home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

មកស្វែងយល់ពីស្នាមចាក់វ៉ាក់សាំងលើកដំបូងរបស់ទារក ម៉េចបានពេលខ្លះទៅជាខ្ទុះ?

មកស្វែងយល់ពីស្នាមចាក់វ៉ាក់សាំងលើកដំបូងរបស់ទារក ម៉េចបានពេលខ្លះទៅជាខ្ទុះ?

ក្រោយ​កើត​ភ្លាម​ទារក​គ្រប់​រូប​នឹង​ទទួល​បាន​វ៉ាក់សាំង បង្ការ​រោគ​របេង និងជំងឺរលាកថ្លើមB ហើយ​ក្រោយ​ចាក់​ភ្លាម​មិន​មាន​ដំបៅ​អ្វី​ទេ។ តែ​មួយ​រយៈ​ក្រោយ​កន្លែង​ចាក់​វ៉ាក់សាំង​នោះ បែរ​ជា​មាន​ស្នាម​ក្រហម និង​កន្ទួល ហើយ​ខ្លះ​ទៀត​បង្ក​ជា​ខ្ទុះ។

ដើម្បី​ឲ្យ​អស់​ចម្ងល់​ពី​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា នោះ​ជា​រឿង​ធម្មតា​ទៅ​ហើយ តែ​បញ្ហា​ស្នាម​កន្លែង​ចាក់​វ៉ាក់សាំង​ទៅ​ជា​ខ្ទុះ មកពី​ម៉ាក់​ៗ​មិន​បាន​ថែរក្សា​អនាម័យ​កូន​ឲ្យ​បាន​ដិតដល់។

លោក​ក៏​បាន​បន្ត​ទៀត​ថា ជា​ធម្មតា​ចាក់​ហើយ​គ្មាន​ឃើញ​បញ្ហា​អ្វី​ទេ តែ​ក្រោយ​ប៉ុន្មាន​ថ្ងៃ​ទើប​មុខ​របួស​កន្លែង​ចាក់​វ៉ាក់សាំង​នោះ ប្រែ​ជា​កន្ទួល​ក្រហម ឡើង​ស្នាម​លើ​ស្មា​នេះ​ដោយសារប្រតិកម្ម​របស់​វ៉ាក់សាំង​ដែល​បាន​ដក​មេរោគ​​ចេញ។ តែនៅ​ពេល​ស្បែក​ទារក​ប្រែ​ជា​កើត​ខ្ទុះ ម៉ាក់​ៗ​ទាំងអស់​គួរតែ​យក​ចិត្ត​ទុក​ដាក់​ផ្នែក​អនាម័យ ដោយ​ជូត​សម្អាត​ស្បែក​ឲ្យ​ស្រួត​ពេល​ងូត​ទឹក ហើយ​ជូត​នឹង​អាល់កុលបន្ថែម​ទៀត ដើម្បី​សម្លាប់​មេរោគ​ដែល​នៅ​ជាប់​មុខ​របួស​នោះ។

“ជា​ធម្មតា​ទារក​តែង​មាន​ស្នាម​បែប​នេះ​ទាំង​អស់​គ្នា ទាស់​ត្រង់​ថា​អ្នក​ខ្លះ​ស្នាម​តូច ឬ​ធំ​ប៉ុណ្ណោះ ហើយ​មួយ​ទៀត​វា​អាស្រ័យ​លើ​ការ​ថែរក្សា បើ​ក្រោយ​មាន​ស្នាម​ម៉ាក់​ៗ​យក​ចិត្ត​ទុក​ដាក់​ថែទាំ ជូត​សម្អាត​ដិតដល់​វា​មិន​បង្ក​ទៅ​ជា​ខ្ទុះ​ទេ។ តែ​បើ​បណ្ដោយ​ឲ្យ​កន្លែង​ចាក់​វ៉ាក់សាំង​នោះ​សើម និង​ឧស្សាហ៍​កកិត​ច្រើន ទើប​វា​ទៅ​ជា​ចេញ​ហើមខ្លាំង ខ្ទុះ ”។

អត្ថបទ​ពាក់ព័ន្ធ៖ ចំណេះដឹងសម្រាប់ម៉ាក់ៗថ្មីថ្មោង កូនតូចយំ មកពីមូលហេតុច្រើនយ៉ាង តើមានអ្វីខ្លះ?

ចាក់វ៉ាក់សាំង

មួយ​វិញ​ទៀត​ក្រោយ​ចាក់​វ៉ាក់សាំង​រួច ពេល​ខ្លះ​កន្លែង​មុខ​របួស​នោះ​អាច​ប្រែ​ទៅ​ជា​រឹង ដូចនេះ​កុំ​យក​អ្វី​ទៅ​លាប​ពី​លើ​នោះ​ឲ្យ​សោះ​ដូចជា ប្រេង​កូឡា ស្អំទឹកកក ទឹក​ក្ដៅ ឬ​យក​ដៃ​ទៅ​អង្អែល ព្រោះ​វា​នាំ​ឲ្យ​ក្លាយ។

ក្រោយ​ពេល​ជូត​ទឹក​អាល់កុល​ជា​ប្រចាំ រយៈពេល​ប្រហែល ២ សប្ដាហ៍​ស្នាម​កន្ទួល​ខ្ទុះ​នោះ​នឹង​ក្រៀម ហើយ​ស្ងួត​ម្ដង​បន្តិច​ៗ។ បន្ទាប់មក​ទៀត​ស្បែក​កន្លែង​ចាក់​វ៉ាក់សាំង​នោះ​នឹង​ទៅ​ជា​ស្នាម​ក្រហូងប៉ុន​ចុង​ធូប។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ទ្រី រ៉ាវី
កែ 04/09/2019
x