៣- ផលិតទឹកដោះឲ្យបានគ្រប់គ្រាន់
បើម៉ាក់ៗគ្មានទឹកដោះគ្រប់គ្រាន់សម្រាប់បេប៊ីទាំងពីរទេ តែចង់បន្តបំបៅដោះនោះ ចាំបាច់ត្រូវបំបៅឲ្យបាន ៨ ដង/ថ្ងៃ។ តែកុំបារម្ភអី រឿងទឹកដោះតិច អាចដោះស្រាយបាន ដោយគ្រាន់តែឲ្យកូនមឹមញឹកញាប់បន្តិច ហើយម៉ាក់ៗ អាចញ៉ាំអាហារមួយចំនួនជួយភ្ញោចការផលិតទឹកដោះឲ្យបានច្រើនផងដែរ។
៤- វិធីមើលថែកូនមួយពេលកំពុងបំបៅកូនមួយទៀត
បើត្រូវមើលថែទាំបេប៊ីម្នាក់ ទាំងកំពុងបំបៅបេប៊ីមួយទៀត គួរធ្វើយ៉ាងម៉េច? ម៉ាក់ៗ អាចសាកល្បងវិធីនេះបាន ដូចជា អង្គុយរាបស្មើមួយកន្លែង បន្ទាប់មកដាក់អូនៗមិនមឹមនៅលើកន្សែង និងក្បែរខ្លួនយើង ធ្វើបែបនេះគឺអាចបំបៅអូនៗមួយផង មើលថែរអូនៗមួយទៀតផង។
៥- សុំជំនួយ
គ្នាយើង អាចចូលរួមក្នុងក្រុមស្រីៗមានកូនភ្លោះដូចគ្នា ដើម្បីចែករំលែកបទពិសោធន៍ និងគន្លឹះមានប្រយោជន៍ជាមួយគ្នា។ អាចសុំជំនួយពីម៉ាក់យើង ពីប្តី ឬសមាជិកគ្រួសារផ្សេងទៀត ឬអាចជួលអ្នកមើលថែក្មេងមកជួយក៏បាន។
៦- ត្រូវថែទាំខ្លួនឯងផង
ចិញ្ចឹមមើលថែបេប៊ីភ្លោះ ច្បាស់ជារឿងពិបាកណាស់ លើសពីនេះ គ្នាយើងមានកូនភ្លោះ គឺប្រឈមហានិភ័យខ្ពស់កើត ជំងឺបាក់ទឹកចិត្តក្រោយពេលសម្រាល។ ហេតុនេះ ម៉ាក់ៗគួរគេងឲ្យបានគ្រប់គ្រាន់ មើលថែខ្លួនឲ្យបានល្អ ទទួលជំនួយ ហើយក្នុងខ្លាច ឬអៀនខ្មាសសុំជំនួយនៅពេលយើងត្រូវការ។