backup og meta

របៀបថែទាំកូនបែបបុរាណ តែឥឡូវពេទ្យហាមធ្វើដាច់ខាត

របៀបថែទាំកូនបែបបុរាណ តែឥឡូវពេទ្យហាមធ្វើដាច់ខាត

ទោះ​មក​ដល់​បច្ចុប្បន្ន​បច្ចេកទេស​ពេទ្យ​​ជឿនលឿន​យ៉ាង​ណា​ក្ដី តែ​ប្រជាជន​ខ្មែរ​ខ្លះ​នៅតែ​មាន​ជំនឿ​តាម​បែប​បុរាណ​។ ក្នុង​នោះ​ការ​ថែទាំ​កូន ៦ បែប​នេះ ពេទ្យ​ហាម​ដាច់​ខាត ព្រោះ​វា​អាច​ធ្វើឲ្យ​កូន​ទៅ​ជា​ឈឺ​ថែម​ទៀត​ផង។ ទាំងនេះជាការ​លើកឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។

១- ហាម​បន្តក់​ទឹកដោះ​លើ​ភ្នែក​កូន

ម៉ាក់​ៗ​ដែល​កើត​កូន​តាម​ធម្មជាតិ អាអូន​មាន​បញ្ហា​ភ្នែក​ច្រើន​ជាង​សម្រាល​ដោយ​វះកាត់ តែ​ទោះ​យ៉ាង​ណា យើង​មិន​ត្រូវ​បន្តក់​ទឹកដោះ​លើ​ភ្នែក​កូន​នោះ​ទេ ព្រោះ​រឹតតែ​ធ្វើ​ឲ្យ​ភ្នែក​ស្អិត ហើម និង​រលាក​ភ្នែក និងកញ្ចក់ភ្នែក ។ ភ្នែក​កូន​តូច​ឈឺ គ្រូពេទ្យ​បាន​ណែនាំ​ឲ្យ​បន្តក់​សេរ៉ូម​ប្រៃ។

២- កុំ​បំបៅ​កូន​ទាំង​ផឹក​ថ្នាំ​ឫស​ឈើ និង​ស្រា 

បើ​ម៉ាក់​ៗ​ផឹក​ស្រា​ថ្នាំ ឬឱសថបុរាណដើម្បី​ឲ្យ​សម្បូរ​ទឹកដោះ និង​ឆាប់​រឹង​សរសៃ​អាច​ប៉ះពាល់​ដល់​សុខភាព​ខ្លួនឯង ហើយ​ជាតិ​អាកុល​ក៏​ចូល​ទៅ​ក្នុង​ខ្លួន​កូន​តាមរយៈ​ទឹកដោះ​ធ្វើឲ្យ​កូន ហើមពោះ​ ប៉ោងពោះ និង​រាករូស។ រីឯ​ការ​ផឹក​ថ្នាំ​ឫស​ឈើ​វិញ ក៏​ផ្ដល់​ផល​លំបាក​ដល់​កូន​មិន​ខុស​ពី​ស្រា​ប៉ុន្មាន​ដែរ។

អត្ថបទពាក់ព័ន្ធក្មេង​ទើប​កើត កុំ​ធ្វើ​រឿង​​ទាំង​ប៉ុន្មាន​នេះ​ដាក់​ឲ្យ​សោះ

របៀបថែទាំកូនHello_គ្រូពេទ្យ

៣- ច្របាច់​ដោះ​កូន

ជំនឿ​របស់​ចាស់​ៗ​សម័យ​មុន គឺ​ឲ្យ​តែ​ទារក​ទើប​នឹង​កើត ត្រូវ​ច្របាច់​ក្បាល​ដោះកូន​ឲ្យ​ចេញ​គ្រាប់​ ចៀសវាង​ពេល​ធំ​ទៅ​ដោះ​ប្រែ​ជា​ធំ​រយីករយាក ឬ​កើត​ជំងឺ​ផ្សេង​ៗ​នៅ​កន្លែង​នោះ ហើយ​មិន​ថា​ជា​កូន​ប្រុស ឬ​ស្រី​ឡើយ​ឲ្យតែ​កើត​មក​ ​ត្រូវ​ធ្វើ​បែប​នេះ​ភ្លាម។ គ្រូពេទ្យ​ថា​ជា​រឿង​មិន​ត្រឹមត្រូវ​ទេ ព្រោះ​អាច​ធ្វើឲ្យ​ទារក​មាន​ឆ្លង​មេរោគ និង​បង្ក​ទៅ​ជា​ដំបៅ​ធ្ងន់ធ្ងរ​បាន និង​ឈាន​រហូត​ដល់​វះកាត់​ជាដើម។

៤- ហាម​លាប​ប្រេង​កូឡា​លើ​បង្ហើយ​កូន

ចាស់ៗ​តែង​លាប​ប្រេងកូឡានៅបង្ហើយ​​កូន​ង៉ែត ដើម្បី​ឲ្យ​បង្ហើយ​ឆាប់​រឹង មិន​ផើតផត។ ជំនឿ​បែប​នេះ​មិន​ត្រឹមត្រូវ​ឡើយ ហើយ​ថែម​ទាំង​បង្ក​ផល​ប៉ះពាល់​ដល់​ខួរក្បាល​ ប៉ះពាល់ដល់ផ្លូវដង្ហើមកូន  និង​មាន​អាចម៍​ក្របី​លើ​ក្បាល។

៥- ទំពា​ចំណី​បញ្ចុក​កូន

នៅ​មាន​ម៉ាក់ប៉ា​ចំនួន​តែង​ទំពា​អាហារ​ក្នុង​មាត់​ខ្លួន​រួច បាន​ខ្ជាក់​ដាក់​ស្លាបព្រា​ទៅ​បញ្ចុក​កូន​ត។ ទង្វើ​បែប​នេះ​ពេទ្យ​ហាម​ដាច់​ខាត ព្រោះ​ក្នុង​មាត់​យើង​សម្បូរ​ទៅ​ដោយ​បាក់តេរី​ជាច្រើន​ប្រភេទ មួយ​វិញ​ទៀត​មាន​ជំងឺ​ខ្លះ​អាច​ឆ្លង​តាម​រយៈ​ទឹក​មាត់​ពី​ម្ដាយ​ទៅ​កូន​ដែរ។

៦- ហាម​រោយ​ម្សៅ​លើ​ផ្ចិត​កូន

ក្រោយ​ចេញ​ពីពេទ្យ ម៉ាក់ប៉ា​ត្រូវ​ថែទាំ​ផ្ចិត​កូន​ឲ្យ​បាន​ល្អ ដើម្បី​បង្ការ​ការ​ឆ្លងរោគ ដោយ​ធ្វើ​អនាម័យ និង​លាង​សម្អាត​ផ្ចិត​កូន​ជាមួយ​ថ្នាំ​មេតាឌីន មិន​ត្រូវ​យក​ដីដំបូក សំបុក​ពីពាង-ឆ្កែញ៉ាំង ផេះ ម្សៅហុយ​មក​បិទ ឬ​រោយ​ពី​លើ​ផ្ចិត​នោះ​ទេព្រោះវាអាចបណ្តាលឲ្យកូនកើតតេតាណូសបាន។ ផ្ចិតកូន​ក្មេង​នឹង​ក្រៀមជ្រុះ​ដោយ​ឯកឯង​ក្នុង​អំឡុង ៥-១៥ ថ្ងៃ​ក្រោយ​សម្រាល។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

02/08/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Aug 02, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម