backup og meta

ខែទី ១៤៖ អាអូន​កាន់​តែ​ធំ ចេះ​លួច​ចាប់​អារម្មណ៍ ហើយ​ចេះ​ខ្លាច

ខែទី ១៤៖ អាអូន​កាន់​តែ​ធំ ចេះ​លួច​ចាប់​អារម្មណ៍ ហើយ​ចេះ​ខ្លាច

ការលូតលាស់ និងអាកប្បកិរិយា

១- កូនចេះអីខ្លះ?

អាអូន​ចាប់​ផ្ដើម​ចេះ​ចាប់​អារម្មណ៍ ហើយ​ចេះ​ខ្លាច​មជ្ឈដ្ឋាន​ជុំ​វិញ​ខ្លួន​ ដូច​ជា​ពួកគេ​ខ្លាច​នឹង​សំឡេង​ម៉ាស៊ីន​បោក​ខោ​អាវ ឬ​ម៉ាស៊ីន​កិន​ទឹក​ក្រឡុក ឬ​របស់​ផ្សេង​ទៀត។

២- ត្រៀមអីខ្លះ?

ត្រូវ​ហើយ​ អាអូន​ចាប់​ផ្ដើម​ពេញ​រពឹស ពេញ​កូរ​ហើយ។ យើង​អាច​ចាប់​ផ្ដើម​បង្រៀន​កូន ថា​អី​គួរ ឬ​អ្វី​មិន​គួរ​ធ្វើ។ ចាប់​ផ្ដើម​ដាក់​វិន័យ មាន​គោលការណ៍ ក្នុង​ការ​អប់រំ​កូន ហើយ​ត្រូវ​តែ​អនុវត្ត​ពេល​ធ្វើ​ខុស​ម្ដងៗ។ តែ​ទោះ​ធ្វើ​ខុស ក៏​ប៉ាម៉ាក់ មិន​គួរ​ស្រែក​គំហក ឬ​ស្ដី​បន្ទោស​ដោយអត់​មូលហេតុ​មក​ជាមួយ​គ្រប់​ពេល​នោះ​ដែរ។ យើង​អាច​ធ្វើ​ជា​​ខឹង ហើយ​និយាយ​ម៉ឺងម៉ាត់​ជាមួយ​គេ។

ការ​លេង​ក៏​ជា​រឿង​មួយ​សំខាន់​ដែរ​សម្រាប់​ឲ្យ​កូន​បាន​រៀន​សូត្រ បង្កើន​ចំណេះ​ដឹង​ខាង​ផ្នែក​​ទំនាក់​ទំនង និង​ទំនុក​ចិត្ត​លើ​ខ្លួន។ គួរ​សារ៉េ​ពេល​ឲ្យ​កូន​លេង​ឲ្យ​បាន​គ្រប់​គ្រាន់។ បើ​ឃើញ​កូន​អង្គុយ​លេង​តែ​ឯង​កុំ​ពិបាក​ចិត្ត​អី ព្រោះ​វា​ជួយ​ឲ្យ​កូន​​មាន​ឯករាជ្យ​លើ​ខ្លួន​ឯង និង​រិះរក​នូវ​អ្វី​ដែល​ថ្មី។ យ៉ាង​ណា​​មិញ យើង​អាច​លួច​មើល​កូនៗ​លេង​ពី​ចម្ងាយ​បាន។

សុខភាព និងសុវត្ថិភាព

៣- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?

បើ​ធម្មតា គ្មាន​អី​ប្លែក​ទេ មិន​ចាំ​បាច់​ទៅ​ជួប​ពេទ្យ​​ទេ លុះ​ត្រា​តែអាអូន​មាន​ការ​លូត​លាស់​ខុស​ធម្មតា។ អ្វី​ដែល​គួរយក​ចិត្ត​ទុក​ដាក់ និង​បារម្ភ គឺ​រឿង​វ៉ាក់សាំង។ គួរ​ពិភាក្សា​ជាមួយ​ពេទ្យ​ពី​វ៉ាក់សាំង​ដែល​ត្រូវ​ចាក់ តើ​វា​គ្រប់​ចំនួន​អត់ ព្រោះ​វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ការពារ​កូន​ពី​ជំងឺ​ឆ្លង។

៤- ត្រូវដឹងអីខ្លះ?

ពេទ្យ​អាច​ឲ្យ​យោបល់​រឿង​ផ្ដាច់ អត់​ឲ្យ​អាអូន​បៅ​ដប​ទឹក​ដោះ​គោ។ បើ​អត់​ទាន់​ដល់​ពេល​ផ្ដាច់​ដោះ​ទេ​ម៉ាក់ៗ​អាច​ឲ្យ​កូន​​បន្ត​បៅទឹក​ដោះ​បូម​ទុក ទឹកដោះ​គោ​ម្សៅ ឬ​ទឹកក្រូច​បាន។ បើ​ដល់​អាយុ​ត្រូវ​ផ្ដាច់​ហើយ គួរ​ចាប់​ផ្ដើម​បន្ថយ​បន្តិច​ម្ដងៗ។ ការ​​ផ្តាច់​យក​តែ​ម្តង​ កូន​រក​រឿង យំ​ឡាំប៉ា​មិន​ខាន។ ដំបូង​ឲ្យ​ពួក​គេ​រៀន​ញ៉ាំ​អាហារ​ពេល​ព្រឹក​ដោយ​ក្រេប​ពី​កែវ ឬ​ស្លាប​ព្រា​បន្ទាប់​មក​ចាំ​ចូល​ដល់​អាហារ​ថ្ងៃ​ត្រង់​ហើយ​ចុង​ក្រោយ​គេ គឺ​អាហារ​ពេល​យប់។

ការព្រួយបារម្ភ

៥- រឿងអីខ្លះគួរបារម្ភ?

ម៉ាក់គ្រប់​រូប​តែង​បារម្ភ​ពី​ទម្ងន់​កូន ទោះ​បី​ជា​កូន​ធំ​ហើយ​ក៏​នៅ​តែ​បារម្ភ​ដែរ។ អាអូនក្នុង​វ័យ​នេះ​ពុំ​សូវ​ញ៉ាំ​ច្រើន​ទេ។ អ្វី​ដែល​​គួរ​ព្រួយ ពេល​ដែល​កូន​មិន​សូវ​ធ្វើ​សកម្មភាព (អត់​សូវ​លេង) ​ហើយ​ស្រក​គីឡូ​ ព្រោះ​ជា​សញ្ញា​ថា​ពួក​គេ​មាន​បញ្ហា​អ្វី​មួយ​មិន​ស្រួល​ហើយ។​

កុំ​បារម្ភ​តែ​រឿង​ស្រក សូម្បី​តែ​ឡើង​គីឡូ ក៏​គួរ​បារម្ភ​ដែរ។ ត្រូវ​ឲ្យ​កូន​ញ៉ាំ​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព និង​​កំណត់​បរិមាណ​ជាតិ​ស្ករ​ដែល​គេ​ញ៉ាំ។ ម៉ាក់ប៉ា​មិន​ចាំ​បាច់​បារម្ភ​ពេក​ទេ​ ព្រោះ​ពេល​ពួក​គេ​ចេះ​ដើរ​ច្រើន​ហើយ​រត់​នោះ​អាអូន​នឹង​ស្រក​គីឡូ​ហើយ​លូត​កម្ពស់​​ដោយ​ខ្លួន​ឯង។

កុំ​បារម្ភ​ពេល​កូន​ផ្ដាសាយ​ព្រោះ​ផ្ដាសាយ​នោះ​ភាគ​ច្រើន​ជា​ផ្ដាសាយ​ធម្មតា​ទេ ហើយ​នឹង​បាត់​ទៅ​វិញ​ដោយ​ឯកឯង។​ មិន​គួរ​ឲ្យ​ថ្នាំ​ផ្ដេសផ្ដាស​ទៅ​កូន​ទេ​ ព្រោះ​ថ្នាំ​មួយ​ចំនួន​មិន​អាច​ប្រើ​ចំពោះ​ក្មេង​អាយុ​ក្រោម​ ២​ឆ្នាំ​ទេ។ បើ​សិន​ជា​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

14-Month-Old Child http://www.whattoexpect.com/toddler/14-month-old.aspx. Ngày truy cập 04/06/2015.

Your 14-month-old: Week 4. http://www.babycenter.com/6_your-14-month-old-week-4_10329294.bc. Ngày truy cập 04/06/2015.

 

កំណែ​ប្រែបច្ចុប្បន្ន

11/03/2019

អត្ថបទ​ដោយ Duk Panharat

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Mar 11, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម