home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

តិចនិកបំបៅដោះកូនពេលយប់ ម៉ាក់ៗលែងបារម្ភរឿងគេងមិនឆ្អែត

តិចនិកបំបៅដោះកូនពេលយប់ ម៉ាក់ៗលែងបារម្ភរឿងគេងមិនឆ្អែត

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

ចំពោះ​ម៉ាក់​ៗ​ថ្មី​ថ្មោង បញ្ហា​ដ៏​គួរ​ឲ្យ​ធុញ​មួយ​ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​ដែល​ត្រូវ​ជួប​ប្រទះ​នោះ​គឺ បញ្ហា​គេង​មិន​ដែល​បាន​ឆ្អែត​ភ្នែក​ដូច​មនុស្ស​ធម្មតា។ យើង​ច្បាស់​ជា​យល់​ហើយ​ថា ទារក​ទើប​នឹង​កើត​ឆាប់​ឃ្លាន ទារ​រក​បៅ​ញឹក​ញាប់ មិន​ដឹង​ពេល​ថ្ងៃ ឬ​ពេល​យប់​ទេ។ កត្តា​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ម៉ាក់​ៗ​រក​ពេល​សម្រាក​មិន​បាន​គ្រប់​គ្រាន់ ចុះ​មាន​វិធី​ណា​ដែល​អាច​ជួយ​សម្រួល​បញ្ហា​នេះ​បាន​អត់?

ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ បកស្រាយ​ឲ្យ​ដឹង​ថា ឪពុក​ម្ដាយ​ថ្មី​ថ្មោង​ស្ទើរ​តែ​គ្រប់​រូប​ទៅ​ហើយ ដែល​ត្រូវ​ហត់​កម្លាំង​ដោយ​សារ​ប្រឹង​មើល​ថែ​កូន​យ៉ាង​ដិត​ដល់​ទាំង​ថ្ងៃ ទាំង​យប់។ ប៉ុន្តែមាន​វិធី​មួយ​ដែល​ជួយ​សម្រាល​ភាព​នឿយ​ហត់​ពេល​យប់​របស់​ម៉ាក់​ប៉ា​នោះ​គឺ តិចនិក​បំបៅ​ដោះ​កូន​ក្នុង​សុបិន (ភាសា​បច្ចេកទេស Dream Feeding) ឬ​បើ​និយាយ​ឲ្យ​ស្រួល​ស្ដាប់ គឺ​បំបៅ​ដោះ​កូន​ពេល​យប់។

តើ Dream Feeding ​ជា​អ្វី?

Dream Feeding នេះ​ជា​ការ​បំបៅ​ដោះ​កូន នៅ​ពេល​ដែល​អា​អូន​គេង​លក់​តិចៗ (ពេល​ដែល​កូន​មើល​ទៅ​ស្រិមៗ)។ ម៉ាក់​ៗ​អាច​ប្រើ​តិចនិក​នេះ​១-២ ម៉ោង​ក្រោយ​ដាក់​ឲ្យ​អា​អូន​គេង និង​មុន​ពេល​ដែល​ខ្លួន​ឯង​ផ្ទាល់​រៀប​ចូល​សម្រាក។ ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ឲ្យ​អា​អូន​គេង​លក់​បាន​យូរ មុន​ពេល​កូន​ឃ្លាន​ម្ដង​ទៀត។ វា​ក៏​អាច​ឲ្យ​ម៉ាក់​ប៉ា​សម្រាក​បាន​យូរ​ដូច​គ្នា​ដែរ។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា យើង​អាច​ចាប់​ផ្ដើម​ប្រើ​តិចនិក​នេះ​បាន​នៅ​ពេល​ដែល៖

– កូន​មាន​អាយុ​លើស​ពី ​២​ខែ
– មាន​ម៉ោង​ចូល​គេង និង​ម៉ោង​បៅ​ពេល​យប់​ទៀង​ទាត់
– លូតលាស់​បាន​ល្អ (ដោយ​បៅ​ដោះ​ម៉ាក់ ឬ​ទឹក​ដោះ​គោ)
– ឆាប់​គេង​លក់​វិញ ក្រោយ​ភ្ញាក់ ជាដើម។

បើ​យើង​ចង់​បំបៅ​ដោះ​កូន​ពេល​យប់ គួរ​ធ្វើ​យ៉ាង​ម៉េច?

យើង​អាច​ប្រើ​តិចនិក​នេះ​បំបៅ​កូន​បាន​ដោយ៖

១. បំបៅ​កូន ដាក់​ឲ្យ​កូន​ចូល​គេង​តាម​ម៉ោង​ធម្មតា​របស់​កូន
២.១-២​ម៉ោង​ក្រោយ មុន​ពេល​យើង​រៀប​ចូល​គេង ចាំ​សង្កេត​មើល​ថា អា​អូន​មាន​កម្រើក​ខ្លួន​តិចៗ​តែ​មិន​ទាន់​ភ្ញាក់​ពី​គេង​ទេ និង​ឃើញ​គ្រាប់​ភ្នែក​កូន​កម្រើក​នៅ​ពី​ក្រោម​ត្របក​ភ្នែក (​ពេល​ភ្នែក​កូន​នៅ​បិទ)
៣. ដាក់​ចុង​សុដន់​ម្ដាយ ឬ​ចុង​កំប៉ុង​ដោះ​គោ នៅ​ក្បែរ​មាត់​កូន (កុំ​បង្ខំ​ឲ្យ​កូន​បៅ) ឲ្យ​កូន​បៅ​ដោយ​ខ្លួន​ឯង​រហូត​ទាល់​តែ​កូន​ឆ្អែត
៤. ក្រោយ​កូន​បៅ​ឆ្អែត ហើយ​គេង​លក់​វិញ យើង​អាច​ចូល​សម្រាក​ដែរ​

ប្រធាន​ផ្នែក​សម្ភព​រូប​នេះ បញ្ជាក់​ថា ចំពោះ​តិចនិក​បំបៅ​ដោះ​កូន​នៅ​ពេល​យប់​នេះ មិន​មាន​ប៉ះពាល់​ទៅ​ដល់​កូន​ទេ ហើយ​ជួយ​សម្រួល​ឲ្យ​អា​អូន និង​ម៉ាក់​ប៉ា​មាន​ម៉ោង​គេង​ដូច​គ្នា។ មិន​តែ​ប៉ុណ្ណោះ វា​ជួយ​ឲ្យ​បាន​គេង​បាន​ឆ្អែត​ភ្នែក​ជាង​រាល់​ដង ព្រោះ​ការ​គេង​មិន​បាន​គ្រាប់​គ្រាន់​អាច​ប៉ះពាល់​ទៅ​ដល់​សុខភាព​ទូទៅ​របស់​យើង​ខ្លាំង​ដូច ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ បង្កើន​ហានិភ័យ​ជំងឺ​បាក់​ទឹក​ចិត្ត ឬ​ថប់​បារម្ភ កម្លាំង​ក៏​ចុះ​ខ្សោយ។ល។

ស្រប​គ្នា​នេះ តិចនិក Dream Feeding អាច​មាន​ប្រសិទ្ធភាព​លើ​ទារក​មួយ​ចំនួន ហើយ​មួយ​ចំនួន​ទៀត អាច​មិន​ដំណើរ​ការ​តាម​ការ​គិត​របស់​ម៉ាក់​ប៉ា ព្រោះ​ទារក​ទាំង​អស់​មិន​ដូច​គ្នា​ទេ ដូច​នេះ​ហើយ ម៉ាក់​ប៉ា​គួរ​ស្វែង​រក​មធ្យោបាយ​ដោះ​ស្រាយ​យ៉ាង​ណា​ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​យើង ហើយ​មិន​ប៉ះពាល់​ដល់​កូន។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អត្ថបទពាក់ព័ន្ធ


រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 08/10/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x