តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ញ៉ាំទឹក​ដោះពពែ គួរ​ដឹងពីគុណសម្បត្តិ ៣យ៉ាងនេះ​

    ញ៉ាំទឹក​ដោះពពែ គួរ​ដឹងពីគុណសម្បត្តិ ៣យ៉ាងនេះ​

    ពពែ​ជា​សត្វ​​មួយ​ប្រភេទ​ដែល​​មនុស្ស​យើង​ចិញ្ចឹម​យក​ទឹក​ដោះ​ដំបូង​គេ​មួយ​ ហើយ​មាន​ការ​សិក្សា​ជា​ច្រើន​បាន​ចេញ​ផ្សាយ​ទាក់​ទង​នឹង​ផល​ប្រយោជន៍​របស់​ទឹក​ដោះ​ពពែ​ចំពោះ​សុខ​ភាព​ជាង​មួយ​សតវត្ស​មក​ហើយ​ដែរ​។​

    ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ក្នុង​ទឹក​ដោះ​ពពែ​មាន​សារ​ធាតុ​ប្រឆាំង​ការ​រលាក​ ហើយ​​អ្វី​ដែល​សំខាន់​ជា​ងនេះ​ទៅ​ទៀត​នោះ​គឺ​ទឹក​ដោះ​ពពែ ត្រូវ​គេ​រក​ឃើញ​ថា​មាន​លទ្ធភាព​បង្ក​ជា​អាលែកហ្ស៊ី​ទាប​ជាង​ទឹក​ដោះ​គោ។ ជាមួយ​នេះ​ដែរ​ទឹក​ដោះ​ពពែ​ក៏​ងាយ​រំលាយ និង​ងាយ​ឲ្យ​រាង​កាយ​ស្រួប​យក​សារធាតុ​ចិញ្ចឹម​។ ដោយ​សារ​តែ​ហេតុ​ផល​ទាំង​នេះ​ហើយ បាន​ជា​ទឹក​ដោះ​ពពែ ត្រូវ​បាន​គេ​និយម​ប្រើ​កាន់​តែ​ច្រើន​លើ​ពិភព​លោក​។ យ៉ាងណា មិន​មែន​មាន​ន័យ​ថា​ទឹក​ដោះ​ពពែ​សុទ្ធ​តែ​ពេញ​និយម​ជាង​ទឹក​ដោះ​គោ​នៅ​គ្រប់​កាលៈទេសៈ​នោះ​ទេ​។​

    ១. មិន​សូវ​បង្ក​អាលែកហ្ស៊ី​

    បើ​ធៀប​នឹង​ទឹក​ដោះ​គោ ទឹក​ដោះ​ពពែ​ត្រូវ​គេ​រក​ឃើញ​ថា​មាន​លទ្ធ​ភាព​បង្ក​ឲ្យ​អ្នក​ញ៉ាំ​មាន​បញ្ហា​អាលែក​ហ្ស៊ី​ទាប​​ជាង​ទឹក​ដោះ​គោ។ ការណ៍​នេះ​ កើត​ឡើង​ដោយ​សារ​តែ​ប្រូតេអ៊ីន alphaS1-casein នៅ​ក្នុង​ទឹក​ដោះ​ពពែ​មានកម្រិត​ទាប​ជាង​ទឹក​ដោះ​គោ​។ ដូច​នេះ ​ហើយ​​បាន​ជា​អ្នក​ដែល​មាន​ប្រតិកម្ម​អាលែកហ្ស៊ី ឬ​មិន​ស៊ាំ​នឹង​ទឹក​ដោះ​គោ អាច​ញ៉ាំ​ទឹក​ដោះ​ពពែ​ជំនួស​បាន​។

    ២. ងាយ​ស្រួល​រំលាយ​

    ហេតុ​អ្វី​បាន​ជា​គេ​និយាយ​ថា​ទឹក​ដោះ​ពពែ​ងាយ​ស្រួល​រំលាយ​ជាង​ទឹក​ដោះ​គោ? មក​ដល់​ចំណុច​នេះ យើង​ត្រូវ​ងាក​ទៅ​និយាយ​ពី​ប្រូតេអ៊ីន alphaS1-casein នេះ​ជាថ្មី​ម្ដង​ទៀត។ នៅ​ក្នុង​ទឹក​ដោះ​ពពែ​ប្រូ​អ៊ីន​alphaS1-casein ​​ មាន​សភាព​ទន់​ជាង​ ប្រូ​តេអ៊ីន​ alphaS1-casein ក្នុង​ទឹក​ដោះ​គោ ដែល​ជា​ហេតុ​នាំ​ឲ្យ​​ទឹក​ដោះ​ពពែ​ងាយ​ស្រួល​រំលាយ​ជាង​។ ហេតុ​​ដូច​នេះ​ហើយ បាន​ជា​​ម៉ាក់​ៗ​ខ្លះ​​ត្រូវ​បាន​ណែនាំ​ឲ្យ​ផ្លាស់​ប្ដូរ​ពី​ទឹក​ដោះ​គោ​ម្សៅ មក​ឲ្យ​កូន​បៅ​​ទឹក​ដោះ​ពពែ​ម្សៅ​វិញ ពេល​កូន​ជួប​បញ្ហា​មិន​ស៊ាំ​នឹង​ទឹក​ដោះ​គោ ឬ​អាលែកហ្ស៊ី​​។​

    យ៉ាងណា​គ្នា​យើង​ក៏​គួរ​ដឹង​ដែរ​ថា ក្នុង​ទឹក​ដោះ​ពពែ​មាន​ជាតិ​ខ្លាញ់​ប្រហែល ​៣,៨​ភាគរយ ខណៈ​ក្នុង​ទឹក​ដោះ​គោ​មាន​ត្រឹម​តែ​ ១​ភាគ​រយ។ ហេតុ​នេះ​ហើយ ទឹក​ដោះ​ពពែ​មិន​មែ​ន​ជា​ជម្រើស​របស់​អ្នក​ចង់​សម្រក​ទម្ងន់​នោះ​ទេ។ ដូច​គ្នា​ដែរ សម្រាប់​ស្រ្តី​មាន​ផ្ទៃពោះ​វិញ គួរ​ដឹង​ដែរ​ថា​ក្នុង​ទឹក​ដោះ​ពពែ ក៏​មាន​អាស៊ីដ​ហ្វូលិក វីតាមីន​B6 និង​ B12 ទាប​ ដែល​សារធាតុ​ទាំង​នេះ​សុទ្ធ​តែ​ចាំ​បាច់​សម្រាប់​ការ​លូត​លាស់​របស់​កូន​ក្នុង​ផ្ទៃ​។

    ម្សៅទឹកដោះគោ

    ៣. រាងកាយ​ងាយ​ស្រួល​ស្រូប​យក​សារធាតុ​ចិញ្ចឹម​

    ដោយ​សារ​តែ​ទឹក​ដោះ​ពពែ​ងាយ​ស្រួល​រំលាយ​នេះ​ហើយ ដែល​ជា​ហេតុ​នាំ​ឲ្យ​​រាង​កាយ​ងាយ​ស្រួល​ស្រូប​យក​សារ​ធាតុ​ចិញ្ចឹម​ពី​ទឹក​ដោះ​ពពែ​។ ជា​ទូទៅ ការសិក្សា​ជា​ច្រើន​​បាន​បង្ហាញ​ភស្តុតាង​ថា​រាង​កាយ​យើង ​អាច​ស្រូប​យក​ជាតិ​ដែក និង​កាល់ស្យូម ពី​ទឹក​ដោះ​ពពែ​បាន​ល្អ​ប្រសើរ​ជា​ង​​ពី​ទឹក​ដោះ​គោ​។ ដូច​គ្នា​ដែរ ការ​សិក្សា​​មួយ​ធ្វើ​ឡើង​ រយៈ​ពេល​ ១៨ឆ្នាំ បាន​រក​ឃើញ​ថា ទឹក​ដោះ​ពពែ ក៏​ទំនងជា​មាន​លទ្ធភាព​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ស្លេក​ស្លាំង​ដោយសារ​ខ្វះ​ជាតិ​ដែក​ផង​ដែរ​។

    ទោះ​ជា​បែប​នេះ​ក្ដី ក៏​គេ​មិន​អាច​វាយ​តម្លៃ​បាន​ទាំង​ស្រុង​ថា​ទឹក​ដោះ​ពពែ​ល្អ​ជាង​ទឹក​ដោះ​គោ​នៅ​គ្រប់​កាលៈទេសៈ​នោះ​ដែរ។ អ្វី​ដែល​គេ​ដឹង​ថា​ល្អ​ជាង​ទឹក​ដោះ​គោ នៅ​ត្រង់​ថា​អ្នក​មាន​បញ្ហា​មិន​ស៊ាំ​នឹង​ទឹក​ដោះ​គោ ឬ​អាលែកហ្ស៊ី​នឹង​ទឹក​ដោះ​គោ អាច​ញ៉ាំ​ទឹក​ដោះ​ពពែ​បាន​ ហើយ​ទឹក​ដោះ​ពពែ​ក៏​អាច​ផ្ដល់​កាល់ស្យូម​ដល់​ឆ្អឹង​បាន​ល្អ​ផង​ដែរ​។

    health-tool-icon

    តារាងកាលវិភាគចាក់ថ្នាំបង្ការ(វ៉ាក់សាំង) ទារក

    សូមប្រើប្រាស់តារាង​ប្រព័ន្ធភាពស៊ាំ​ដើម្បី​ស្វែងយល់បន្ថែម​ពីប្រភេទថ្នាំបង្ការនិងពេលវេលា​ដែល​កូនរបស់អ្នក​ត្រូវការ​

    កូនប្រុសឬស្រី?

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព
    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 20/12/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: