១- កន្ត្រៃកាត់ក្រចកទារកកុំប្រើឡូកឡំ
បើចង់សុវត្ថិភាពបំផុត គួរតែមានកន្ត្រៃកាត់ក្រចកទារកផ្សេងពីសមាជិកក្នុងគ្រួសារ ព្រោះបើប្រើឡូកឡំគ្នា យើងមិនដឹងថាអ្នកទាំងនោះប្រើហើយសម្អាតឬអត់ទេ ហើយក៏មិនដឹងថានរណាខ្លះមានជំងឺអ្វីដែរ។ ដូចនេះវិធីល្អ គួរតែមានកន្ត្រៃផ្សេងគ្នា សម្រាប់កាត់ឲ្យកូនតូច ហើយមុនពេល និងក្រោយប្រើរួច ត្រូវជូតសម្អាតអាល់កុល និងសម្ងួតឲ្យស្រួលបួលដាក់ក្នុងប្រអប់ត្រឹមត្រូវ ចៀសវាងក្លាយទៅជាច្រែះចាប់។
២- កាត់ក្រចកកូនពេលគេងលក់
ដូចដឹងស្រាប់ហើយថាទារកមិនទាន់គេង ច្បាស់ជានៅមិនស្ងៀមឡើយ ដូចនេះបើចង់កាត់រង់ចាំពេលកូនគេងសក់សិន។ ក្រោយកាត់រួច ម៉ាក់ៗអាចយកក្រូចឆ្មារមួយចំណិតតូចមកជូតសម្អាតគ្រប់ម្រាមដៃកូន ចៀសវាងពេលកាត់ដាច់សាច់ ហើយឆ្លងមេរោគ។