– បែងចែកបរិមាណសារធាតុទឹកឲ្យមានតុល្យភាព៖ គឺសំខាន់ចំពោះចំណុះទឹកអូនៗបានផឹក។ ក្មេងតូចៗកំពុងលូតលាស់ ត្រូវការផឹកទឹកដោះគោ ២-៣ ពែង/ថ្ងៃ ជាមួយនឹងភេសជ្ជៈផ្សេងទៀតពី ២-៣ ពែង/ថ្ងៃ (ផឹកតាមដែលអាចធ្វើបានពេលនៅក្តៅៗ) ។ ម៉ាក់ប៉ា អាចកំណត់ពីការផឹកទឹកអូនៗ ដូចជា ទឹកដោះគោបីពែង និងទឹកលាយទឹកផ្លែឈើ ២ ពែងពេលព្រឹក និងនៅពេលថ្ងៃ រួមទាំងផ្តល់អាហារសម្បូរសារធាតុរាវ មានឪឡឹក ស៊ុប ឬទឹកក្រឡុកជាដើម)។ អាកាសធាតុ អារម្មណ៍ កម្រិតសកម្មភាពប្រចាំថ្ងៃ និងចំណង់អាហារក្មេងតូចៗ ក៏អាចមានឥទ្ធិពលដល់បរិមាណទឹកអូនៗត្រូវផឹកដូចគ្នា។
– ផ្តល់ទឹកផ្លែឈើដោយវិធីឆ្លាតវៃ៖ ទឹកផ្លែឈើ ពិសេសទឹកផ្លែប៉ោម ជាភេសជ្ជៈក្មេងតូចៗចូលចិត្ត។ ទោះជាយ៉ាងណា ប៉ាម៉ាក់ ក៏មិនគួរបណ្តោយឲ្យអូនៗធាត់ដោយសារទឹកផ្លែឈើនោះដែរ។ ជំនួសឲ្យទឹកផ្លែប៉ោម (ភេសជ្ជៈពេញដោយជាតិស្ករ និងមិនងាយរលាយក្នុងក្រពះ) យើងអាចឲ្យកូនផឹកជាទឹកផ្លែទំពាំងបាយជូរពណ៌សវិញ។ ទឹកផ្លែឈើ មួយចំនួន បានបន្ថែមជាតិកាល់ស្យូម ខណៈផ្លែប៉ោមដែលគេប្រើថ្នាំ នឹងមិនបានសម្អាត អាចមានបាក់តេរីបង្កគ្រោះថ្នាក់បាន។ មួយទៀត ត្រូវប្រុងប្រយ័ត្នចំពោះទឹកផ្លែឈើកំប៉ុងនៅតាមផ្សារទំនើប ព្រោះមានប្រហែល ១០% មានជាតិស្ករច្រើន ប៉ុន្តែគ្មានផ្ទុកជាតិកាឡូរីនោះទេ។
– ទឹកសុទ្ធ៖ ទឹកសុទ្ធងាយរកបានគ្រប់ទីកន្លែង ហើយក៏មានសារធាតុល្អបំផុត សម្រាប់អូនៗតូចៗទើបចេះដើរតេះតះ ពិសេសអំឡុងពេលអូនៗស្រេកទឹកខ្លាំង។ ទឹកសុទ្ធ ងាយស្រួលក្នុងការហូរចូលក្នុងពោះ និងធ្មេញក្មេងៗ ក៏អាចជួយបង្កើតរសជាតិដែរ ដូច្នេះប៉ាម៉ាក់ គួរតែបង្កើតទម្លាប់ផឹកទឹកសម្រាប់អូនៗ ចាប់ពីពេលនេះ ដើម្បីឲ្យអូនៗមានសុខភាពល្អ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕