តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ចង់ប្តូរពីដោះម៉ាក់ ឲ្យកូនម៉ឹមទឹកដោះគោ តែកូនងឿកមិនបៅក្បាលដោះជ័រ ធ្វើម៉េច?

    ចង់ប្តូរពីដោះម៉ាក់ ឲ្យកូនម៉ឹមទឹកដោះគោ តែកូនងឿកមិនបៅក្បាលដោះជ័រ ធ្វើម៉េច?

    ម៉ាក់ៗ​មួយ​ចំនួន​ប្រហែល​ជា​ជួប​ការ​លំបាក​ នៅ​ពេល​ចង់​ប្តូរការបំបៅ​កូន​​ពី​ដោះ​ម្តាយ មក​ម៉ឹម​ម្សៅ​ទឹក​ដោះ​គោ​វិញ ដោយសារ​តែ​កូន​យំ​រក​រឿង មិន​ព្រម​ម៉ឹម​ក្បាល​ដប​ទឹក​ដោះ។ នេះ​អាចមក​ពី​កូន​ស៊ាំ​នឹង​ក្បាល​ដោះ​ម្តាយ ម្យ៉ាង​ទៀត​ក្បាល​ដោះ​ម៉ាក់ៗ​ទន់ ស្រួល​ម៉ឹម​ជាង​ក្បាល​ដោះ​ជ័រ។

    លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេស​កុមារ ធ្លាប់​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ ហើយ​បច្ចុប្បន្ន​បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី បាន​ចេញ​រំលែក​នូវ​គន្លឹះ​មួយ​ចំនួន​ខាង​ក្រោម​នេះ។

    ១. រក​អ្នក​ផ្សេង​មក​ដើរ​តួ​ជំនួស​ម្តាយ

    រាល់​ពេល​ពេល​កូន​ម៉ឹម​ដោះ ម៉ាក់ៗ​ជា​អ្នក​បំបៅ​កូន ដូច្នេះ​កូន​ស្គាល់​ម្តាយ និង​ក្បាល​ដោះ​ម្តាយ​ច្បាស់​ណាស់។ តែ​នៅ​ពេល​ដូរ​មក​ម៉ឹម​ទឹក​ដោះ​គោ​វិញ បើ​កូន​មិន​ព្រម​បៅ​ដប​ទឹក​ដោះ​គោ ចង់​​ម៉ឹម​ដោះ​ម៉ាក់​វិញ​នោះ ម៉ាក់ៗ​ត្រូវ​រក​តួ​ផ្សេង​មក​ជំនួស​ខ្លួន។ មាន​ន័យ​ថា ដូរ​តួ​អ្នក​បំបៅ​ដោះ​កូន​ម្តង ដោយ​ឲ្យ​យាយ ម្តាយ​មីង ឬ​អ្នក​ណា​ផ្សេង​ទៀត​មក​បំបៅ​កូន​ដោយ​ដប​ទឹក​ដោះ​គោ​ម្តងៗ។

    ២. រង់ចាំ​ឲ្យ​កូន​ឃ្លាន​ខ្លាំង​បន្តិច

    តាម​ទម្លាប់ ម៉ាក់ៗ​តែង​តែ​ឲ្យ​កូន​ម៉ឹម​រៀង​រាល់ ២ ឬ៣​ម៉ោង/ម្តង តែ​នៅ​ពេល​យើង​ប្តូរ​មក​ឲ្យ​កូន​ម៉ឹម​ម្សៅ​ទឹក​ដោះ​គោ​វិញ កូន​បែរ​ជា​មិន​ចង់​បៅ​ក្បាល​ដោះ​ជ័រ អ៊ីចឹង​ចាំបាច់​ត្រូវ​តែ​ពន្យារ​ពេល​នៃ​ការ​ម៉ឹម​ឲ្យ​យូរ​ជាង​មុន​បន្តិច គឺ​ចាំ​កូន​ឃ្លាន​ខ្លាំង​ចាំ​ឲ្យ​ម៉ឹម។ វិធី​នេះ​ល្អ​បំផុត កាល​ណា​ទារក​ឃ្លាន​ខ្លាំង គេ​មិន​គិត​ថា ក្បាល​ដោះ​ពិត ឬ​សិប្បនិម្មិត​នោះ​ទេ ម៉ឹម​ទាំង​អស់។

    ៣. ឲ្យ​ម៉ឹម​ដោះ ​ម៉ាក់ តែ​ដល់​ពេល​កូន​គេង​ជិត​លក់​ឲ្យ​ម៉ឹម​ក្បាល​ដោះ​ជ័រ

    វិធី​នេះ​ប្រើ​សម្រាប់​ក្មេង​ងឿក​ខ្លាំង ធ្វើ​ម៉េច​ក៏​មិន​ព្រម​ម៉ឹម​ដប​ទឹកដោះ​គោ​ដែរ គឺ​នៅ​តែ​ទារ​បៅ​ដោះ​ម៉ាក់។ ជំហាន​ដំបូង​ម៉ាក់ៗ​ត្រូវ​បន្ត​បំបៅ​ដោះ​កូន​ធម្មតា តែ​ដល់​ពេល​គេ​គេង​ជិត​លក់ ឬ​គេង​លក់​ហើយ ចាំ​ប្តូរ​ពី​ដោះ​ម៉ាក់ ទៅ​ដប​ទឹក​ដោះ​គោ​វិញ​ម្តង។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    តារាងកាលវិភាគចាក់ថ្នាំបង្ការ(វ៉ាក់សាំង) ទារក

    សូមប្រើប្រាស់តារាង​ប្រព័ន្ធភាពស៊ាំ​ដើម្បី​ស្វែងយល់បន្ថែម​ពីប្រភេទថ្នាំបង្ការនិងពេលវេលា​ដែល​កូនរបស់អ្នក​ត្រូវការ​

    កូនប្រុសឬស្រី?

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 11/12/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: