គ្រាប់ធញ្ញជាតិជាពពួកចំណីអាហារដ៏ល្អ មិនថាស្ត្រីមានផ្ទៃពោះ មនុស្សធំ ជាពិសេសចំពោះកូនក្មេងជួយដល់ការលូតលាស់ តែពេលខ្លះវាក៏បង្កគ្រោះថ្នាក់វិញដែរ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
គ្រាប់ធញ្ញជាតិជាពពួកចំណីអាហារដ៏ល្អ មិនថាស្ត្រីមានផ្ទៃពោះ មនុស្សធំ ជាពិសេសចំពោះកូនក្មេងជួយដល់ការលូតលាស់ តែពេលខ្លះវាក៏បង្កគ្រោះថ្នាក់វិញដែរ។
លោកវេជ្ជបណ្ឌិត ហ៊ាង រតនា បានឲ្យដឹងថាគ្រាប់ធញ្ញជាតិខ្លះអាចបង្កគ្រោះថ្នាក់ដល់ជីវិតកូនបាន បើសិនជាញ៉ាំទៅឈ្លក់ចូលបំពង់ខ្យល់គ្មានការជួយសង្គ្រោះត្រឹមត្រូវ និងទាន់ពេលវេលា នេះសម្រាប់ប្រភេទគ្រាប់ធំ។ បើគ្រាប់តូចៗវិញពេលញ៉ាំ ហើយឈ្លក់ចូលទៅជាប់ក្នុងទងសួត ឬសួត អាចបណ្ដាលឲ្យរលាកសួតបាន ប្រសិនបើមិនបានយកចេញឆាប់រហ័ស។
ចំណែកវិធីដែលត្រូវយកគ្រាប់ធញ្ញជាតិនោះចេញ គឺត្រូវស្វែងរកមន្ទីរពេទ្យដែលមានឧបករណ៍ត្រឹមត្រូវ និងគ្រូពេទ្យមានជំនាញច្បាស់លាស់ ដោយប្រើម៉ាស៊ីនអង់ដូស្កុបចាប់យកចេញ ព្រោះបើបណ្ដោយយូរអាចរលាកសួតរ៉ាំរ៉ៃបាន។
វេជ្ជបណ្ឌិតឯកទេសទូទៅរូបនេះបន្តទៀតថា បើមិនបានយកគ្រាប់ធញ្ញជាតិចេញ គ្រាន់តែឲ្យកូនលេបថ្នាំ កូននឹងជាតែមួយភ្លែតប៉ុណ្ណោះ ហើយវានឹងលាប់ឡើងវិញ ព្រោះថាកម្ទេចកំទីគ្រាប់ធញ្ញជាតិទាំងនោះមិនទាន់បានចេញ ហើយនៅពេលរលាករ៉ាំរ៉ៃចុះឡើងៗ នាំឲ្យខូចសួត ឬនិយាយឲ្យស្រួលស្តាប់សួតមានបញ្ហារហូត អាចឆាប់ហត់ ដង្ហក់។
លោកបន្ថែមថា ការឲ្យកូនញ៉ាំគ្រាប់ធញ្ញជាតិគឺល្អ ព្រោះវាសម្បូរវីតាមីន សារធាតុចិញ្ចឹម ប៉ុន្តែមុននឹងឲ្យកូនញ៉ាំត្រូវបកសម្បក ឬពុះច្រៀកជាចំណែកឲ្យតូច ដើម្បីសុវត្ថិភាពពេលទំពា ហើយរកពពួកគ្រាប់ណាដែលស្រួលបក និងស្រួលញ៉ាំដូចគ្រាប់កៅឡាក់ ឬក៏គ្រាប់ធញ្ញជាតិស្ងោរ ព្រោះគ្រាប់ក្រៀមមានសភាពរឹង។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ