backup og meta

ក្មេងតូចៗត្អើកអត់បាត់ ប៉ាម៉ាក់ត្រូវធ្វើម៉េច?

ក្មេងតូចៗត្អើកអត់បាត់ ប៉ាម៉ាក់ត្រូវធ្វើម៉េច?

ត្អើក​ពេល​ខ្លះ​អាច​ជា​រោគ​សញ្ញា​បញ្ហា​សុខភាព​ណា​មួយ ប៉ុន្តែ​ក៏​អាច​ជា​អាការៈ​កើត​ឡើង​ភ្លាមៗ ដោយ​សារ​តែ​អាហារ​យើង​ញ៉ាំ ឬ​អាច​ដោយ​សារ​ច្រាល​អាស៊ីដ​ក្រពះ ដោយ​ត្អើក​អាច​នឹង​បាត់​ទៅ​វិញ ឬ​នៅ​បន្ត​ច្រើន​ម៉ោង ឬ​ច្រើន​ថ្ងៃ។ សម្រាប់​យើង​ត្អើក អាច​មិន​ជា​បញ្ហា​ចោទ​ទេ ប៉ុន្តែ​ចំពោះ​ក្មេង​តូច អាច​ដោយ​សារ​បញ្ហា​អី​ខ្លះ? គួរ​ជួយ​ក្មេង​ដោយ​វិធី​ណា? អត្ថបទ​នេះ នឹង​លម្អិត​ឲ្យ​គ្នា​យើង​ដឹង​ពី​បញ្ហា​នេះ។

១- មូលហេតុ​ធ្វើ​ឲ្យ​ទារក​ត្អើក?

ត្អើក កើត​ឡើង​នៅ​ពេល​បំពង់​សំឡេង​បិទ​បើក​ញាប់​ខុស​ប្រក្រតី គួប​ផ្សំ​នឹង​ការ​កន្ត្រាក់​សាច់​ដុំ​បំពង់​ក ។ បើ​តាម​បទ​ពិសោធ​លើ​មនុស្ស​ជំទង់ គេ​ជឿ​ថា​ការ ត្អើក​នឹង​ធ្វើ​ទារក​មាន​អាការៈ​មិន​ស្រួល ប៉ុន្តែ​គំនិត​នេះ មិន​ត្រឹម​ត្រូវ​ទេ។ ធម្មតា ការ​ត្អើក​មិន​មាន​ការ​ប៉ះពាល់​ទារក​អ្វី​ទេ ការ​ពិត​ទៅ​គេ​អាច​គេង​បាន​ដោយ​មិន​មាន​បញ្ហា​អ្វី​ទាំង​អស់ ទោះ​ជា​កំពុង​ត្អើក​ក៏ដោយ។

២- ធ្វើ​ម៉េច​ជួយ​ក្មេង​ឲ្យ​បាត់​ត្អើក?

គួរ​ដឹង​ថា អាការៈ​ត្អើក​មិន​បាន​រំខាន​អ្វី​សូម្បី​បន្តិច យ៉ាង​ណា​ក៏​ដោយ ពេល​ខ្លះ​យើង​នៅ​តែ​ចង់​ឲ្យ​កូន​បាត់​ត្អើក​ដែរ ព្រោះ​មិន​ចង់​ឃើញ​កូន​ដង្ហក់។ ហេតុនេះ គួរ​ចាប់​ផ្តើម​តាម​ជំហានៗ​ដូច​ខាង​ក្រោយ ប្រហែល​ជា​អាច​ជួយ​បាន។

– ធ្វើ​ឲ្យ​ទារក​ភើ៖ ពេល​បញ្ចុក​ចំណី​អាហារ​កូន​ហើយ ទុក​ពេល​ខ្លះ​សម្រាប់​ទារក​ភើ។ ក្មេង​តូច ត្រូវ​ការ​ភើ ដើម្បី​ឲ្យ​ហ្គាស​ធ្វើ​ឲ្យ​ត្អើក​នោះ​ចេញ​មក​ក្រៅ។ បើ​បំបៅ​ដោះ ទុក​ឲ្យ​កូន​ភើ​ចន្លោះ​ពេល​ប្តូរ ពី​ដោះ​មួយ ទៅ​ដោះ​មួយ​ទៀត។ បើ​កូនតូច​ស្ថិត​ក្នុង​ដំណាក់​កាល​បញ្ចុក​អាហារ ជួយ​ឲ្យ​​អូន​តូច​ភើ​រៀង​រាល់​ពេល​ញ៉ាំ​អាហារ​បាន​ប្រមាណ ៥០-៨០ ក្រាម នេះ​បើ​តាម​ការ​ណែនាំ​របស់ សមាគម​ផ្នែក​ជំងឺ​កុមារ​នៅ​អាមេរិក American Academy of Pediatrics ។ គន្លឹះ​សំខាន់⁣​បំផុត ពេល​កូន​ត្អើក មិន​ត្រូវ​ទះ ឬ​គោះ​ខ្នង​ជា​ដាច់​ខាត ត្រូវ​តែ​អង្អែល​ខ្នង​ទារក​ថ្មមៗ​បាន​ហើយ។

– ប្រើប្រាស់​ក្បាល​ដោះ​ជ័រ៖ អាការៈ​ត្អើក​លើ​ទារក អាច​ចាប់​ផ្តើម​ពី​មូល​ហេតុ​ច្រើន​យ៉ាង មិន​មែន​មក​ពី​ការ​បញ្ចុក​ចំណី​អាហារ​តែ​មួយ​មុខ​ទេ។ ហេតុនេះ​ពេល​ត្អើក​ភ្លាមៗ​ទាំង​មិន​ទាន់​ដឹង​មូល​ហេតុ សាក​ប្រើ​ក្បាល​ដោះ​ជ័រ​សិន​ទៅ ដោយ​ឲ្យ​អូន​តូច​ជញ្ជក់​វា អាច​ជួយ​សម្រួល​សាច់​ដុំ​បំពង់​ក និង​បន្ថយ​ការ​ត្អើក។

– បណ្តោយ​ឲ្យ​ត្អើក​តាម​ដំណើរ៖ ជា​ធម្មតា អាការៈ​ត្អើក​នឹង​បាត់​ទៅ​វិញ​ដោយ​ឯក​ឯង។ ហេតុនេះ បើ​ការ​ត្អើក​មិន​ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​មិន​ស្រួល​អី​ទេ ទុក​ឲ្យ​វា​ឈប់​តាម​ធម្មជាតិ​ទៅ។

ប៉ុន្តែ​បើ​អាការៈ​ត្អើក​នោះ​មិន​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង អាច​ស្វែង​រក​ជំនួយ​ពី​គ្រូពេទ្យ​ទៅ។ ព្រោះ​ករណី​កម្រ​ខ្លះ ត្អើក​ប្រហែល​ជា​សញ្ញា​បញ្ហា​សុខភាព​ណា​មួយ។

– សាក​ឲ្យ​ញ៉ាំ​ទឹក៖ បើ​ការ​ត្អើក​រំខាន​កូន​តូច ធ្វើ​ឲ្យ​អូនៗ​មាន​អារម្មណ៍​មិន​ស្រួល អាច​សាក​ញ៉ាំ​ទឹក ឬ Gripe Water ព្រោះ Gripe Water ផលិត​ពី​រុក្ខជាតិ​មាន​ក្លិន ដូច​ជា ខ្ញី ជី​អង្កាម ផ្កា Chamomile និង ស៊ីណាមិន ជាដើម ដែល​អាច​ប្រើ​ជាមួយ​បំបាត់​អាការៈ​ចុក​ពោះ និង​បញ្ហា​ពោះ​វៀន​តូច​ផ្សេង​ទៀត។

យ៉ាង​ណា​មិញ មុន​នឹង​ប្រើប្រាស់​ផឹក​ប្រភេទ​នេះ គួរ​ប្រឹក្សា​យោបល់​ជាមួយ​ពេទ្យ ដើម្បី​ឲ្យ​ប្រាកដ​ថា​មិន​មាន​ហានិភ័យ​អ្វី​កើត​ឡើង​ចំពោះ​ទារក ដោយ​សារ​​ប្រើ​ប្រាស់ Gripe Water។ គន្លឹះ​សំខាន់​បំផុត បើ​ទិញ Gripe water ពី​ហាង​ផ្ទាល់ ត្រូវ​ប្រាកដ​ថា បាន​អាន​ស្លាក​សញ្ញា​យ៉ាង​យក​ចិត្ត​ទុក​ដាក់។

ក្មេងត្អើក Hello គ្រូពេទ្យ

អត្ថបទពាក់ព័ន្ធ៖

  • តិចនិក​ដោះស្រាយ​បញ្ហាកូនដេក​នោម​ដាក់​ពូក
  • ពិតទេ ក្មេងៗ​មើល​ទូរស័ព្ទយូរ អាច​កើត​អូទីស្សឹម?

៣- ធ្វើ​ម៉េច​ដើម្បី​បង្ការ​កុំ​ឲ្យ​ទារក​ត្អើក?

ដោយ​សារ​ត្អើក នៅ​មិន​ទាន់​រក​ឃើញ​មូល​ហេតុ​បង្ក​បាន​ច្បាស់​នៅ ពិត​ជា​ពិបាក​ណាស់​ការពារ​បាន ១០០% ណាស់។ យ៉ាង​ណា​ មាន​គន្លឹះ​មួយ​ចំនួន​អាច​នឹង​ជួយ​បាន ដូច​ជា ពេល​បញ្ចុក​អាហារ​ ត្រូវ​បញ្ចុក​សន្សឹមៗ ហើយ​ត្រូវ​តែ​ច្បាស់​បញ្ចុក​កូន​យ៉ាង​ម៉េច​ទើប​ត្រឹមត្រូវ កុំ​ទុក​ឲ្យ​ទារក​ឃ្លាន​ពេក​ ព្រោះ​អាច​ធ្វើ​ឲ្យ​អូន​តូច​ញ៉ាំ​កាន់​តែ​ញាប់។

បន្ទាប់​ពី​ចាប់​ផ្តើម​បញ្ចុក ត្រូវ​តែ​ចៀស​ពី​សកម្មភាព​ខ្លាំងៗ ដូច​ជា លោត​ចុះ​ឡើង និង​ឲ្យ​ក្មេង​លេង​បញ្ចេញ​ថាមពល​ច្រើន ក៏​អាច​ធ្វើ​ឲ្យ​ត្អើក​បាន​ដែរ ហើយ​បន្ទាប់​ពី​ការ​បញ្ចុក​អាហារ ត្រូវ​បញ្ឈរ​កូន​ទៅ​ខាង​ស្តាំ យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ ២០ នាទី។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យា​បាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How Can I Cure My Newborn’s Hiccups? http://www.healthline.com/health/childrens-health/newborn-hiccups#overview1 Accessed May 5, 2017.

កំណែ​ប្រែបច្ចុប្បន្ន

19/06/2019

អត្ថបទ​ដោយ Khlaut Rithy

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Jun 19, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម