home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ដបទឹកដោះគោ មានគុណវិបត្តិទាំងនេះទៅលើក្មេង

ដបទឹកដោះគោ មានគុណវិបត្តិទាំងនេះទៅលើក្មេង

ម៉ាក់​ៗ​ប្រាកដ​ជា​ដឹង​ហើយ​ថា ការ​ឲ្យ​កូន​បៅ​ទឹកដោះ​គោ​មិន​សូវ​ល្អ​ដូច​ទឹក​ដោះ​របស់​យើង​ឡើយ តែ​ព្រោះ​កត្តា​ជាច្រើន​ទើប​យើងគ្មាន​ជម្រើសណា​ក្រៅ​ពី​នោះទៀត។

វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ម្សៅ​ទឹកដោះ​គោមិនសម្បូរសារធាតុចិញ្ចឹមគ្រប់គ្រាន់ដូចទឹកដោះម្ដាយ និង​ដប​ទឹក​ដោះ​គោគ្មានគុណភាព ជា​មូលហេតុ​បណ្ដាល​ឲ្យ​កូន​តូច​ប្រឈមមុខ​នឹង​ជំងឺ​ជាច្រើន​ដូចជា​ផ្នែក​ប្រព័ន្ធ​រំលាយអាហារ ពោះវៀន ពិសេស​គឺ​ជំងឺ​ធាត់ ឬ​លើស​ទម្ងន់។ ក្នុង​នោះ​កូន​ដែល​​ប្រើ​ដប​ទឹក​ដោះ​គោ មាន​គុណវិបត្តិ​ធំៗដូចខាងក្រោមនេះ៖

១- ប៉ះពាល់​ដល់​ទម្រង់​មាត់​ទារក

កូន​ដែល​ប្រឹង​មៀម ឬ​បឺត​ជញ្ជក់​ក្បាលដោះ​ជ័រ​របស់​ដប​ទឹកដោះគោ​យូរ អាច​ធ្វើ​ឲ្យ​ធ្មេញ​ពយ​មក​មុខ ហើយ​សាច់ដុំ​មុខ​កូន​បែរជា​លូតលាស់​មិន​ត្រឹមត្រូវ។ មួយ​វិញ​ទៀត​ទារក​បៅ​ទឹកដោះ​គោ​ភាគច្រើន​មាន​ជំនួយ​ក្បាល​ដោះ​ជ័រ ហើយ​កូន​ភាគច្រើន​ចូលចិត្ត​មៀម ដែល​នោះ​ហើយ​ជា​មូលហេតុ​ខូច​ទម្រង់​មុខ។

២- មានការ​ឆ្លង​មេរោគ

ការ​ឆ្លង​រោគ​ដោយសារ​ការ​បៅ​ទឹកដោះ​គោ ភាគច្រើន​មកពី​បញ្ហា​ដប​នេះ​តែ​ម្ដង ព្រោះ​តែ​ការ​សម្អាត​មិន​បាន​សព្វ​ល្អ។ ការ​លាង​សម្អាត​ជាមួយ​សាប៊ូ​តែ​មួយ​មុខ​មិន​នាំឲ្យ​ដប​ស្អាត​ល្អ​ឡើយ​ត្រូវ​លាង​នឹង​ទឹក​ក្ដៅ ហើយ​រលាស់​ទឹក​ឲ្យ​ស្ងួត​ល្អ ហើយ​យក​ទៅ​ទុក​ដាក់​ក្នុង​ប្រអប់​បិទ​ជិត​មិន​ឲ្យ​មាន​ធូលី ឬ​សត្វ​ល្អិត​ទុំ​លើ ទើប​បាន​ត្រឹមត្រូវ​ល្អ។

៣- ផ្ដល់​អាហារ​ច្រើន​ជ្រុល

ទារក​ដែល​បៅដោះ​ម្ដាយ​ពេល​ឆ្អែត វា​នឹង​ឈប់​បៅ ដោយ​ទុក​ឲ្យ​ទឹក​ដោះ​ហៀរ​ចោល តែ​អ្នក​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ គឺ​ត្រូវ​ធ្វើ​តាម​កម្រិត​ណែនាំ។ ឧទាហរណ៍​ថា បើ​កូន​មួយ​ថ្ងៃ​បៅ ៣២ លេខ ម្ដង ៦ លេខ គឺ​យើង​ធ្វើ​តាម​នោះ​គ្មាន​ហ៊ាន​ប្រកែក​គ្នា ហើយ​បើ​កូន​ឆ្អែត​មិន​ចង់​បៅ ក៏​បង្ខំ​រហូត​បៅ​អស់ ព្រោះ​ស្ដាយ​ទឹកដោះគោ​ទាំង​ថ្លៃ ទាំង​ពិបាក​រក​ទិញ មិន​ហ៊ាន​ខ្ជះខ្ជាយ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Try Ravi កែសម្រួល​ចុងក្រោយ 12/08/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត