backup og meta

ម៉ឹមទឹកដោះគោសុខៗ ហេតុអីបែរជាកូនបៅលែងត្រូវវិញ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Sep 28, 2021

    ម៉ឹមទឹកដោះគោសុខៗ ហេតុអីបែរជាកូនបៅលែងត្រូវវិញ?

    ករណី​កូន​បៅ​ទឹកដោះ​គោ​ម្សៅ​ម៉ាក និង​លេខ​តែ​មួយ​តាំងពី​ដើម​មក បែរជា​បៅ​លែង​ត្រូវ​នៅ​អំឡុង​ពេល​ណា​មួយ​ទៅ​វិញ រហូត​ម៉ាក់​ប៉ា​ព្យាយាម​ស្វែង​រក​ម៉ាក​ទឹក​ដោះ​គោ​ផ្សេង។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ​បាន​ឲ្យ​ដឹង​ថា ករណី​បែប​នេះ​លោក​ជួប​ច្រើន​មក​ហើយ ដោយ​អាការៈ​ដែល​អាណាព្យាបាល​តែង​លើក​ឡើង​មាន​ដូចជា៖

    – បៅ​មិន​សូវ​ឡើង​គីឡូ

    – រាករូស

    – ក្អួត​ចង្អោរ

    វេជ្ជបណ្ឌិត​រូប​នោះ​បាន​បន្ត​ថា ករណី​ទារក​ទើប​កើត​រហូត​ដល់ ១០ ខែ ឬ ១ ឆ្នាំ​គីឡូ​ឡើង​លឿន​ណាស់ ហើយ​បន្ទាប់​ពី​ចូល​ដល់​វ័យ​នោះ​កូន​ក្មេង​លែង​សូវ​ឡើង​គីឡូ​ត​ទៅ​ទៀត​ហើយ។ លោក​បន្ថែម​ទៀត​ថា​ជា​ទូទៅ​ក្មេង​ចាប់ពី​កើត​ដល់ ៤ ខែ ជា​មធ្យម​មួយ​សប្ដាហ៍​ឡើង ២០០-៣០០ ក្រាម ដូចនេះ​ពេល​កូន​ធំ​ដល់​វ័យ ១ ឆ្នាំ​គីឡូ​ឡើង​កាន់តែ​យឺត​ទៅ​ៗ។ ព្រោះតែ​បែបនេះ​ហើយ ទើប​ពួកគាត់​សន្និដ្ឋាន​ថា កូន​បៅ​ទឹក​ដោះ​គោ​ប្រភេទ​តែ​មួយ លេខ​តែ​មួយ​នោះ​លែង​ត្រូវ​តទៅ​ទៀត តែ​តាម​ពិត​នោះ​គឺជា​ធម្មជាតិ​របស់​ក្មេង​ប៉ុណ្ណោះ។

    បំបៅដោះ

    ចំណែក​ករណី​មាន​រាករូស ក្អួត​ចង្អោរ​ ទល់​លាមកវិញ មក​ពី​ជំងឺ ការ​បង្ក​រោគ​ ឬ​រលាក​ក្រពះ​ពោះវៀន​ដោយ​ខ្លួនឯង​ទៅ​វិញ​ទេ។ ជាចុងក្រោយ​លោក​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​នាំ​កូន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ ដើម្បី​ស្វែង​រក​មូលហេតុ​ពិត​ប្រាកដ ជា​ជាង​សន្និដ្ឋាន និង​បញ្ច្រក​ថ្នាំ​កូន​ដោយ​ចិត្ត​ឯង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Sep 28, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម