តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

អាយុ ២៩ សប្តាហ៍៖ កាន់តែប្លែក អាអូនចេះ១-២មុខបន្ថែមទៀតបាត់

អាយុ ២៩ សប្តាហ៍៖ កាន់តែប្លែក អាអូនចេះ១-២មុខបន្ថែមទៀតបាត់

ការលូតលាស់ និងអាកប្បកិរិយា

កាន់​តែ​ប្លែក ឈាន​ចូល​ដល់​សប្តាហ៍​នេះ អាអូន​ចេះ ១-២ មុខ បន្ថែម​ទៀត ម៉ាក់​ប៉ា​ច្បាស់​ជា​រំភើប​នឹង​ឃើញ​កូន​លូត​លាស់​បាន​ល្អ តែ​និយាយ​លាក់បាំង​អី​បើ​ចំ​កូន​រពឹស​ខ្លាំង​ច្បាស់​ជា​វិល​មុខ​មិន​ខាន។

នៅ​ក្នុង​សប្តាហ៍​នៃ​ខែ​ទី ២៩ នេះ កូន​យើង​អាច៖
– ញ៉ាំ​នំ​ដោយ​ខ្លួន​ឯង
– បញ្ចេញ​សំឡេង​បែប​កំប្លែង (ផ្លុំទឹកមាត់)
– សើ​ចនៅ​ពេល​លេ​ងជាមួយ​យើង។

១- បង្រៀនកូនពីអី?
ពេលនេះ​យើង​អាច​ឲ្យ​កូន​ញ៉ាំ​ទឹក​ដោយ​ប្រើ​ពែង ឬ​កែវ​បាន។ ការ​ប្រើ​ដប​ដែល​មាន​ដៃ​កាន់​សង​ខាង​ល្អ​បំផុត​សម្រាប់​អាអូន​វ័យ​នេះ។ កូនយើង​ប្រហែលមិន​សប្បាយ​ចិត្ត​ដោយសារ​មិន​ដឹង​ញ៉ាំ​របៀប​ណា? ដូច្នេះ​​ម៉ាក់​ប៉ា​ត្រូវ​បង្រៀន​កូន​ពី​របៀប​ផ្អៀង​ដប​ដើម្បី​ឲ្យទឹក​ហូរ​ចូល​មាត់​​បាន មិន​យូរ​ទេ​អាអូន​នឹង​ស៉ាំ អាច​ញ៉ាំ​ទឹក​បាន​ដូច​កាល​ប្រើ​ដប​ទឹក​ដោះ​គោ។

សុខភាព និង​សុវត្ថិភាព

២- ពិភាក្សាជាមួយគ្រូពេទ្យរឿងអីខ្លះ?
គ្រូពេទ្យ​ភាគ​ច្រើន​មិន​ណាត់​ជួប​ដើម្បី​ពិនិត្យ​សុខភាព​កូន​យើង​នា​ខែ​នេះ​ទេ ដូច្នេះ​យើង​គួរ​តែ​ត្រៀម​សំណួរ​ខ្លះៗ សម្រាប់​ការ​ណាត់​ជួប​នៅ​ខែ​ក្រោយ។ ប៉ុន្តែ​បើមាន​បញ្ហា​​គួរ​ឲ្យ​បារម្ភ​នោះ​កុំ​រារែក​​ប្រញាប់​ណាត់​ជួប​គ្រូពេទ្យ​ភ្លាម​ដោយ​មិន​បាច់​រង់​ចាំ​ខែ​ក្រោយ។

៣- ត្រូវដឹងពីអីខ្លះ?
ខាង​ក្រោម​នេះ​ជា​ចំណុច​មួយ​ចំនួន​ដែល​យើង​​គួរ​ដឹង​ ៖
ក្តៅខ្លួន៖ ឈាន​ចូល​អាយុ ៧ ខែ​នេះ ម៉ាក់ប៉ា​នឹង​យល់​យ៉ាង​ច្បាស់​ពី​កូន អាច​សន្មត​ថា​កូន​​កំពុង​មាន​បញ្ហាបាន។ បើ​​សង្ស័យ​ថា អូន​តូច​ក្តៅ​ខ្លួន ត្រូវ​យក​ប្រដាប់​វាស់​កម្តៅ​មក​ស្ទង់​ភ្លាម។ ទោះ​បី​ជា​គេ​ថា​ កម្តៅ​៣៧ អង្សាសេ ធម្មតាក្តី ប៉ុន្តែ​បើ​តាម​ទ្រឹស្តី​វិញ​កម្តៅ​ធម្មតា​របស់​ខ្លួន​ក្មេង គឺ​នៅ​ចន្លោះ ៣៦-៣៨ អង្សាសេ

​ប្រហែល​ជា​ពិបាក​ក្នុង​ការ​ជឿ ប៉ុន្តែ​ជួនកាល​គ្រុន​ក្តៅ​មាន​អត្ថប្រយោជន៍​ខ្លាំង​ចំពោះ​ទារក នេះ​មាន​ន័យ​ថា​រាងកាយ​អូនតូច​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រោគ។ កុមារ​តូចៗ​ជា​ញឹកញាប់​មាន​​សីតុណ្ហ​ភាព​ខ្ពស់​ជាង​កុមារ​ធំ​បន្តិច ដូច្នេះ​អាអូន​​ចាត់​ទុក​ថា​ក្តៅ​ខ្លួន​ដោយ​មាន​រោគ​សញ្ញា​ដូច​ខាង​ក្រោម ៖
– កម្តៅ​ក្បាល ឬ​កម្តៅ​រន្ធគូទខ្ពស់​ជាង ៣៨ អង្សាសេ
– កម្តៅ​នៅ​ក្នុង​ត្រចៀក ជិត ៣៨ អង្សាសេ
– កម្តៅ​នៅ​ក្លៀក ក្បែរ ៣៨ អង្សាសេ

ម៉ាក់ប៉ា​គួរ​ទូរសព្ទ​ទៅ​សួរ​គ្រូពេទ្យ ឬ​នាំ​កូន​ទៅ​ពេទ្យ ​បើ​អាអូន​ក្តៅ​ខ្លួន​ខ្លាំង​ខ្ពស់​ជាង​ការ​រៀប​រាប់​ខាង​លើ។ ជំងឺ​គ្រុន​ក្តៅ​របស់​ទារក​មាន​រោគសញ្ញា​ដូច​ខាង​ក្រោម​នេះ​៖
– ពិបាក​ដក​ដង្ហើម
– ស្បែក​ឡើង​កន្ទួល​តូចៗ ពណ៌​សំបក​មង្ឃុត ឬ​ស្វាយ
– មិន​ចង់​ញ៉ាំ​ចំណី​អាហារ
– មិន​អាច​លេប​ទឹក ឬ​អាហារ​បាន
– ចេញ​ទឹក​មាត់​ច្រើន
– សន្លប់
– ភ្នែក​ភ្លឺ​ចាំង
– មាន​សកម្មភាព​មិន​ធម្មតា (លេសឡាស់)។

ដើម្បី​បន្ថយ​កម្តៅកូ​ន ​ត្រូវ​ដោះ​សម្លៀក​បំពាក់​ចេញ ឬ​អាច​ដាក់​ទារក​ក្នុង​អាង​ទឹក​ដោយ​លាយ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ ឬ​ងូត​ទឹក​ឱ្យ​ទារក ឬ​ឱ្យ​សម្រាក​នៅ​ក្នុង​បន្ទប់​ត្រជាក់ (មិន​ត្រជាក់​ពេក)។ ជៀស​វាង​ការ​ខ្វះ​ជាតិ​ទឹក​ដោយ​ព្យាយាម​បំបៅ​ដោះ​កូន និង​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ទៀង​ទាត់។

បើ​ការ​ធ្វើ​បែប​នេះ​មិន​អាច​ជួយ​កូន​យើង​ឲ្យ​ធូរ​ស្បើយ ត្រូវ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ព្យាបាល។ ទារក​​ញ៉ាំ ដេក និង​លេង​បាន​ ទោះ​បី​ជា​​ក្តៅ​ខ្លួន​ក៏​ដោយ​ប្រហែល​ជា​មិន​ត្រូវ​ការ​ការ​ព្យាបាល​បែប​វេជ្ជសាស្រ្ត​នោះ​ទេ។

អង្គុយ​ដោយ​មិន​ត្រូវ​ការ​ជំនួយ៖ ថ្វីត្បិតតែ​ជា​មធ្យម​ទារក​អាច​អង្គុយ​ដោយ​គ្មាន​ជំនួយ​នៅ​អាយុ ៦ ខែ និង​ពាក់​កណ្តាល​ទៀត​អាច​អង្គុយ​នៅ​អាយុ​មុន ៤ ខែ។ បើ​កូន​យើង​មិន​ទាន់​ចេះ​អង្គុយ​ជាប់ មិន​បាច់​បារម្ភ​ទេ ព្រោះ​នៅ​មាន​ពេល​ទៅ​មុខ​វែង​ឆ្ងាយ​ទៀត។ ជំនាញ​អះ​អាង​ថា វា​អា​ស្រ័យ​លើ​កត្តា​ហ្ស៊ែន​ក្នុង​ក្រុម​អាយុ។ ដើម្បី​ជៀស​វាង​ករណី​កូន​យើង​លូតលាស់​យឺត​នេះ ម៉ាក់ប៉ា​អាច​សាក​ល្បង​តាម​ប៉ុន្មាន​វិធី​ខាង​ក្រោម​នេះ៖
– ឱ្យ​កូន​អង្គុយ​លើ​កៅអី​ទារក រទេះ​រុញ ឬ​កៅអី​ខ្ពស់​
– កុំ​ឲ្យ​កូន​ចំណាយ​ពេលដេក ឬ​ដាក់​ក្នុង​អង្រឹងច្រើន

ការព្រួយបារម្ភ

៤- រឿងអីខ្លះត្រូវបារម្ភ?

ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កូន៖ ទារក​នៅ​ក្នុង​វ័យ​នេះ​ជា​វ័យ​មួយ​​ពិ​បាក​មើ​លថែ ប៉ុន្តែ​យើង​មិន​ត្រូវ​ថ្នាក់​ថ្នម​កូន​ហួស​ហេតុ​ពេក ធ្វើ​ឲ្យ​បាន​ចិត្ត​នោះ​ទេ។ ការព​កូន​ជា​ច្រើន​ម៉ោង មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​យើង​ខាត​ពេល​វេលា​បំពេញ​ការងារ​ប៉ុណ្ណោះ​ទេ តែ​ក៏​ប៉ះពាល់​ដល់​ទារក​ដែរ។ នៅ​ក្នុង​ដៃ​យើង កូន​​មិន​មាន​ឱកាស​ហ្វឹក​ហាត់​ជំនាញ​ដូចជា​​វារ ងើប​ឡើង​ឈរ កូន​នឹង​ចាំតែ​ពឹងផ្អែក​លើ​យើង​តែ​ប៉ុណ្ណោះ។ លើស​ពី​នេះ​ទារក​នឹង​មិន​មាន​ឱកាស​ដើម្បី​រៀន​ពីរ​បៀប​ប្រើ​ប្រាស់​រាង​កាយ​ដោយសេរី។

ជួនកាល​កូន​យំ​ដោយសារ​ចង់​ឲ្យ​ម៉ាក់ប៉ា​លើក​ព មិន​មែន​ចង់​ដើរ​លេង​នោះ​ទេ ឬ​ក៏​អាអូន​ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​យើង។ ដូច្នេះ​រឿង​ដំបូង​ដែល​យើង​ត្រូវ​ធ្វើ គឺ​កំណត់​ថា តើ​កូន​ទទួល​បាន​ការ​យក​ចិត្ត​ទុកដាក់ និង​លួង​លោម​គ្រប់​គ្រាន់​ដែរ​ឬទេ។ បន្ទាប់មក​យើង​ត្រូវ​សង្កេត​មើល​ថា តើ​កូន​យើង​មាន​តម្រូវ​ការ​ផ្សេង​ទៀត ឬ​អត់? តើ​កន្ទប​អាអូន​កខ្វក់​ទេ ដល់​ពេល​ប្តូរ​នៅ? ដល់​ម៉ោង​ឲ្យ​ញ៉ាំ​នៅ? តើ​កូន​ស្រេក​ទឹក​ដែរ​ឬ​ទេ? តើ​កូន​នឿយហត់​ដែរ​ឬទេ?

បើ​មាន ​យើង​ត្រូវ​បំពេញ​តាម​តម្រូវ​ការ​​កូន បន្ទាប់​មក​ប្តូរ​អាអូន​ទៅ​កន្លែង​ផ្សេង​មួយ​ទៀត។ បើ​សិន​ជា​កូន​នៅ​ក្នុង​អង្រឹង ត្រូវ​យក​កូន​ចេញ​មក​ក្រៅ និង​ឲ្យ​អាអូន​ដើរ​ក្នុង​សួន។ បន្ទាប់មក​ត្រូវ​ប្រាកដ​ថា​កូនយើង​មាន​របស់​លេង​គ្រប់​គ្រាន់។ កុំ​ឱ្យ​កូន​យើង​គិត​ថា​ការ​​យំ គឺជា​មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​យើង។ សូម​កុំ​មាន​អារម្មណ៍​ថា​ខ្លួនយើង​ខុស​ដែល​ទុក​ឲ្យ​កូនលេង​តែ​ម្នាក់ឯង​នោះ កូនត្រូវ​ការ​សេរីភាព​ក្នុង​ការ​រៀន​សូត្រ និង​ស្វែង​យល់​រឿងរ៉ាវ​ដោយ​ខ្លួន​ឯង។ ចុង​ក្រោយ​ម៉ាក់​ប៉ាកុំភ្លេច​ថា​កូននៅ​តែ​ត្រូវ​ការ​ឱប​ក្នុងរង្វង់ដៃដ៏សែនកក់ក្តៅរបស់យើង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Murkoff, Heidi. What to Expect, The First Year. New York: Workman Publishing Company, 2009. Print version. Page 370-384.

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Oum Voutha កែសម្រួល​ចុងក្រោយ 27/11/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត