backup og meta

ម៉ាក់ៗត្រូវដឹង ទាំងនេះជាសញ្ញាបញ្ជាក់ថាអូនៗបៅអត់គ្រប់គ្រាន់

ម៉ាក់ៗត្រូវដឹង ទាំងនេះជាសញ្ញាបញ្ជាក់ថាអូនៗបៅអត់គ្រប់គ្រាន់

ទើប​ក្លាយ​ជាម៉ាក់ៗថ្មីថ្មោង ប្រហែលជា​ឆ្ងល់​ច្រើនហើយ រឿង​កូន​បៅ​គ្រប់ មិន​គ្រប់ ហើយ​គ្មាន​ម៉ាក់ៗណា ចង់​ឲ្យបេប៊ី​ឃ្លាន​ ហើយបៅ​ទឹក​ដោះ​មិន​គ្រប់​គ្រាន់ទេ គ្រាន់​តែ​ថា មិន​អាច​ដឹងថាកូន​បៅ​ទឹក​ដោះ​ប៉ុន្មាន​ទើប​គ្រប់​ប៉ុណ្ណោះ ព្រោះ​ពេល​ខ្លះ ទោះ​ឲ្យ​ទារក​​បៅ​ដោះ​យូរ​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​តែ​មិនទាន់​គ្រប់​ដែរ ជា​ហេតុ​ធ្វើ​ឲ្យ​បាត់​បង់​ជាតិ​ទឹក ​និង​បាត់​បង់​សារធាតុ​ចិញ្ចឹម​ទៀត​ផង។ ហេតុនេះ “Hello គ្រូពេទ្យ’ នឹង​លើក​យក​សញ្ញា​មួយ​ចំនួន​ដែលអាច​បញ្ជាក់ កូន​យើង​ទទួល​ទឹក​ដោះ និង​សារធាតុ​ចិញ្ចឹម​មិន​គ្រប់​គ្រាន់​ឲ្យ​គ្នាយើង​បាន​ដឹង។

១- ទឹក​ដោះម៉ាក់ៗមាន​ក្រោយ​សម្រាល

ពេល​ទារក​កើត​មក ​មាន​សារធាតុ​ទឹក​ជា​ច្រើន​ក្នុង​ជាលិកា​ ហើយ​សារធាតុ​រាវ​នោះ​ នឹង​បញ្ចេញ​ចោល​ក្នុង​រយៈ​ពេល ៤៨​ ម៉ោង​ដំបូង ខណៈ​ចន្លោះ​ពេល​នេះ ទឹក​​ដោះ​ម្តាយ​ក៏​ចាប់​ផ្តើម​ផលិត ក៏​ជាពេល​​ល្អ​បំផុត​សម្រាប់​ពោះ​វៀន​ទារក​ ​ទទួល​យក​ទឹក​ដោះ​ដំបូង​ សម្បូរ​ទៅ​ដោយ​ប្រព័ន្ធ​ការពារ។ ទារក​ទាំង​អស់ ​មិន​ដូច​គ្នា​ទេ ខ្លះ​ត្រូវ​ការ​បំបៅ ៨​ ដង/​ថ្ងៃ ខ្លះ​ទៀតអាច​ដល់ ១២​ដង ​ឬ​ច្រើន​ជាង​នេះ​ក៏​មាន។

២- ការ​បត់​ជើង​ធំ​របស់​ទារក (លាមក)

ក្រោយ​ពេល​កើត​ប៉ុន្មានថ្ងៃ បេប៊ី​នឹងចាប់​ផ្តើម​​បត់​ជើង​ធំ ហើយ​​លាមក​មាន​ពណ៌​បៃតង​ចាស់ ដែល​ទទួល​​បាន​ពី​សារធាតុចិញ្ចឹម​​ អំឡុង​ពេល​នៅ​ក្នុង​ផ្ទៃនៅឡើយ។ បេប៊ី​​បៅ​កាន់​តែ​ច្រើន កាន់​តែ​ឆាប់​បត់​ជើង​ធំ ហើយ​នៅ​ថ្ងៃ​បន្ទាប់ ជាទូទៅ​មុន​ថ្ងៃ​ទី ៤ ក្រោយ​សម្រាល ​យើង​នឹង​ឃើញ​លាមកដែល​ទទួល​បាន​​មក​ពី​ទឹក​ដោះ​ម្តាយ​វិញ ​មាន​សភាព​ប៉ិៗ​ទៅ​រាវ ពណ៌​លឿង​ស្រាល​ ហើយ​ធំ​ក្លិន​តិចៗ។ពេល​ខ្លះ ក៏​អាច​មាន​ពណ៌​ទឹក​ក្រូច ​ឬ​បៃ​តង​ផង​ដែរ ​ដែល​ករណី​នេះ ​មិន​បញ្ជាក់​ថា​កូនយើងមាន​បញ្ហា​សុខភាព​នោះ​ដែរ។

តាម​ដាន​ចំនួន​ដង ​និង​បរិមាណ​លាមក គឺ​ដូច​ទៅ​នឹង​ការ​​តាម​ដាន​សុខ​ភាព​កូន​មួយ​បែប​ដែរ​ ហើយ​ជាវិធីល្អ​ក្នុង​ចំនោម​វិធី​​ជា​ច្រើន​ទៀត។ ពេលបបេប៊ី ​មាន​លាមក​ពណ៌​ត្នោត ​អាច​ជា​សញ្ញា​មួយបញ្ជាក់​ថា ​កូនយើង​បៅទឹក​ដោះ​​មិន​បាន​គ្រប់​គ្រាន់​នោះ​ទេ។

អត្ថបទ​ពាក់ព័ន្ធ៖

  • បទពិសោធម៉ាក់ៗជួបការលំបាក ពេលកូន​ម៉ឹម​ទឹកដោះគោ
  • អារម្មណ៍ពិត​របស់ប៉ាៗ ពេលកូនបៅដោះម៉ាក់ៗ

៣- បត់​ជើង​តូច (នោម)

ប៉ុន្មាន​ថ្ងៃ​ដំបូង​ ទារក​នោម​តែ​ ១-២​ ដង​ប៉ុណ្ណោះ​ ក្នុង​មួយ​ថ្ងៃ ដោយ​សារ​ទឹក​ដោះ​ដំបូង​របស់​ម៉ាក់ៗ ​មាន​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ។ តែ​ដល់​ថ្ងៃ​ទី ៤-៥ វិញ ទារក​នឹង​នោម​ញឹក​ណាស់ ៦-​៧ ​ដង​ឯ​ណោះ​ ក្នុង​មួយ​ថ្ងៃ ខណៈ​ទឹកនោម​ធម្មតា​មាន​ពណ៌​លឿង​ស្រាល ឬ​ថ្លា​តែ​ម្តង ហើយ​ធំ​ក្លិន​តិចៗ។ ប៉ុន្តែ​នៅ​ពេលទឹក​នោម​មាន​ពណ៌​ផ្កាឈូក ​ឬ​ក្រហម អាច​ជា​សញ្ញាការ​បំបៅ​ដោះ​កូនមិន​គ្រប់​ហើយ។

សញ្ញា​ខាង​លើ​ អាច​ចង្អុរ​បង្ហាញ​ពី​ជំងឺ​មួយ​ចំនួន​ទៀត មិន​ត្រឹម​តែ​កង្វះ​អាហារូបត្ថម្ភ​ប៉ុណ្ណោះ​ទេ។ ពេល​ឃើញ​ទារក​មាន ​សញ្ញា​ណាមួយ​ ដូច​បាន​រៀប​រាប់​ខាង​លើ ត្រូវ​បំបៅ​កូនបន្ថែមឲ្យ​បាន​ច្រើន ហើយ​អំឡុង​ពេល ២-​៣ ​ថ្ងៃ បើ​សញ្ញា​ទាំង​នេះ​មិន​បាត់​ទេ សូម​ប្រញាប់​យកកូន​​ទៅ​ជួប​គ្រូពេទ្យ។

ក្នុង​ករណី​មាន​សំណួរ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ឬ​ការ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How to tell if your newborn is getting enough milk. http://www.babycentre.co.uk/a617/how-to-tell-if-your-newborn-is-getting-enough-milk Accessed November 30, 2016.

How to tell whether your baby’s getting enough breast milk. http://www.babycenter.com/0_how-to-tell-whether-your-babys-getting-enough-breast-milk_617.bc Accessed November 30, 2016.

 

កំណែ​ប្រែបច្ចុប្បន្ន

01/08/2019

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Aug 01, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម