– ទារកកើត គ្រប់គីឡូជាធម្មតា មានទម្ងន់ចាប់ពី ២,៥ គីឡូក្រាម។
– ប៉ុន្តែរយៈពេល ៣-៥ ថ្ងៃដំបូង ទារកត្រូវស្រកទម្ងន់ ១០-២០ ក្រាម នៃទម្ងន់ទើបកើតវិញ ព្រោះត្រូវបាត់បង់ជាតិទឹកតាមការនោម លាមក។
– ចាប់ពី ១ សប្ដាហ៍បន្ទាប់មកទារកនឹងកើនទម្ងន់ប្រមាណជា ២០-៤០ ក្រាម/ថ្ងៃវិញ ប្រសិនបើបានបំបៅដិតដល់ ឬគ្រប់គ្រាន់
– អាយុ ២ សប្ដាហ៍ទៅ អាចកើនទម្ងន់ចាប់ពី ១០០ ទៅ ១២៥ ក្រាម/សប្ដាហ៍
– អាយុ ១-៤ ខែ ទម្ងន់ឡើង ១គីឡូរាល់ខែ
– អាយុ ៤-៦ ខែទម្ងន់ឡើង ៥០០-៧០០ ក្រាម
វេជ្ជបណ្ឌិតឯកទេសទូទៅរូបនោះបញ្ជាក់ទៀតថា ជាទូទៅតាមបញ្ជីរង្វាស់រង្វាល់សុខភាពកូនចាប់ពី ៤-៦ ខែ ទម្ងន់មិនសូវឡើងខ្លាំងឡើយ ចំណែកឯក្មេងដែលធំធាត់រហូត គឺមានបញ្ហាហ្សែនទៅវិញទេ តែជាក់ស្ដែងក្មេងឥឡូវខ្លះថ្លោសៗណាស់ អាយុទើបមួយខែ ឡើង ២ ឬ ៣ គីឡូក៏មានដែរ ព្រោះបានបៅច្រើន។