backup og meta

អាយុ ៤ សប្តាហ៍៖ បេប៊ីចូលចិត្តបៀម​នេះ​បៀម​នោះ គួរធ្វើម៉េច?

អាយុ ៤ សប្តាហ៍៖ បេប៊ីចូលចិត្តបៀម​នេះ​បៀម​នោះ គួរធ្វើម៉េច?

ការលូតលាស់ និងអាកប្បកិរិយា

ដល់ពេលរពឹសហើយ  ​អាអូន​​ចាប់​ផ្តើម​ចូលចិត្ត​យក​របស់​ផ្សេង​ៗ​មក​​បៀម ពិសេស​ម្រាមដៃ​ម្រាម​ជើង​របស់​គេ។ ប្រាកដ​ណាស់​ម៉ាក់​ប៉ា​ឃើញ​បែប​នេះ ច្បាស់​ជា​ទាញ​ដៃ​អាអូន​មិន​​ឲ្យ​បៀម​របស់​ទាំង​នោះ​ទេ ព្រោះ​ជា​របស់​មិន​ល្អ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព ឬ​​ស្លាក់​បាន។ ​​

បើអាអូន​បៀម​របស់​ដែល​មិន​ប៉ះ​ពាល់​ដល់​សុខភាព យើង​មិន​ចាំបាច់​ឃាត់​ឃាំង​នោះ​ទេ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​ឲ្យ​បេប៊ី​នៅ​ស្ងៀម​មិន​រពឹស។ អាយុ​ ៤​សប្តាហ៍បេប៊ីអាច​សំឡឹង​មើល​វត្ថុ​នៅ​ជុំវិញ​ខ្លួន​បាន​ចម្ងាយ​ប្រមាណ ២០-៣០ សង់ទីម៉ែត្រ

​១- បង្រៀនកូនអីខ្លះ?

បេប៊ី​រឹង​ដៃ​រឹង​ជើង​ជាង​មុន​បន្តិច​មែន ប៉ុន្តែ​ម៉ាក់​ប៉ា​ត្រូវ​​បន្ត​ឲ្យ​អាអូនគេង​ផ្ងារ​មុខ​ឡើង​លើ​ទោះ​បី​ជា​ភ្ញាក់​ហើយ​ក៏​ដោយ​។ យើង​ត្រូវ​ចាំ​ថា ក​​​អា​អូនជា​កន្លែង​​​ងាយ​ស្រួល​បត់​​​​ដូច​នេះ​​ត្រូវ​ការពា​របេប៊ី​ពី​បញ្ហា​ថប់​ផ្លូវ​ដង្ហើម​​។

ប្រការ​សំខាន់​បំផុត យើង​ត្រូវ​ឧស្សាហ៍​ឱន​មើល​មុខ​អូន​តូច​ឲ្យ​បាន​ញឹក​ញាប់ ធ្វើ​បែប​នេះ​បេប៊ី​នឹង​ខំ​ប្រឹង​ងើប​ក្បាល។ ម្យ៉ាង​វិញ​ទៀត​ម៉ាក់ប៉ា​អាច​យក​កន្សែង ឬ​ភួយ​មក​កល់​ក្រោម​ខ្នង​របស់​អាអូន ដើម្បី​ជួយ​ឲ្យកូនងើប​ក្បាល​ខ្លួង​ឯង​បាន​លឿន ហើយ​ប្រព័ន្ធ​ប្រសាទ​បញ្ជា​សាច់ដុំ​ក៏​ចាប់ផ្តើម​ធ្វើការ​ពេញ​លេញ។

សុខភាព និងសុវត្ថិភាព

២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?

ដល់ពេលយក​បេប៊ី​​ទៅ​ជួប​​គ្រូពេទ្យ​តាម​ការ​ណាត់​ហើយ គ្រូពេទ្យ​នឹង​​ពិនិត្យដូច​ជា​៖

– បូម​ឈាម​កែង​ជើងរក​មើល​ជំងឺ​ប្រ​ព័ន្ធទឹកនោម

– ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ

– ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺខាន់​ស្លាក់ ក្អក​មាន់​ និង​តេតាណុស​

– ធ្វើ​តេស្ត​កម្រិត​​ស្តាប់​ឮ។

៣- ត្រូវដឹងពីអីខ្លះ?

បេប៊ី​អាយុ​តិចជាង​ ១​ ខែយំ​ច្រើនណាស់ ម្យ៉ាង​វិញ​ទៀតការ​ឈឺ​ក្នុង​ពោះ​ធ្វើ​ឲ្យ​អាអូន​យំ​កាន់​តែ​ខ្លាំង​។​ បញ្ហា​នេះ​កើត​​លើ​បេប៊ី​មាន​អាយុ​តិច​ជាង​៣​ខែ​ប្រហែល​ ១០​%-២៥%។ ការ​ឈឺ​ចាប់​ក្នុង​ពោះ​ច្រើន​កើត​ឡើង​ភ្លាមៗ​នៅ​ពេល​ល្ងាច ដែលធ្វើឲ្យអាអូន​យំ​ខ្លាំង​មិន​ឈប់​ ហើយ​លើក​ដៃ​​ជើង​ខុស​ពី​ធម្មតា​។ ​ប៉ុន្តែ​បញ្ហា​នេះ​នឹង​បាត់​ទៅ​វិញ​ពេល​បេប៊ី​មាន​អាយុ​ប្រហែល​៣​ខែ ដូច្នេះ​ម៉ាក់ប៉ា​មិន​បាច់​ភ័យ​ព្រួយ​ពេក​ទេ។

​វិធីបញ្ជៀស​បេប៊ី​ពី​ការ​យំ​ច្រើន៖

-បង្កើត​បរិយាកាស​ស្រដៀង​គ្នា​នៅ​ក្នុង​ស្បូន​​​ ដោយយក​ភួយ​រុំ​ខ្លួន​​អាអូន​ហើយ​​យក​​មក​​ថ្នម​​ក្នុង​ដៃ ធ្វើ​បែប​នេះ​អាអូន​​កក់​ក្តៅ​ ស្ងប់​ស្ងាត់ ​និង​មាន​ផាសុកភាព​។​​

-បេប៊ីមួយ​ចំនួន​មាន​​ក្តី​សុខ​​ពេល​ឮ​សំឡេង ដូចជា​សំឡេង​ម៉ាស៊ីន​បូម​ធូលី​ ម៉ាស៊ីន​លាង​ចាន ឬ​ម៉ាស៊ីន​ផ្លុំ​សក់ ​ដែល​ធ្វើ​ឲ្យ​អាអូន​នឹក​ដល់​សំឡេងនៅ​ក្នុង​ពោះ​ម៉ាក់​។

ការព្រួយបារម្ភ

៤- អ្វីខ្លះត្រូវបារម្ភ?

ម៉ាក់ប៉ា​ត្រូវ​ចាប់​អារម្មណ៍​លើ​​​ផ្សែង​បារី​ដែល​ប៉ះ​ពាល់​សុខ​ភាព​បេប៊ី​។ នៅ​ក្នុង​ផ្ទះ​តើ​មាន​នរណា​ជក់​បារី​ទេ? ការ​ស្រូប​ផ្សែង​ដោយ​​ប្រយោល​​ប៉ះពាល់​ធ្ងន់​ធ្ងរ​ទៅ​លើ​សួត​​ ​ប្រឈម​មុខ​ជា​មួយ​ជំងឺ​ត្រចៀក​ និង​​បញ្ហា​ផ្លូវ​ដង្ហើម​​​ដែល​អាច​​ឲ្យ​ទារក​ស្លាប់​បាន។ សារធាតុ​គីមី​​ក្នុង​ផ្សែង​បារី​នឹង​វឹល​វល់​ក្នុង​ផ្ទះ​ហើយ​ប៉ះ​ពាល់​ដល់​សុខភាព​សមាជិក​​គ្រួសារ​ទាំង​អស់​ ពិសេស​អូនតូចៗ។ ប្រការ​ចាំបាច់​យើង​ត្រូវ​សាកសួរ​គ្រូពេទ្យ​​ពី​របៀប​ផ្តាច់បារី ​​និង​របៀប​ការពារ​បេប៊ី​ពី​ផ្សែង​បារី បើ​ក្នុង​គ្រួសារ​នៅ​តែ​មាន​អ្នក​ជក់​បារី។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

American Academy Of Pediatrics. American Academy of Pediatrics Caring for Your Baby and Young Child, Birth to Age 5 6th Edition. New York: Bantam, 2014. Print version.

Murkoff, Heidi. What to Expect, The First Year. New York: Workman Publishing Company, 2009. Print version.

Your 4-week-old. http://www.babycenter.com/6_your-4-week-old_1134.bc. Acccessed June 2, 2015.

 

កំណែ​ប្រែបច្ចុប្បន្ន

28/01/2019

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

គ្រោះថ្នាក់នៃមីក្រូប្លាស្ទិក (Microplastics) ក្នុងដបទឹកដោះគោ លើទារក និងកុមារតូចៗ

ម៉េចបានទារកទើបកើតខ្លះមានបញ្ហាផ្ចិតលៀន? អាចបាត់ទៅវិញខ្លួនឯងអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Jan 28, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម