តិចនិកបីកូនតូចត្រឹមត្រូវ មិនឱ្យបញ្ហាដល់រាងកាយពួកគេ

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

ដោយ​សារ​សារពាង្គកាយ​កុមារ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​​​លូត​លាស់ ពេល​ខ្លះ​ការ​ចាប់​កាន់​ដៃ​កុមារ​ លើក​ឡើង ឬ​យោក​យោល​លេង ក៏​អាច​​ជា​កាយវិការ​​​បង្ក​ការ​ប៉ះ​ពាល់​ដល់​​រាង​​កាយ​ពួក​គេ​ផង​ដែរ។ តាម​រយៈ​ Bright Side បាន​ណែ​នាំ​នូវ​វិធី​​មួយ​ចំនួន​ ដើម្បី​ ពរ បី និង​កាន់​កូន​ក្មេង​តូច​​ឱ្យ​បាន​ត្រឹម​ត្រូវ​៖

១. ទប់​ក និង​ក្បាល​ សម្រាប់​កូន​តូច​អាយុ​ក្រោម​៤ ទៅ​៦​ខែ

កូន​តូច​អាយុ​ក្រោម​ ៤-៦​ខែ ពុំ​ទាន់​មាន​សាច់​ដុំ​ត្រង់​ក សម្រាប់​​ទប់​ និង​បញ្ជា​សារពាង្គកាយ​ខ្លួន​​ឯង​បាន​នោះ​ទេ ដូចនេះ​វា​ជា​រឿង​សំខាន់​ដែល​អ្ន​ក​ពរ​ត្រូវ​​ទប់​​ត្រង់​ផ្នែក​ក និង​ក្បាល​ពួក​គេ។ បើ​មិន​ដូច្នោះ​ទារក​អាច​ ពិបាក​ដក​ដង្ហើម និង​​មាន​បញ្ហា​​ឈឺ​​ត្រង់​​ឆ្អឹង​ក។

របៀបពរកូនតូច១
របៀបពរកូនតូច១

២. ប្រើសម្ពាយ​​សម្រាប់​ដាក់​កូន​តូច​ឱ្យ​បាន​ត្រឹម​ត្រូវ​

សម្ពាយ​សម្រាប់​ដាក់​​ស្ពាយ​កូន​តូច ជា​​សម្ភារៈ​ពេញ​និយម​មួយ​សម្រាប់​​ប៉ា​ម៉ាក់​សម័យ​ថ្មី​ តែ​គប្បី​ប្រើ​ប្រាស់​ឱ្យ​បាន​ត្រឹម​ត្រូវ ដោយ​​​​​​​​ដាក់​​វា​​ឱ្យ​ទ្រ​​ត្រង់​ជើង​របស់​កុមារ ដូច​ទៅ​ហ្នឹង​ម៉ាក់​ៗ​ពរ​កូន​ដែរ។ ធ្វើ​ដូច​នេះ​ ឆ្អឹង​សន្លាក់​ និង​ខ្នង​កុមារ​មិន​​ថ្លោះ ឬ​ភ្លាត់​។

របៀបពរកូនតូច២
របៀបពរកូនតូច២

៣. ពរ​​​ផ្អឹប​កុមារ​ដោយ​​ដាក់​ក្បាល​ផ្អែក​លើ​ស្មា

ពេល​អ្នក​ចង់​ពរ​បំពេរ​កូន​តូច​ឱ្យ​គេង គួរ​ដាក់​ត្រង់​ផ្នែក​ក្បាល​ឱ្យ​អឹប​ពី​​​លើ​ស្មា ជា​ជាង​ការ​ដាក់​ឱ្យ​​អឹប​លើ​ទ្រូង ព្រោះ​អាច​ឱ្យ​​កុមារ​ពិបាក​ដក​ដង្ហើម ឬ​ក្រណាត់​​អាវ​របស់​អ្នក​អាច​ចូល​ក្នុង​មាត់​របស់​ពួក​គេ។

របៀបពរកូនតូច៣
របៀបពរកូនតូច៣

៤. ពរ​​​ក្មេង​តូច​ ដោយ​ឧស្សាហ៍​ប្តូរ​ខាង​

ដោយ​សារ​សាច់​ដុំ​ក កុមារ​កំពុង​លូត​លាស់​ដូច​រៀប​រាប់​ខាង​លើ ដូច​នេះ ការ​ពរ​ ដោយ​ឧស្សាហ៍​ប្តូរ​​កុមារ​ទៅ​ខាង​ឆ្វេង ឬ​ស្តាំ​​ចង្កេះ​​របស់​អ្នក ជា​ការ​រក្សា​លំនឹង​ឆ្អឹង​ក​កុមារ​ កុំ​ឱ្យ​ឈឺ​។

អត្ថបទពាក់ព័ន្ធ៖ 

៥. ប្រើ​ដៃ​ទប់​ទាំង​ គូទ ខ្នង និង​ក្បាល​កុមារ

ជា​រឿង​សំខាន់​ពេល​ពរ​​​ក្មេង​តូច អ្នក​គប្បី​ទប់​ខ្នង​​របស់​ពួក​គេ ព្រោះ​ឆ្អឹង​​ខ្នង​​របស់​កុមារ​ និង​ទារក​អាច​នឹង​ត្រូវ​​​រង​​បន្ទុក​ខ្លាំង​ ដែល​ត្រូវ​ការ​ជំនួយ​ពី​ដៃ​អ្នក​ទប់​ ទាំង​គូទ ខ្នង​ និង​ក្បាល​។

របៀបពរកូនតូច៥
របៀបពរកូនតូច៥

៦. ពុំ​គួរ​ពរ​ក្មេង​ ដោយ​បែរ​មុខ​គេ​ផ្ទុយ​ពី​អ្នក

ពរ​ដាក់​ក្មេង​បែរ​​ចេញ​ពី​​មុខ​អ្នក មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​អ្នក​ពិបាក​ ថែម​ទាំង បង្ក​បញ្ហា​ដល់ ឆ្អឹង​ខ្នង និង​ជើង​កុមារ ដូច​នេះ​គួរ​យក​ចិត្ត​ទុក​​ដាក់​​ទ្រ​​កុមារ​​ឱ្យ​បាន​​ត្រឹម​ត្រូវ​។

របៀបពរកូនតូច៦
របៀបពរកូនតូច៦

៧. ពុំ​គួរ​ចាប់​ទាញ​ដៃ​កុមារ​លើក​ឡើង

ករណី​នេះ​ច្រើន​កើត​លើ​កុមារ​អាយុ​ខ្ទង់​៥​ឆ្នាំ ហើយ​ការ​ទាញ​ដៃ​បែប​នេះ អាច​បង្ក​ឱ្យ​ឆ្អឹង​សន្លាក់​កែង​ដៃ​កុមារ​ មាន​បញ្ហា​​ថ្លោះ​គ្រិច​ ឬ​បាក់៕ ​​​

របៀបពរកូនតូច៧
របៀបពរកូនតូច៧

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​ធ្នូ 1, 2019 | កែសម្រួលចុងក្រោយ ខែ​ធ្នូ 2, 2019

អ្នកអាចចូលចិត្ត