១. ស៊ុត
ស៊ុតត្រូវបានចាត់ទុកថាជាប្រូតេអ៊ីនពេញលេញ ហើយម៉ាក់ៗក៏អាចវាយស៊ុតផ្នែកក្រហមឲ្យម៉ត់ល្អ និងបញ្ចូលទៅក្នុងរបបអាហាររបស់កូនផងដែរ។ យ៉ាងណាមិញ ស៊ុតផ្នែកស មិនគួរឲ្យទារកញ៉ាំឡើយ លុះត្រាតែពួកគេអាយុបានមួយខួបសិន។ នៅក្នុងករណីដែលសមាជិកក្នុងគ្រួសារអាលែកហ្ស៊ីជាមួយនឹងស៊ុត ម៉ាក់ៗគប្បីយកចិត្តទុកដាក់ឲ្យបានដិតដល់ និងតាមដានថាតើទារកមានចេញរោគសញ្ញាអាលែកហ្ស៊ីដែរឬយ៉ាងណា។
២. អាហារដែលធ្វើពីទឹកដោះគោ
អាហារដែលធ្វើពីទឹកដោះគោដូចជាទឹកដោះគោ ទឹកដោះគោជូរ និងឈីស គឺសម្បូរទៅដោយប្រូតេអ៊ីនដ៏ច្រើនសន្ធឹកសន្ធាប់។ ម៉ាក់ៗគប្បីផ្ដល់អាហារប្រភេទនេះដល់កូន នៅពេលដែលពួកគេមានអាយុ៨ខែឡើងទៅ។ប្រសិនបើអាអូនកើតមានរោគសញ្ញាអាលែកហ្ស៊ី ម៉ាក់ៗត្រូវបញ្ឈប់ការផ្ដល់អាហារប្រភេទនេះដល់ពួកគេភ្លាមៗ។ បន្ថែមពីនេះ ទារកដែលមានអាយុក្រោម១ឆ្នាំ គួរតែបន្តបំបៅទឹកដោះគោ ឬទឹកដោះម្ដាយ ដើម្បីឲ្យពួកគេទទួលបានប្រូតេអ៊ីនគ្រប់គ្រាន់ ហើយនៅពេលដែលកូនអាយុបាន១ខួបឡើងទៅ ម៉ាក់ៗគួរផ្ដល់ទឹកដោះគោស្រស់ដល់កូន ដែលជាប្រភពប្រូតេអ៊ីនពេញលេញដ៏ល្អបំផុត។ មួយវិញទៀត ទឹកដោះគោជូរ និងឈីសអាចជាអាហារសម្រន់ ឬជាអាហារសុខភាព ដើម្បីជួយបំពេញតម្រូវការប្រូតេអ៊ីនប្រចាំថ្ងៃសម្រាប់កូន។