home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ហេតុផលម៉ាក់ៗបំបៅដោះកូន ត្រូវផឹកទឹកឲ្យបានច្រើន

ហេតុផលម៉ាក់ៗបំបៅដោះកូន ត្រូវផឹកទឹកឲ្យបានច្រើន

សម្រាប់​ស្ត្រី​ដែល​បំបៅ​ដោះ​កូន​ត្រូវការ​ជាតិ​ទឹក​ខ្លាំង​ជាង​យើង​ធម្មតា ព្រោះ​បើ​ផឹក​មិន​បាន​គ្រប់គ្រាន់ រាងកាយ​ខ្លួនឯង និង​កូន​ប្រាកដជា​ខ្វះ​ជាតិ​ទឹក ហើយ​ស្បែក​ប្រាកដជា​ជ្រីវជ្រួញ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន

ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​​លើក​​ឡើង​បែប​នេះ ព្រោះ​ស្ត្រី​បំបៅ​ដោះ​កូន​ត្រូវ​ផលិត​ទឹក​ដោះ ហើយ​សមាសធាតុ​សំខាន់ គឺ​ទឹក​នេះ​ឯង។ កាលណា​មិន​សូវ​ផឹក​ទឹក រាងកាយ​យើង​នឹង​ខ្សោះជាតិ​ទឹក ស្ងួត​ស្បែក ហើយ​កូន​ក៏​មិន​អាច​បៅ​ឆ្អែត​ដែរ តែ​មិនមែន​ផឹក​ទឹក​មួយ​មុខអាច​សម្បូរ​ទឹក​ដោះ​ឡើយ ត្រូវ​បន្ថែម​ជាមួយ​អាហារ​មាន​ជីវជាតិ បូក​រួម​ទាំង​ផ្លែឈើ​គ្រប់​មុខ ទើបសម្បូរទឹកដោះ។ បរិមាណ​ទឹក​ដែល​ត្រូវ​ផឹក​ជា​ប្រចាំ​យ៉ាងហោចណាស់​ក៏ ២ លីត្រ​ដែរ ព្រោះ​បើ​តិច​ជាង​នេះ ស្បែក​យើង​មើល​ទៅ​មិន​ស្រស់​ថ្លា ហើយ​មុខ​នឹង​ឃើញ​ស្លក់​ខ្លាំង។

បំបៅដោះ

ប្រភេទ​ទឹក​ដែល​ស្រ្តី​បំបៅ​ដោះ​កូន​គួរ​ផឹក​ត្រូវ​តែ​ជា​ទឹក​ស្អាត​ដែល​ដាំពុះ ឬ​ចម្រុះ​រួច ហើយ​អាច​បន្ថែម​ជាមួយ​ទឹក​ផ្លែឈើ ឬ​ទឹកដោះ​គោ​​ស្រស់ ដើម្បី​ជួយ​ឲ្យ​រាងកាយ​រឹងមាំ ត្រូវ​​ចៀសវាង​ទឹក​មិន​ស្អាត​ជា​ហេតុ​នាំឲ្យ​រាករូស។ ចំពោះ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វិញ លោក​វេជ្ជបណ្ឌិត​បាន​ហាម​ឃាត់ ព្រោះ​វា​ប៉ះពាល់​ដល់​កូន​ដែល​កំពុង​បៅ​ដោះ។

ចំពោះ​របប​អាហារ​ល្អ​ដែល​ជួយ​ឲ្យ​ទឹក​ដោះ​សម្បូរ ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត ថា​គួរតែ​ជា​ពពួក​ស្ងោរ ឬ​ស៊ុប​ដូចជា​ស្ងោរ​ស្ពៃ ស្ងោរ​ត្រឡាច ល្ហុង ឬ​បន្លែ​បៃតង​ដទៃ​ទៀត ទើប​ជំនួយ​ដល់​ការ​ផលិត​ទឹកដោះ​របស់​ម៉ាក់​ៗ។

អត្ថបទពាក់ព័ន្ធ៖ វះកាត់សម្រាលកូន ប៉ុន្មានម៉ោងក្រោយទើបអាចញ៉ាំអាហារបាន?

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទ្រី រ៉ាវី កែសម្រួល​ចុងក្រោយ 09/01/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
x