តើក្មេងត្រូវការកាល់ស្យូមប៉ុន្មានទើបគ្រប់គ្រាន់?

    តើក្មេងត្រូវការកាល់ស្យូមប៉ុន្មានទើបគ្រប់គ្រាន់?

    ម៉ាក់ប៉ា​តែង​យក​ចិត្ត​ទុកដាក់​លើ​អាហារូបត្ថម្ភ​របស់​កូន​ដោយ​គិត​លើ​ជាតិ​ខ្លាញ់ ប្រូតេអ៊ីន វីតាមីន កាឡូរី និង​កាបូអ៊ីដ្រាត ប៉ុន្តែ​អាច​នឹង​មើល​រំលង​ជាតិ​កាល់ស្យូម។ ការ​មើល​រំលង​កាល់ស្យូម ​គឺជា​កំហុស​មួយ​ព្រោះ​កាល់ស្យូម​ជា​ជាតិរ៉ែ​សំខាន់​ដែល​ជួយ​ឲ្យ​ឆ្អឹង​មាន​សុខភាព​ល្អ និង​រឹងមាំ។

    កម្រិត​ត្រូវការ​នៃ​កាល់ស្យូម​របស់​ក្មេង​គឺ​ផ្អែក​ទៅ​លើ​អាយុ​របស់​ពួកគេ។ សមាគម​ជំងឺ​កុមារ​សហរដ្ឋ​អាមេរិក​បាន​ណែនាំ​ថា​៖

    • ក្មេង​អាយុ ១-៣ឆ្នាំ ត្រូវ​ការ ​៧០០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ
    • ក្មេង​អាយុ ៤-៨ឆ្នាំ ត្រូវ​ការ​ ១ ០០០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ
    • ក្មេង​អាយុ ៩-១៨ឆ្នាំ ត្រូវ​ការ​ ១ ៣០០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ

    យ៉ាងណាមិញ ក្មេង​វ័យ​ជំទង់​ភាគច្រើន​ទទួល​បាន​កាល់ស្យូម​តិច​ជាង​កម្រិត​ត្រូវការ​ដែល​បាន​ណែនាំ​។ ដូចនេះ​ម៉ាក់ប៉ា​គួរ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​កាល់ស្យូម​ទៅ​ក្នុង​របប​អាហារ​របស់​កូន។

    ទឹកដោះគោ​គឺជា​អាហារ​មួយ​ដែល​សម្បូរ​កាល់ស្យូម ប៉ុន្តែ​អាហារ​ផ្សេង​ទៀត​ក៏​មាន​ផ្ទុក​កាល់ស្យូម​ច្រើន​ដែរ។ អាហារ​ជា​ប្រភព​ដ៏​ល្អ​សម្រាប់​កាល់ស្យូម​ មាន​យ៉ាអួ​មាន​ជាតិ​ខ្លាញ់​ទាប ឈីស ទឹកដោះគោ​ស្រស់ ស្ពៃ​ពួយឡេង ផ្លែក្រូច ដំឡូងជ្វា ផ្កាខាត់ណាខៀវ បន្លែ​ស្លឹក​បៃតង តៅហ៊ូ ពពួក​សណ្ដែក ត្រីសាឌីន ត្រី​សាល់ម៉ុន ទឹក​ក្រូច​ស្រស់ និង​ទឹកសណ្ដែក។

    ក្រៅ​ពី​អាហារ​ខាងលើ ម៉ាក់ប៉ា​អាច​ជ្រើសរើស​អាហារ​ដែល​គេ​បន្ថែម​កាល់ស្យូម​បាន​ដោយ​អាន​ស្លាក​សញ្ញា​របស់​ផលិតផល ឬ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ទាក់ទង​នឹង​ការ​ផ្តល់​អាហារ​បំប៉ន​ដល់​កូន​ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​កាល់ស្យូម​គ្រប់គ្រាន់។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ 10/09/2020

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម