ការលូតលាស់ និងអាកប្បកិរិយា
១- កូនចេះអីខ្លះ?
ខែទី១៣ កូនចាប់ផ្ដើមប្តូរទម្លាប់ញ៉ាំដោយរើសចំណីជាងមុន។ វាអាចជាចម្លែក ប៉ុន្តែវាជារឿងធម្មតា ព្រោះជាពេលដែលអូនតូចចាប់ផ្តើមស្គាល់ចំណីប្លែក ឬចូលចិត្តរបស់គេមិនចូលចិត្តពីមុន។ ទាំងនេះមានន័យថាអាអូនកំពុងលូតលាស់ជីវ្ហាវិញ្ញាណ។ តែត្រូវប្រយ័ត្នចំពោះអាហារថ្មីៗ ឬហឹរ ព្រោះអាចធ្វើឲ្យកូនស្រកគីឡូ ឬមានរោគសញ្ញាផ្សេងៗដូចជា ក្តៅខ្លួន ឬរាក ដូច្នេះយើងត្រូវជួបជាមួយគ្រូពេទ្យភ្លាម។
មិនត្រឹមតែការញ៉ាំទេ ការគេងក៏ដូចគ្នា។ អាអូនអាចប្រែប្រួលការគេងខ្លះ គេអាចគេងច្រើនជាងមុនហើយភ្ញាក់នៅពាក់កណ្ដាលយប់។ ចន្លោះ ១២-១៤ខែ ក្មេងចាប់ផ្តើមយល់សប្តិ ហើយពេលខ្លះអាចភ្ញាក់ឡើងស្រែកនៅពេលយប់។