ការលូតលាស់ និងអាកប្បកិរិយា
១- កូនចេះអីខ្លះ?
អូនតូចអាចខ្លាច ភ័យហើយយំពេលឮសំឡេងខ្លាំងភ្លាមៗម៉ាទំហឹងៗ ឬយើងនិយាយលេងថា យំដូចរន្ទះ។ ពេលខ្លះចន្លោះខែទី១៥-១៨ អាអូនឈប់ចង់គេងពេលព្រឹកហើយ គេគេងតែថ្ងៃជំនួស។ ដំបូងពួកគេអាចគេងពេលថ្ងៃយូរជាងធម្មតាដែលធ្វើឲ្យពេលយប់លែងងងុយគេង។ដូចនេះ យើងត្រូវឆាប់ដាស់កូនពេលគេងថ្ងៃយូរ។
២- បង្រៀនកូនបែបណា?
កូនខ្លាចច្រើនជាងមុន ចឹងត្រៀមលួងលោម ឬឱប ច្រៀងបំពេ ឬបង្រៀនគេឲ្យយកដៃខ្ទប់ត្រចៀកពេលឮសំឡេងខ្លាំង។ ពេលដឹងពីប្រភពសំឡេង និងដឹងថាវាមិនធ្វើឲ្យកូនឈឺ អាអូននឹងឈប់ខ្លាចហើយ។ ការគេងពេលយប់របស់កូនប្រហែលអត់បញ្ហាអីទេ បើយើងបង្កើតទម្លាប់បាន។ ល្បាក់ ២០ -៣០នាទីជារយៈពេលមួយដ៏ល្អសម្រាប់ឲ្យកូនគេងលក់។
ទោះដល់អាយុអាអូនឈប់គេងព្រឹកពិតមែន តែគេនៅត្រូវការការសម្រាកបន្ថែម។ គួររៀបចំ ឬត្រៀមអាហារសម្រន់ ស្តាប់ចម្រៀង មើលសៀវភៅ គេងលេងបន្ថែម ឬគេងលេង។ កុំដឹកអាអូនចេញក្រៅផ្ទះ ប្រយ័ត្នតែគេគេងលក់ អត់បានគេងថ្ងៃ ហើយចាប់ផ្តើមរករឿងនៅល្ងាច ឬយប់។
សុខភាព និងសុវត្ថិភាព
៣- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?
មើលទៅមិនស្រួល ត្រូវប្រញាប់ប្រាប់គ្រូពេទ្យ។ បើកូនសុខភាពល្អធម្មតាទេ ចាំពេលដល់ថ្ងៃណាត់ ចាំទៅជួបពេទ្យ។ អាអូនអាចខ្លាចគ្រូពេទ្យដោយសារតែ ពួកគេធ្លាប់ចាក់វ៉ាក់សាំង(ខ្លាចម្ជុល)។ ម៉ាក់ប៉ាអាចប្រើគន្លឹះខាងក្រោមបើមានករណីនេះ៖
– បន្លប់កូនពេលត្រូវចាក់ថ្នាំ
– យករបស់លេងដែលគេចូលចិត្តទៅជាមួយ
– ជួបជាមួយគ្រូពេទ្យពីមុន(ទៅពេទ្យធ្លាប់ទៅ) ព្រោះកូនធ្លាប់បានស្គាល់ និងទម្លាប់ជាមួយបរិស្ថានជុំវិញ
– កុំប្រញាប់ទៅដល់មន្ទីរពេទ្យ ចាំជិតដល់ម៉ោងចាំទៅ
– ព្យាយាមលេងជាមួយកូនឲ្យបានច្រើនដើម្បីកុំឲ្យពួកគេខ្លាច។
៤- ត្រូវដឹងពីអីខ្លះ?
ក្នុងអំឡុងខែទី ១៦ មិនចាំបាច់ឲ្យកូនគេងពេលព្រឹកទៀតទេ គ្រាន់តែឲ្យអាហារសម្រន់ និងការគេងពេលថ្ងៃគឺគ្រប់គ្រាន់ហើយ។ ឆាប់ឲ្យកូនៗគេងពេលថ្ងៃដើម្បីកុំឲ្យប៉ះពាល់ដល់ការគេងពេលយប់។ តែគេងអត់ឆ្អែត ដឹងតែមួម៉ៅ រករឿងម៉ាក់ផ្ដាំទៀតមិនខាន។
ការព្រួយបារម្ភ
៥- រឿងអីខ្លះគួរបារម្ភ?
ម៉ាក់ប៉ាប្រាកដជាបារម្ភហើយថាតើគួរឲ្យកូនមើលទូរទស្សន៍ លេង iPad ឬទូរសព្ទ ច្រើនប៉ុណ្ណា។ បើយោងតាម American Academy of Pediatrics (AAP) មិនណែនាំឲ្យក្មេងលេងជាមួយឧបករណ៍អេឡិចត្រូនិកទាំងអស់នោះទេ រហូតដល់កូន អាយុ២ឆ្នាំ។
យ៉ាងណាមិញការលេងតិចតួចគឺគ្មានផលប៉ះពាល់អ្វីទេ តែមិនត្រូវបណ្ដោយឲ្យកូនញៀនរបស់ទាំងនោះ។ អ្វីដែលគួរធ្វើគួរជំរុញកូនឲ្យលេងក្រៅផ្ទះ ដូចជា លេងបាល់ ហែលទឹក រត់លេងនៅទីធ្លា ឬចាក់ចម្រៀងឲ្យគេច្រៀង ឬរាំតាម។
ការអានសៀវភៅក៏ល្អដែរ។ កូនៗនឹងរៀនបានអ្វីៗថ្មីជាច្រើនពីសកម្មភាពទាំងនោះ ដែលល្អជាងទូរទស្សន៍ឆ្ងាយណាស់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]