៣- ជាតិអាល់កុល
អំឡុងពេលបៅដោះម៉ាក់ៗ បេប៊ីនឹងមានសុវត្ថិភាព បើម៉ាក់ៗមិនផឹកជាតិអាល់កុលទេនោះ ប៉ុន្តែបើស្រីៗគ្នាយើងចាំបាច់ផឹកគ្រឿងស្រវឹង ខ្វះមិនបាន ត្រូវដឹងពីពេលវេលាសមស្រប និងកម្រិតជាតិអាល់កុលយើងផឹកឲ្យបានត្រឹមត្រូវ។ ជាធម្មតា ការធ្វើមេតាបូលីសរបស់រាងកាយដើម្បីបន្សាបជាតិអាល់កុល ត្រូវការពេលយ៉ាងតិចចន្លោះពី ១-២ ម៉ោង ដើម្បីបណ្តេញវាចេញពីចរន្តឈាមយើង មានន័យថា ក្រោយធ្វើមេតាបូលីសរួច ជាតិអាល់កុល គ្មានក្នុងទឹកដោះម៉ាក់ៗទៀតទេ។ បើគ្នាយើង ត្រូវការផឹកគ្រឿងស្រវឹង ត្រូវចាំថា ផឹកក្រោយពេលបំបៅអូនៗរួច ដើម្បីអនុញ្ញាតរាងកាយមានពេលគ្រប់គ្រាន់ធ្វើមេតាបូលីស កុំឲ្យប៉ះពាល់អូនៗនៅពេលយើងបំបៅពេលក្រោយ។
៤- សូកូឡា
ក្រៅពីជាតិកាហ្វេអ៊ីនមានក្នុងសូកូឡាធ្វើឲ្យប៉ះពាល់ដល់ការគេងរបស់អូនៗហើយនោះ សារធាតុផ្សេងទៀតមានក្នុងសូកូឡា នឹងដើរតួរជាថ្នាំបញ្ចុះលាមក (laxative) ប៉ះពាល់ដល់អូនៗដូចគ្នា។ កម្រិតការញ៉ាំសូកូឡាឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងអូនមានបញ្ហាដំណេក និងបញ្ហាបង់ជើងធំញឹកញាប់។
៥- ជីរវ៉ាន់ស៊ុយ ជីរអង្កាម
បើទោះជាជីរវ៉ាន់ស៊ុយ ជីរអង្កាម សុទ្ធតែចាត់ទុកជាថ្នាំបុរាណដ៏ល្អ និងជួយឲ្យអាហារកាន់តែឆ្ងាញ់ពិតមែន ប៉ុន្តែវាក៏មានផលអវិជ្ជមានទៅលើការផលិតទឹកដោះយើងដូចគ្នា។ ត្រូវកម្រិតបរិមាណញ៉ាំពពួកជីរទាំងនេះ និងមិនត្រូវញ៉ាំម្តងទាំងពីរមុខនោះឡើយ។ អ្វីចាំបាច់បំផុត បើយើងឧស្សាហ៍ញ៉ាំជីរទាំងនេះ ត្រូវចេះកត់សម្គាល់ការលូតលាសរបស់អូនៗឲ្យបានល្អ។
៦- ខ្ទឹមស
រសជាតិទឹកដោះរបស់ម៉ាក់ៗ វាអាស្រ័យទៅលើអាហារដែលម៉ាក់ៗញ៉ាំ ខណៈការសិក្សាជាច្រើនរកឃើញថា ការបៅដោះរបស់បេប៊ី ក៏អាស្រ័យទៅលើរសជាតិទឹកដោះដូចគ្នា។ យ៉ាងណា ខ្ទឹមស ជាអាហារមួយប្រភេទមានរសជាតិធ្វើឲ្យបេប៊ីភាគច្រើនស្អប់បំផុត។ បើពេលណាមួយអូនៗមិនព្រមបៅដោះ គឺវាអាចមកពីយើងញ៉ាំខ្ទឹមសនេះឯង ហើយរសជាតិខ្ទឹំមស នឹងធ្វើឲ្យអូនៗលែងចង់បៅដោះទៀតក៏មាន។
៧- អាហារធ្វើឲ្យកើនឧស្ម័នក្នុងពោះ (Gassy foods)
ពពួកអាហារមួយចំនួន នឹងធ្វើឲ្យឧស្ម័នក្នុងពោះកាន់តែកើនឡើង មានដូចជា ពពួកសណ្តែក សណ្តែកបណ្តុះ ស្ពៃក្តោប និងផ្កាខាត់ណាខៀវ ជាដើម សុទ្ធតែអាចបង្កបញ្ហាហើមពោះដល់អូនៗ ហើយបើបញ្ហាទាំងនេះកើតឡើង វានឹងបណ្តាលឲ្យអូនៗប្រឈមហានិភ័យចុកពោះធ្ងន់ធ្ងរ។