បញ្ហានេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសរោគកុមារ សញ្ញាបត្រពីបារាំងបានឲ្យដឹងថា អាអូនដែលបៅទឹកដោះម្ដាយសុទ្ធ ហើយមិនសូវញ៉ាំអាហារបន្ថែមបានច្រើនមានបញ្ហាកង្វះជាតិដែកច្រើន ដោយសារនៅក្នុងទឹកដោះម្ដាយមិនសូវសម្បូរជាតិដែក។ នៅពេលទារកមានអាយុចាប់ពី៦ ខែឡើង ម៉ាក់ប៉ាត្រូវព្យាយាមផ្ដល់អាហារបន្ថែមដែលសម្បូរជាតិដែកដល់កូន តាមរយៈបបរខាប់គ្រប់គ្រឿង។
– បន្លែបៃតងចាស់
– សាច់ក្រហម ស៊ុត
- ពពួកគ្រាប់ធញ្ញជាតិ
– សណ្ដែកសៀង
– តៅហ៊ូ។
លោកស្រីបន្តថា ចាប់ពីទារកទើបនឹងកើតរហូតដល់អាយុ៤ខែ ទារកមានជាតិដែកស្ដុកក្នុងខ្លួនច្រើនដែលជាតិដែកទាំងនោះទទួលបានពីម្ដាយពេលនៅក្នុងផ្ទៃ។ លើសពីនេះ ព្រោះតែនៅក្នុងទឹកដោះម៉ាក់ៗមិនសូវសម្បូរជាតិដែក ទើបពេទ្យណែនាំឲ្យទារកដែលបៅទឹកដោះម៉ាក់សុទ្ធទទួលជាតិដែកបន្ថែមចំនួន ១មិល្លីក្រាម/គីឡូ នៃទម្ងន់របស់អាអូន ចាប់ពីអាយុ៤ខែឡើងទៅ។