ទើបក្លាយជាម៉ាក់ៗថ្មីថ្មោង ប្រហែលជាឆ្ងល់ច្រើនហើយ រឿងកូនបៅគ្រប់ មិនគ្រប់ ហើយគ្មានម៉ាក់ៗណា ចង់ឲ្យបេប៊ីឃ្លាន ហើយបៅទឹកដោះមិនគ្រប់គ្រាន់ទេ គ្រាន់តែថា មិនអាចដឹងថាកូនបៅទឹកដោះប៉ុន្មានទើបគ្រប់ប៉ុណ្ណោះ ព្រោះពេលខ្លះ ទោះឲ្យទារកបៅដោះយូរយ៉ាងណាក៏ដោយ ក៏នៅតែមិនទាន់គ្រប់ដែរ ជាហេតុធ្វើឲ្យបាត់បង់ជាតិទឹក និងបាត់បង់សារធាតុចិញ្ចឹមទៀតផង។ ហេតុនេះ “Hello គ្រូពេទ្យ” នឹងលើកយកសញ្ញាមួយចំនួនដែលអាចបញ្ជាក់ កូនយើងទទួលទឹកដោះ និងសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់ឲ្យគ្នាយើងបានដឹង។