backup og meta

ឃើញកូនក្ដៅខ្លួន ក្អួត កុំប្រហែស អាអូនអាចកើតរលាកថ្លើមប្រភេទ A

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 04, 2020

    ឃើញកូនក្ដៅខ្លួន ក្អួត កុំប្រហែស អាអូនអាចកើតរលាកថ្លើមប្រភេទ A

    អា​អូន​តូច​ៗ​ងាយ​ឆ្លង​មេរោគ​ណាស់ ដោយសារ​សុខភាព​នៅ​មិន​ទាន់​មាំ​ទាំ​ស្រួល​បួល ហើយ​អា​អូន​ចូល​ចិត្ត​យក​របស់​ដាក់​មាត់​មិន​ដឹង​កខ្វក់ ឬ​ស្អាត​ទេ។ ជួន​កាល​មេរោគ​អស់​នោះ​អាច​គ្រាន់​តែ​ធ្វើ​ឲ្យ​កូន​រាក ក្ដៅ​ខ្លួន​ឈឺ​ល្មមៗ​ទេ តែ​ពេល​ខ្លះ​វា​អាច​បណ្ដាល​ឲ្យ​អា​អូន​កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ A ​ជា​ដើម។ ជំងឺ​រលាក​ថ្លើម​ប្រភេទA គឺ​ជា​ជំងឺ​ឆ្លង​ដែល​បង្ក​ឡើង​ដោយ​វីរុស Piconaviridae។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​ជំងឺ​កុមារ សញ្ញាប័ត្រ​ពី​បារាំង។

    ជំងឺ​រលាក​ថ្លើម​ប្រភេទ​ A អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៅ​ម្នាក់​តាម​មាត់។ យើង​គ្រប់​គ្នា មិន​ថា​ចាស់ ឬ​ក្មេង​អាច​ឆ្លង​ជំងឺ​នេះ​តាម​រយៈ​ការ​ញ៉ាំ​ចំណី​អាហារ ការ​ផឹក​ទឹក បន្ទាប់​ពី​បាន​ប៉ះ​កាន់​វត្ថុ​ផ្សេងៗ ដោយ​ប្រើ​ដៃ​មិន​ស្អាត មាន​ជាប់​មេរោគ​នេះ។ ជំងឺ​រលាក​ថ្លើម​ប្រភេទA នេះ​ភាគ​ច្រើន​កើត​ទៅ​លើ​ទារក រហូត​ដល់​ក្មេង​មាន​អាយុ​៦​ឆ្នាំ។

    លោក​ស្រី​បន្ត​ថា ក្មេង​ដែល​មាន​ជំងឺ​នេះ​មិន​សូវ​ចេញ​រោគ​សញ្ញា​ឲ្យ​ដឹង​ទេ ជា​ពិសេស​ទារក ពោល​គឺ ក្មេង​កាន់​តែ​តូច​ដែល​កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ A កាន់​តែ​គ្មាន​រោគ​សញ្ញា​ឲ្យ​ដឹង ទើប​ពេល​ខ្លះ អា​អូន​អាច​ចម្លង​មេរោគ​ទៅ​ឲ្យ​ក្មេង​ដទៃ ម៉ាក់​ប៉ា ឬ​អ្នក​មើល​ថែ​ដោយ​គ្មាន​អ្នក​ណា​ដឹង​មុន​បាន។ តែ​ប្រសិន​បើ​ក្មេង​ធំ ឬ​មនុស្ស​ចាស់​កើត​ជំងឺ​នេះ​វិញ យើង​អាច​ដឹង​បាន​តាម​អាការៈ​ដូច​ជា៖

    – ក្ដៅ​ខ្លួន

    – អស់​កម្លាំង

    – ក្អួត ចង្អោរ

    – ថយ​ចុះ​ចំណង់​នៃ​ការ​ញ៉ាំ​អាហារ

    – ចុក​ពោះ

    – រាករូស

    – រមាស់​ស្បែក និង​ស្បែក​លឿង (ជាទូទៅ ឃើញ​មាន ១សប្ដាហ៍​ក្រោយ​រោគសញ្ញា​ផ្សេងៗ)។

    ចំពោះ​ក្មេង​ធំ និង​មនុស្ស​ធំ ភាគ​ច្រើន​មាន​សភាព​ធ្ងន់ធ្ងរ​នៅ​ពេល​ដែល​ជំងឺ​រលាក​ថ្លើម​ប្រភេទA នេះ។ ជំងឺ​នេះ​អាច​វិវត្តន៍​ទៅ​រក​ការ​ជា​សះ​ស្បើយ​ដោយ​ខ្លួន​ឯង​ក្នុង​រយៈ​ពេល​២-៣​សប្ដាហ៍ ឬ​អាច​ច្រើន​សប្ដាហ៍។ សម្រាប់​ករណី​ធ្ងន់ធ្ងរ​ដែល​បណ្ដាល​ឲ្យ​ខ្សោយ​ថ្លើម​មាន <1%

    វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា សម្រាប់​ជំងឺ​រលាក​ថ្លើម​ប្រភេទA យើង​អាច​បង្ការ​មិន​ឲ្យ​កើត​ឡើង​បាន​ដោយ​ការ​ធ្វើ​អនាម័យ​រស់​នៅ​ឲ្យ​ស្អាត (ញ៉ាំ​ស្អាត ផឹក​ស្អាត រស់​នៅ​ស្អាត) និង​មួយ​ទៀត​នោះ​គឺ ការ​ចាក់​វ៉ាក់សាំង​ឲ្យ​អា​អូន​ចាប់​ពី​អាយុ ១​ឆ្នាំ​ឡើង​ទៅ (ត្រូវ​ចាក់​២​ដង លើក​ទី១ និង​៦​ខែ​ក្រោយ ម្ដង​ទៀត)។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 04, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម