាហារ​ដែលធ្វើឲ្យរាក ទល់លាមក ប៉ុន្តែបញ្ហារំលាយអាហារនេះ ទារកក៏អាចកើតបានដែលបណ្ដាលពី....

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា