home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ម៉ាក់ៗទម្លាប់ចាក់ម្សៅក្នុងខោទឹកនោម មិនត្រឹមមិនជួយសម្រួលការរលាក មានតែលើសដើម

ម៉ាក់ៗទម្លាប់ចាក់ម្សៅក្នុងខោទឹកនោម មិនត្រឹមមិនជួយសម្រួលការរលាក មានតែលើសដើម

មាន​ម៉ាក់ប៉ា​ជាច្រើន​ដែល​មាន​ទម្លាប់​មួយ គឺ​មុន​ស្លៀក​ខោ​ទឹក​នោម​ត្រូវ​ចាក់​ម្សៅ​សិន ព្រោះ​គិត​ថា​មិន​បណ្ដាល​ឲ្យ​រលាក និង​ជួយ​ឲ្យ​ស្បែក​កូន​រលោង​ស្អាត។

ផ្ទុយ​ទៅ​វិញ​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ថា​ការ​ធ្វើ​បែប​នោះ​មានតែ​ធ្វើ​ឲ្យ​ស្បែក​កូន​កាន់តែ​រោល រលាក​ខ្លាំង​លើស​ដើម។ ព្រោះ​ម្សៅ​ហុយ ពេល​លាយ​ជាមួយ​ជាតិ​សំណើម​ទឹកនោម ធ្វើឲ្យ​ម្សៅ​នោះ​រមួល​ជា​ដុំ​ៗ ហើយ​ត្រូវ​ស្លៀក​រឹប​ទៀត​នោះ ទៅជា​កកិតស្បែក ឡើងក្រហម ឬ​ដាច់រលាត់។ ទារក​ដែល​ស្លៀក​ខោ​ទឹក​នោម​យូរ​ៗ​ទៅ ស្បែក​​រលាក​ដោយ​ការ​កកិត ក្លាយ​ជា​ដំបៅ​រីក​ធំ​ទៅ​ៗ ធ្វើឲ្យ​ទារក​ប្រឈម​នឹង​គ្រោះ​ថ្នាក់។

លោក​បាន​បន្ថែម​ទៀត​ថា ម្សៅ​មិន​មាន​សុវត្ថិភាព​សម្រាប់​ការ​លាប​ឲ្យ​កូន​តូច​ឡើយ ព្រោះ​ភាព​ហុយ​នោះ​អាច​នាំឲ្យ​ប៉ះពាល់​ដល់​សួត និង​ផ្លូវ​ដង្ហើម។ មួយ​វិញ​ទៀត​ការ​ស្លៀក​ខោ​ទឹកនោម​យូរ​ម៉ោង​ពេក​កូន​អាច​មាន​ជំងឺ​មេរោគ​ចូល​ក្នុង​ផ្លូវទឹក​នោម ហើយ​បើ​មិន​ឆ្លង​មេរោគ​ចូល​ ក៏​កូន​មាន​បញ្ហា​រោល ក្រហម​ប្រដាប់​ភេទ​ដែរ។

ខោទឹកនោម

ងាក​ទៅ​បញ្ហា​មេរោគ​ចូល​ទៅ​កាន់​ផ្លូវ​នោម​របស់​កូន​តូច​ មកពី​មាន​ការ​រលោក​នៅ​តាម​ផ្លូវ​បង្ហូរ​នោម ផ្លោក​នោម និង​ដល់​តម្រង​នោម ជាពិសេស​ក្មេង​ស្រី​ងាយ​នឹង​ប្រឈម​ច្រើន​ជាង​ក្មេង​ប្រុស។ វេជ្ជបណ្ឌិត​​រូប​នោះ​បាន​បន្ថែម​ទៀត​ថា ម៉ាក់​ៗ​ដែល​មាន​កូន​ស្រី​ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ព្រោះ​បំពង់​បង្ហួរ​នោម​ខាង​ក្រៅ​ខ្លី​ជាង​ក្មេង​ប្រុស ជាពិសេស​ពេល​បន្ទោបង់​លាមក​អាច​ជាប់​ប្រតាក​ជាប់​ប្រដាប់​ភេទ។ ដូចនេះ​ពេល​ឃើញ​កាយវិការ​កូន​មិន​ប្រក្រតី​ណា​មួយ ម៉ាក់ប៉ា​ត្រូវ​ឆែក​ថា​កូន នោម ឬ​ជុះ ដើម្បី​កុំឲ្យ​វា​ផ្អាប់​ទុក និង​កកិត​ជាមួយ​ស្បែក​បរិវេណ​នោះ។ ចំពោះ​រោគ​សញ្ញា​វិញ​មាន​ដូចជា​ក្ដៅខ្លួន ទឹកនោម​ពណ៌​ខុសប្រក្រតី ពិបាក​ក្នុង​ការ​នោម យំ​ស្រែក​ដោយសារ​ឈឺចាប់​ពេល​នោម ជាដើម។

ដូចនេះ​ប្រសិនបើ​ចង់​ចង់​ស្បែក​កូន​គ្មាន​ភាព​កកិត មុន​ស្លៀក​អាច​លាប​ប្រេង​ទារក និង​ឡេ​បន្តិច រង់ចាំ​ឲ្យ​ស្ងួត​ចាំ បន្ទាប់មក​ស្លៀក​ខោ​ទឹកនោម​ជាការ​ស្រេច។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទ្រី រ៉ាវី កែសម្រួល​ចុងក្រោយ 17/11/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x