home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

បើកូនរោលរមាស់ដោយសារខោទឹកនោម នេះជាដំណោះស្រាយ

បើកូនរោលរមាស់ដោយសារខោទឹកនោម នេះជាដំណោះស្រាយ

បច្ចុប្បន្ន​ម៉ាក់​ៗ​សឹងតែ​គ្រប់គ្នា​ទៅ​ហើយ​ប្រើប្រាស់​ខោ​ទឹកនោម ដើម្បី​កុំឲ្យ​នឿយហត់​ក្នុង​ការ​បោក​គក់​កន្ទប និង​ខោ។ ប៉ុន្តែ​ទារក​ខ្លះ​មាន​បញ្ហា​រោល​រមាស់ ឬ​កន្ទួល​ដោយសារ​ខោ​ទឹកនោម​នោះ តើ​យើង​គួរ​ធ្វើ​បែប​ណា?

អ្នក​គ្រូ​ពេទ្យ​ឆ្មប សុំ សូរិយា បម្រើ​ការ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល បាន​ឲ្យ​ដឹង​ថា ក្មេង​អាយុ​ក្រោម ២ ឆ្នាំ​មួយ​ចំនួន​ជួប​បញ្ហា​នេះ ហើយ​ទារក​ទើប​កើត​ច្រើន​ណាស់​កើត​រោល រមាស់ ព្រោះ​សាច់​ខោ​មាន​សារជាតិ​គីមី ហើយ​សារជាតិ​គីមី​នេះ​បាន​ទៅ​ប៉ះ​ទឹកនោម​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ស្បែក​ជួប​ប្រទះ​ក្រហម រោល ឬ​កន្ទួល។ មួយ​វិញ​ទៀត​អាច​បណ្ដាល​មកពី​ម៉ាក់​ៗ​ទុក​យូរ​ពេក​មិន​ដូរ ជាពិសេស​ពេល​យប់​តែ​ម្ដង ដោយសារ​តែ​អត់​ងងុយ និង​ខ្ជិល​នោះ ទើប​ម៉ាក់​ៗ​ខ្លះ​បណ្ដោយ​ឲ្យ​កូន​ស្លៀក​ខោ​តែ​១ ក្នុង​មួយ​យប់។

ដូចនេះ​ដើម្បី​កុំឲ្យ​កូន​ជួប​ប្រទះ​បញ្ហា​រោល រមាស់​ម៉ាក់​ៗ​ត្រូវ​ធ្វើ​រឿង​ទាំង​នេះ៖

ខោទឹកនោម

– នៅ​ពេល​ថ្ងៃ​មិន​បាច់​ស្លៀក​ខោ​ទឹក​នោម​ឲ្យ​កូន​ទេ
– ក្រោយ​កូន​ជុះ ឬ​នោម​ត្រូវ​លាង​សម្អាត​ជាមួយ​ទឹកក្ដៅឧណ្ហ៍ៗ ឬ​ទឹក​ត្រជាក់​ធម្មតា
– បន្ទាប់​មក​ជូត​សម្អាត​គូទ​កូន​ដោយ​កំណាត់​ស្ងួត ទន់
– ផ្លាស់​ប្ដូរ​ខោ​ទឹកនោម​ឲ្យ​បាន​ញឹកញាប់
– បើមិនចាំបាច់ កុំប្រើកន្សែងសើមជូតអី ព្រោះងាយប្រតិកម្ម
– ពេល​កូន​បត់​ជើង​ធំ ត្រូវ​ប្រញាប់​ដូរ​ភ្លាម កុំ​ផ្អាប់​ទុក​យូរ
– ស្លៀកសម្លៀកបំពាក់ស្ដើងឲ្យមានខ្យល់ចេញចូល
– ជ្រើសរើស​សម្លៀកបំពាក់​ធ្វើ​ពី​កប្បាស ដែល​ទន់ មិន​ធ្វើ​ឲ្យ​កកិត​រលាក​ស្បែក
– ត្រូវ​បោក​សម្លៀកបំពាក់​កូន​ជាមួយ​នឹង​សាប៊ូ​សម្រាប់​ខោអាវ​ក្មេង ព្រោះ​សាប៊ូ​អស់​ទាំង​នោះ​មិន​សូវ​ជា​មាន​ជាតិ​កាត់​ខ្លាំង
– ត្រូវ​បោក​សម្អាត​សម្លៀកបំពាក់​ជាមួយ​ទឹក​ស្អាត​ឲ្យ​អស់​ជាតិ​សាប៊ូ

ប្រសិនបើ​កូន​នៅ​តែ​ទទួល​រលាក​ស្បែក​ត្រង់​បរិវេណ​គូទ​ដដែល ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ​សើស្បែក ដើម្បី​ពិភាក្សា​កត្តា​នាំ​ឲ្យ​មាន​បញ្ហា​រលាក​ស្បែក​នោះ​ថា​មក​ពី​ខោ​ទឹក​នោម ឬ​អ្វី​ឲ្យ​ប្រាកដ បើ​មក​ពី​ខោ​ទឹក​នោម​គួរតែ​ដូរ​ប្រភេទ​ថ្មី។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទ្រី រ៉ាវី កែសម្រួល​ចុងក្រោយ 23/11/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x