– រមាស់នៅក្បាលសុដន់ អាចមានអារម្មណ៍សង្កៀរ នៅពេលដែលប៉ះ។ ស្រីៗអារម្មណ៍មិនស្រួលខ្លួន ទោះបីជាពាក់អាវរលុងក៏ដោយ។

៣- រោគសញ្ញាកើតលើទារក
ពេលទារកឆ្លងមេរោគ យើងអាចមើលឃើញមានបំណះពណ៌សដូចកំណាត់ នៅលើអណ្ដាត អញ្ចាញធ្មេញ និងក្នុងក្រអូមមាត់ផ្នែកខាងលើ។ បំណះពណ៌សទាំងនេះ មិនងាយយកចេញស្រួលៗទេ បើប្រៀបទៅនឹងជ្រាំងកើតដោយសារទឹកដោះគោ។ បើយើងប៉ះបំណែកសនោះជាមួយម្រាមដៃយើង យើងនឹងមានអារម្មណ៍ថា បាតរបស់បំណះមានសភាពទន់ និងអាចហូរឈាមទៀតផង។ កូនអាចនឹងមិនបៅដោះ ឬបៅក្នុងរយៈពេលខ្លី ដោយសារការឈឺក្នុងមាត់។ មេរោគអាចចូលទៅកាន់គូទក្មេងបានតាមប្រព័ន្ធរំលាយអាហារ អាចបណ្ដាលឲ្យពួកគេឡើងកន្ទួលរមាស់ ពេលក្មេងស្លៀកខោ ឬកន្ទបទឹកនោម។ ជាធម្មតា កន្ទួលមានសភាពឈឺ និងសើម ជាមួយនឹងឡើងក្រហម ឬពណ៌ស និងអាចរាលដាលទៅផ្នែកផ្នត់នៃស្បែក។
អត្ថបទពាក់ព័ន្ធ៖
៤- វិធីព្យាបាល
ក្រែម ឬជែលប្រឆាំងរោគផ្សិត ដែលចេញតាមវេជ្ជបញ្ជាសម្រាប់ព្យាបាលបញ្ហាឆ្លងមេរោគ ជាធម្មតា គឺថ្នាំ Miconazole។ គ្រូពេទ្យអាចនឹងពិនិត្យមើលរោគសញ្ញាកូនយើង។ បើមានមេរោគនៅក្នុងមាត់ និងមាននៅតាមគូទ នោះត្រូវចាប់ផ្ដើមព្យាបាល ដោយលាបជែល ឬក្រែមនៅតំបន់មានមេរោគ និងបន្តព្យាបាលរហូតទាល់លែងមានមេរោគទៀត។
បើក្បាលសុដន់ឡើងក្រហមខ្លាំង ហើយឈឺ ការលាបក្រែមស្តេរ៉ូអ៊ីត អាចជួយព្យាបាលបាន អាការៈឈឺចាប់ និងរោគសញ្ញាដទៃទៀត នឹងបាត់នៅប៉ុន្មានថ្ងៃបន្ទាប់ ក្នុងករណីមិនបាត់ ត្រូវត្រឡប់ទៅជួបគ្រូពេទ្យវិញ។ បើមានការឈឺចាប់សោយសាររោគផ្សិត (Thrush) ត្រូវលេបថ្នាំប្រឆាំងមេរោគផ្សិត។ ក្រៅពីការលេបថ្នាំ យើងនៅអាចបំបាត់មេរោគផ្សិតបានតាមរយៈ៖
– ត្រូវលាងសម្អាតរបស់ប្រើប្រាស់ ដបទឹកដោះគោ និងក្បាលដោះជ័រ ដើម្បីចៀសវាងការឆ្លងមេរោគម្តងទៀត។
– ត្រូវលាងសម្អាតប្រដាប់ប្រដាក្មេងលេង ដែលក្មេងអាចដាក់ចូលក្នុងមាត់បាន ជាមួយទឹកក្ដៅ និងសាប៊ូ។
– ត្រូវលាងដៃកូនឲ្យបានញឹកញាប់ លាបក្រែមប្រឆាំងមេរោគ រួមទាំងក្រោយពេលផ្លាស់ប្ដូរខោទឹកនោម។
– ប្រើកន្សែងដាច់ដោយឡែកពីគ្នានៅក្នុងគ្រួសារ រួចត្រូវផ្លាស់ប្ដូរជារៀងរាល់ថ្ងៃ។
– ត្រូវសម្អាតសម្លៀកបំពាក់ ទាំងម៉ាក់ៗ ទាំងកូន ដើម្បីកម្ចាត់មេរោគផ្សិត។
– ដើម្បីបំបាត់ការឈឺចាប់លើសុដន់ យើងអាចប្រើថ្នាំបំបាត់ការឈឺចាប់ស្រាលៗ ដូចជា ថ្នាំប៉ារ៉ាសេតាមុល ជាដើម ហើយលុះត្រាតែចេញរោគសញ្ញាធ្ងន់ធ្ងរ និងមានការឈឺចាប់ខ្លាំង ទើបត្រូវចាប់ផ្ដើមការព្យាបាល។