backup og meta

ការលាបប្រេងកូឡាលើបង្ហើយទារក (វីដេអូ)

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ ចាន់ វុត្ថា · កែ Jun 11, 2020

ការលាបប្រេងកូឡាលើបង្ហើយទារក (វីដេអូ)

ចាស់ៗ​មួយ​ចំនួនតែង​ឲ្យ​ម៉ាក់ៗ​យក​ប្រេងកូឡា ឬ​ប្រេង​ខ្យល់​មក​លាប​លើ​បង្កើយ​កូន​ ដើម្បី​ក្បាល​ក្មេង​ឆាប់​រឹង មិនផើតផត។ តើ​ការ​ធ្វើ​បែបនេះ​ត្រឹមត្រូវ​តាម​ក្បួន​ពេទ្យ​ទេ? ហេតុអ្វី?

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ប្រាប់​ថា​គ្រូពេទ្យ​តែងតែ​ហាម​​មិន​ឲ្យ​ម៉ាក់​ៗ​ប្រើ​ប្រេង​កូឡា ឬ​ប្រេង​រឹត​ដែល​មាន​ចំហាយ​ក្ដៅ​ខ្លាំង​ពេក​ មក​លាប​លើ​បង្ហើយ​កូន​នោះ​ទេ ព្រោះ​វា​​រលាក​ស្បែកក្បាល កក​ទៅ​ជា​អាចម៍ក្របី តែ​បើ​មិន​សូវ​មានជាតិ​ក្ដៅ​អាច​ប្រើ​បាន​ម្តងម្កាល​ប៉ុណ្ណោះ។ ​គ្រូពេទ្យ​ដដែល​ក៏​​បាន​បញ្ជាក់​ទៀត​ថា ករណី​មួយ​វិញ​ទៀត​វា​ក៏​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ខួរក្បាលកូន ព្រោះ​ថា​​ប្រភេទ​​ប្រេង​​លាប​រឹត​​នេះ​​ជ្រាប​​ចូល​​ទៅ​​តាម​​ស្បែក ហើយ​កូន​ស្រូប​ចូល​ទៅ​ក្នុង​ខ្លួន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ ចាន់ វុត្ថា · កែ Jun 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម