backup og meta

ទារក​តូច​បំផុត​លើ​ផែន​ដី ចេញ​ពី​មន្ទីរ​ពេទ្យ​ហើយ

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ សន សុភា · កែ Jul 13, 2020

    ទារក​តូច​បំផុត​លើ​ផែន​ដី ចេញ​ពី​មន្ទីរ​ពេទ្យ​ហើយ

    ទារកជនជាតិជប៉ុន តូច​បំផុតលើ​ផែនដី ទម្ងន់ស្មើនឹង​ខ្ទឹម​បារាំង​មួយមើម និង​ធ្លាប់​ធ្វើ​ឲ្យ​ពិភពលោក​ទាំង​មូល​មាន​ការ​ភ្ញាក់​ផ្អើល​ជាខ្លាំង ពេល​នេះ​អាច​ចេញ​ពី​មន្ទីរ​ពេទ្យ​បាន​ហើយ ក្រោយ​ទទួល​ការ​មើល​ថែ​ដិតដល់​រយៈពេល ៥ ខែ។

    យោង​តាម​​​មន្ទីរ​ពេទ្យ Keio University Hospital ក្នុង​ទីក្រុង តូក្យូ កន្លែង​ទារក​តូច​បំផុត​លើ​ផែន​ដី​ចាប់​កំណើត ទារក​រូបនេះ កើត​មក​មាន​ទម្ងន់​ត្រឹម ២៦៨ ក្រាម​ប៉ុណ្ណោះ ដោយ​សម្រាល​នៅ​សប្តាហ៍​ទី ២៤ ព្រោះ​មិន​អាច​បន្ត​លូតលាស់​ក្នុង​ស្បូន​ដូច​ទារក​ដទៃ​ទៀត​បាន។

    បច្ចុប្បន្ន អូន​តូច​រូប​នេះ មាន​ទម្ងន់​សរុប ៣,២៣៨ គីឡូ​ក្រាម ខណៈ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​សារ​ព័ត៌​មាន ម៉ាក់ៗ​អូន​តូច បាន​លើក​ឡើង​ថា “អ្វី​ខ្ញុំ​អាច​និយាយ​ពេល​នេះ ខ្ញុំសប្បាយ​ចិត្ត​ដែល​គាត់​អាច​លូតលាស់​ដូច​ក្មេង​ដទៃ​បាន។ និយាយ​ស្មោះ​ទៅចុះ ខ្ញុំ​ធ្លាប់​គិត​ថា​កូន​ខ្ញុំ មិន​អាច​មាន​ជីវិត​ទៀត​ផង។”

    អត្ថបទពាក់​ព័ន្ធ៖ មានផ្ទៃពោះ

    វេជ្ជបណ្ឌិត តាក់កេស៊ី អារីមិស៊ូ ជា​អ្នក​ព្យាបាល​អូន​តូច​ផ្ទាល់ លើក​ឡើង​ថា គាត់​ចង់​ប្រាប់​មនុស្ស​ទាំង​អស់ បើ​ទោះ​ជា​ទារក​កើត​មក​មាន​ទម្ងន់​ស្រាល​ប៉ុណ្ណា តូច​ប៉ុណ្ណា នៅ​តែ​អាច​រស់​រាន​មាន​ជីវិត និង​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ ដោយ​មាន​សុខ​ភាព​មាំ​ទាំ​បាន។

    អូន​តូច​ជនជាតិ​ជប៉ុន​នេះ បាន​បំបែក​កំណត់​ត្រា​ ជា​ទារក​ភេទ​ប្រុស​តូច​បំផុត​លើ​ផែន​ដី ខណៈ​កំណត់​ត្រា​ចាស់ ជា​ទារក​ជនជាតិ​អាល្លឺម៉ង់ ចាប់​កំណើត​កាល​ពី​ឆ្នាំ​ ២០០៩ ជា​មួយ​ទម្ងន់ ២៧៤ ក្រាម។

    ប៉ុន្តែ​សម្រាប់​កំណត់​ត្រា​ ទារក​តូច​បំផុត​លើ​ផែន​ដីកំពុង​រស់​រាន​មាន​ជីវិត នៅ​តែ​ជា​របស់​ទារិកា​ជនជាតិ​អាល្លឺម៉ង់ ចាប់​កំណើត​កាល​ពីឆ្នាំ ២០១៥ ជា​មួយ​ទម្ងន់​ត្រឹម​តែ ២៥២ ក្រាម​ប៉ុណ្ណោះ។

    យោង​តាម​អង្គ​ការ យូនីសែហ្វ អត្រា​មរណៈមាតា និង​ទារក ក្នុង​ប្រទេស​ជប៉ុន គឺ​ស្ថិត​ក្នុង​កម្រិត​ទាប​បំផុត បើ​ធៀប​ទៅ​នឹង​បណ្តា​ប្រទេស​ទាំង​អស់​ជុំវិញ​ពិភពលោក។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ សន សុភា · កែ Jul 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម