នៅពេលនិយាយពីទឹកដោះសត្វ យើងតែងតែគិតដល់ទឹកដោះគោមុនគេមិនខាន។ ទោះជាយ៉ាងនេះក៏ដោយ ទឹកដោះសត្វមួយប្រភេទទៀតកំពុងទទួលការពេញនិយមនៅជុំវិញពិភពលោកដែរនោះគឺទឹកដោះពពែ ដោយសារតែទឹកដោះពពែមានអត្ថប្រយោជន៍ពិសេសពីធម្មជាតិ ច្រើនយ៉ាង។ បើអ៊ីចឹង តើទឹកដោះពពែ និងទឹកដោះគោមានភាពខុសគ្នាបែបណាខ្លះ?
តស់យើងស្វែងយល់ទាំងអស់គ្នា៖
១. ប្រូតេអ៊ីន
បញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើនដែលតែងកើតលើក្មេងក្រោមអាយុ៣ឆ្នាំ ទាក់ទង់ទៅនឹងទឹកដោះគោ គឺបញ្ហាទល់លាមកដោយសារតែទឹកដោះប្រភេទនេះមានប្រូតេអ៊ីនមួយប្រភេទហៅថា Alpha s1 Caseinខ្ពស់។ បរិមាណប្រូតេអ៊ីនAlpha s1 Casein ធ្វើឲ្យក្មេងជួបបញ្ហាដូចជាទល់លាមក ហើមពោះ ពិបាករំលាយអាហារ ក្អែ និងមានរោគសញ្ញាជំងឺសើស្បែកជាដើម។ ដោយឡែកសម្រាប់ទឹកដោះពពែវិញ មានបរិមាណប្រូតេអ៊ីនAlpha s1 Casein ៨៩ភាគរយតិចជាងទឹកដោះគោ ដែលមិនបង្កឲ្យក្មេងជួបបញ្ហាទាំងនេះទេ។ ជំនួសមកវិញ ទឹកដោះពពែមានប្រូតេអ៊ីនតូចៗ ទន់ ដែលពេលចូលដល់ក្នុងពោះវៀន ងាយស្រួលរំលាយ និងរំលាយបានរហ័ស។
២. ប្រូតេអ៊ីនប្រភេទ A1 និងA2
ទឹកដោះគោធម្មតាមានប្រូតេអ៊ីនពីរប្រភេទលាយបញ្ចូលគ្នា គឺប្រូតេអ៊ីនA1 និង A2 ប៉ុន្តែក្នុងទឹកដោះពពែវិញមានតែប្រភេទ A2 តែមួយមុខប៉ុណ្ណោះ។ ការសិក្សាបានបង្ហាញថា បញ្ហាក្នុងការរំលាយអាហារមួយចំនួនកើតចេញពីប្រូតេអ៊ីនA1។ នេះជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនទៀត ដែលធ្វើឲ្យក្មេងៗញ៉ាំទឹកដោះពពែ មានប្រូតេអ៊ីនA2 ងាយស្រួលរំលាយ និងទន់ពេលចូលដល់ក្នុងពោះវៀន។
៣. ជាតិខ្លាញ់
ជាតិខ្លាញ់មាននៅក្នុងទឹកដោះពពែងាយស្រួលរំលាយជាងជាតិខ្លាញ់មាននៅក្នុងទឹកដោះគោ ដោយហេតុថាមូលេគុលជាតិខ្លាញ់ក្នុងទឹកដោះពពែតូចជាងច្រើនដង បើធៀបទៅនឹងមូលេគុលជាតិខ្លាញ់មានក្នុងទឹកដោះគោ។ មួយវិញទៀតទឹកដោះពពែក៏មានអាស៊ីដខ្លាញ់ចង្វាក់ខ្លី និងមធ្យម ដែលមានគុណប្រយោជន៍ច្រើនជាងទឹកដោះគោ។
៤. HMOs
ជាតិប្រ៊ីបាយអូទិច ឬអូលីកូសេឆារីត ឬHMOs មានប្រយោជន៍ដល់ប្រព័ន្ធរំលាយអាហារ និងអង់ទីករ។ សម្រាប់ទឹកដោះពពែ មានសារធាតុHMOs រហូតដល់៦ដង ច្រើនជាងទឹកដោះគោ។
៥. នុយក្លេអូទីត
បើនិយាយពីសារធាតុសំខាន់ជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់កុមារវិញ ទឹកដោះពពែ ក៏មានខ្ពស់ដែរ។ ទឹកដោះពពែ មានកម្រិតជាតិនុយក្លេអូទីតបួនដងច្រើនជាងទឹកដោះគោ ហើយសារធាតុនេះមានប្រយោជន៍ជួយបង្កើនភាពស៊ាំដល់កុមារ។
៦. អាហាររូបត្ថម្ភ
ទឹកដោះពពែ ត្រូវគេដឹងថាមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនមានទាំងវីតាមីន ពិសេសមានជាតិរ៉ែខ្ពស់ជាងទឹកដោះគោ។ ជាធម្មជាតិទឹកដោះពពែ ងាយស្រួលរំលាយ និងអាចដោះបញ្ចៀសបញ្ហាទល់លាមក ហើមពោះ ឬពិបាករលាយអាហារ ក្អែ និងអាការៈសើស្បែក ជាដើម។
[embed-health-tool-vaccination-tool]