តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

តិចនិកងាយៗថែទាំស្បែកទារកនៅរដូវរងា មិនឲ្យស្ងួត ប្រេះ កន្ទួលពេញមុខ

    តិចនិកងាយៗថែទាំស្បែកទារកនៅរដូវរងា មិនឲ្យស្ងួត ប្រេះ កន្ទួលពេញមុខ

    អាកាសធាតុ​ចុះ​ត្រជាក់ ធ្វើ​ឲ្យ​ស្បែក​ស្ងួត​បែក​ស្រកា ឯ​ក្មេង​តូច​វិញ​ថែម​ទាំង​ងាយប្រេះ ​ចេញ​រោល​ពេញ​ផ្ទៃ​មុខ។ តែ​ម៉ាក់​ប៉ា​មិន​បាច់​បារម្ភ​ទេ Hello គ្រូពេទ្យ​នឹង​បង្ហាញ​នូវ​តិច​និក​ងាយៗ ដើម្បី​ថែទាំ​ស្បែក​ទារក​នៅ​​រដូវរងា មិន​ឲ្យ​ស្ងួត របក ប្រេះ រោល ឬ​កន្ទួល​ពេញ​មុខ។

    ១. លាប​ក្រែម ឬ​ឡេ​ផ្តល់​សំណើម​ដល់​ស្បែក

    ខ្យល់​ត្រជាក់​ធ្វើ​ឲ្យ​ស្បែក​ប្រែ​ទៅ​ជា​ស្ងួត ហើយ​បើ​ធ្ងន់ធ្ងរ​ខ្លាំង​ទៅ​ជា​ប្រេះ ពិសេស​ស្បែក​មុខ ដៃ ជើង ហើយ​ត្រូវ​នឹង​ស្បែក​កូន​ក្មេង​នៅ​ខ្ចី​ទៀត ទៅ​ជា​ក្រហម រលាក​ស្បែក​ក៏​មាន។ អ៊ីចឹង​ហើយ​ម៉ាក់ៗ​គួរ​ទិញ​ក្រែម​មក​លាប​មុខ និង​ឡេ​សម្រាប់​លាប​ដង​ខ្លួន ដៃ​ជើង​កូន ដើម្បី​ជួយ​ផ្តល់​សំណើម​ដល់​ស្បែក​កូន ហើយ​ត្រូវ​លាប​នៅ​ពេល​ងូត​ទឹក​រួច គឺ​នៅ​ពេល​ព្រឹក ថ្ងៃ និង​ពេល​យប់។

    ២. ស្លៀក​ពាក់​ខោ​អាវ​ក្រាស់ៗ​ឲ្យ​កូន

    ការ​ស្លៀក​ក្រាស់ៗ​អាច​ការពារ​ស្បែក​កូន​ពី​​ខ្យល់​ស្ងួត​ផង ថែម​ជួយ​ឲ្យ​កូន​មាន​ភាព​កក់​ក្តៅ​ទៀត តែ​ទោះ​យ៉ាង​ណា​ម៉ាក់ៗ​ត្រូវ​ប្រាកដ​ថា​ខោ​អាវ​ទាំង​នោះ​មិន​រមាស់ ស្កៀប ធ្វើ​ឲ្យ​កូន​ពិបាក​ទ្រាំ ឬ​បង្ក​ទៅ​ជា​កន្ទួល​រមាស់​ស្បែក​កូន​ទៀត។ បន្ថែម​ពី​​លើ​សម្លៀក​បំពាក់​វែងៗ ក្រាស់ៗ ម៉ាក់ៗ​កុំ​ភ្លេច​ពាក់​ស្រោម​ដៃ​ស្រោម​ជើង​ឲ្យ​កូន​ផង។

    ៣. ងូត​ទឹក​កូន​ឲ្យ​បាន​ទៀង​ទាត់

    ម៉ាក់​ប៉ាខ្លះ ពេល​អាកាស​ធាតុ​ត្រជាក់​​ខ្លាំង​ពេក មិន​ហ៊ាន​ងូត​ទឹក​ឲ្យ​នោះ​ទេ សុខ​ចិត្ត​ជូត​ខ្លួន​កូន​ជំនួស​វិញ។ តែ​ការ​ធ្វើ​បែប​នេះ​មិន​ល្អ​នោះ ទោះ​ជា​អាកាស​ប្រែប្រួល​យ៉ាង​ណា​ក៏​​ដោយ យើង​ត្រូវ​ងូត​ទឹក​ឲ្យ​កូន​ធម្មតា ដោយ​គ្រាន់​តែ​ប្តូរ​ទម្លាប់​ពី​ការ​ងូត​ទឹក​ត្រជាក់ មក​ងូត​ទឹក​ក្តៅ​ឧណ្ហៗ​វិញ ។

    ៤. ប្រើ​សាប៊ូ​ដែល​មាន​ក្លិន​ស្រាល មិន​សូវ​មាន​ជាតិ​អាល់កុល

    ការ​ប្រើ​សាប៊ូ​ដែល​មាន​ក្លិន​ក្រអូប​ខ្លាំង ឬ​មាន​ជាតិ​អាល់កុល ធ្វើ​ឲ្យ​ស្បែក​កូន​រឹត​តែ​ស្ងួត និង​ស្តើង​ខ្លាំង អ៊ីចឹង​ហើយ​ម៉ាក់ៗ​ត្រូវ​ជ្រើស​រើស​សាប៊ូ​ណា​ដែល​មាន​ក្លិន​ស្រាលៗ​វិញ ទើប​មិន​ធ្វើឲ្យ​ឆួល​ខ្លាំង​ប៉ះពាល់​​ផ្លូវដង្ហើម​កូន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 11/12/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: