backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ចេះកើតអីតែចាស់ៗ ទារកក៏មានបញ្ហារំលាយអាហារដែរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 26, 2020

ចេះកើតអីតែចាស់ៗ ទារកក៏មានបញ្ហារំលាយអាហារដែរ

មនុស្ស​ធំ​ជា​ច្រើន តែង​ជួប​បញ្ហា​រំលាយ​អាហារ​ដូច​ជា​ឈឺ​ក្រពះ ទល់​លាមក រាករូសជាដើម។ ទាក់​ទង​នឹង​បញ្ហា​រំលាយ​អាហារ​នេះ​ដែរ តើ​ទារក​តូចៗ អាច​ជួប​បញ្ហា​រំលាយ​អាហារ​ដូច​មនុស្ស​ធំ​ធម្មតា​ដែរ​ឬ​អត់​?

យោង​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​ថា ជា​ទូទៅ បន្ទាប់​ពី​ទារក​កើត​មក អាហារ​ដែល​ចាំបាច់​បំផុត​សម្រាប់​ទារក​គឺ​ទឹក​ដោះ​ម្ដាយ ហើយ​ពេល​ខ្លះ​ទៀត ទារក​បៅ​ទឹក​ដោះ​គោ​ជំនួស​វិញ។ បើ​ទារក​បៅ​ទឹក​ដោះ​ម្ដាយ ៩៩% ​ទៅ​ហើយ គឺ​មិន​ដែល​មាន​បញ្ហា​អី​ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ទារក​ទេ ក៏​ប៉ុន្តែ​ក្នុង​ករណី​ដែល​ទារក​បៅ​ទឹក​ដោះ​គោ​អាច​ជួប​បញ្ហា៖” ទារក​ដែល​បៅ​ទឹក​ដោះ​គោ​អាច​មាន​បញ្ហា​អាលែកហ្ស៊ី​ជាមួយ​ទឹក​ដោះ​គោ ឬ​ក៏ lactose intolerance។”

វេជ្ជបណ្ឌិត​ជំនាញ​រោគ​កុមារ​រូប​នេះ បន្ត​ថា ប្រសិន​បើ​ទារក​នោះ​មាន​បញ្ហា​អាលែកហ្ស៊ី​នឹង​ទឹក​ដោះ​គោ ម៉ាក់​ប៉ា​គួរ​កត់​សម្គាល់​រោគ​សញ្ញា​នៅ​លើ​កូន​ដូច​ជា៖

– ហើម​ពោះ

– ឆ្អល់​ពោះ

– ឈឺពោះ

– ចង្អោរ

– រាករូស។

លើស​ពី​នេះ​ទៅ​ទៀត កូន​ៗ​អាច​មាន​បញ្ហា​នៅ​លើ​ស្បែក​ដូច​ជា ចេញ​កន្ទួល​ក្រហម នៅ​លើ​មុខ លើ​ថ្ពាល់ លើ​ខ្លួន​ហើយ​កូន​នោះ​យំ​ច្រើន មួរម៉ៅ​ច្រើន​ដោយ​សារ​ការ​ឈឺ​ពោះ​ជាដើម ។

ប្រសិន​បើ​ម៉ាក់​ប៉ា ឬ​អាណា​ព្យាបាល​ណា​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ ហើយ​កូន​មាន​ចេញ​រោគ​សញ្ញា​នេះ លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​យក​កូន​ទៅ​ឲ្យ​ពេទ្យ​មើល​ត្រឹម​ត្រូវ ដើម្បី​កុំ​ឲ្យ​កូន​ឈឺ​ពិបាក​ទ្រាំ ហើយ​ក៏​មិន​ត្រូវ​ឲ្យ​ថ្នាំ​កូន​ញ៉ាំ​ផ្ដេសផ្ដាស​ដែរ ចៀសវាង​ធ្វើ​ឲ្យ​អាការៈ​កូន​កាន់​តែ​ធ្ងន់ធ្ងរ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 26, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម