ទារកសម្រាលភ្លាម ទឹកដោះម៉ាក់ៗ គឺល្អបំផុតសម្រាប់ការលូតលាស់ និងសុខភាពកូន “Hello គ្រូពេទ្យ’ លើកទឹកចិត្តឲ្យម៉ាក់ៗទាំងបំបៅដោះកូនយូរបំផុតតាមអាចធ្វើទៅបាន។ ពេលអូនតូចដល់អាយុពី ៦ខែ ឡើងទៅ ម៉ាក់ៗអាចឲ្យអាហារបន្ថែមទៅកូនបាន ហើយអាហារល្អបំផុត គឺផ្លែឈើ យកមកកិនឲ្យម៉ត់ មុនបញ្ចុកទៅកូន ខណៈអត្ថបទនេះ នឹងប្រាប់គ្នាយើងពីផ្លែឈើ ១១មុខ សម្បូរវីតាមីល្អបំផុតសម្រាប់សុខភាពកូន។
ផ្លែប៉ោមកិនម៉ត់ ងាយរំលាយ ហេតុនេះ ត្រូវចាត់ទុកជាអាហារល្អសម្រាប់ទារកតូចៗ មិនទាន់មានធ្មេញ។ របបអាហារ BRAT មានដូចជា ចេក បាយ ប៉ោម និងនំប៉័ងអាំង ត្រូវបានណែនាំដោយគ្រូពេទ្យឯកទេសជំងឺកុមារ ឲ្យផ្តល់ជាចំណីបន្ថែមសម្រាប់ទារកអាយុចាប់ពី ៦ខែ ដើម្បីបន្ថយអាការៈរាករូស។ Pectin ជាសារធាតុសរសៃ មានក្នុងផ្លែប៉ោម ក៏អាចជួយដោះស្រាយបញ្ហាក្តៀនលាមកបានផងដែរ។
២- ផ្លែប៊ឺរ
ប៊ឺរ ជាផ្លែឈើល្អសម្រាប់សុខភាព ហើយរឹតតែពិសេសសម្រាប់ទារកតូចៗ។
៣- ផ្លែល្ហុង
ផ្លែល្ហុងមានសាច់ទន់ ងាយក្នុងលេប ហើយក៏អាចយកធ្វើជាអាហារពេលផ្តាច់ទឹកដោះបានដែរ។ ល្ហុងសំបូរទៅដោយវីតាមីន C និងបេតាការ៉ូទែន។ ល្ហុងទម្ងន់ត្រឹមតែ ៣អោន ឬ ៨៥ក្រាម ជួយផ្តល់វីតាមីន C គ្រប់គ្រាន់សម្រាប់តម្រូវការប្រចាំថ្ងៃរបស់ក្មេងទៅហើយ។ ផ្លែល្ហុង មានសារធាតុសរសៃខ្ពស់ ចាំបាច់សម្រាប់មុខងារធម្មតារបស់ពោះវៀន ពោលបន្ទោបង់តែម្តង។ ល្ហុង ក៏មានអង់ស៊ីមមួយចំនួន ជួយដល់ការរំលាយអាហារទៀតផង។
៤- ផ្លែសារី
សារី ជាផ្លែឈើ មានសារធាតុអាចនាំឲ្យមានប្រតិកម្មតិចបំផុត ក៏អាចយកធ្វើជាអាហារពេលផ្តាច់ទឹកដោះ ដូចផ្លែល្ហុងបានដែរ។
៥- ផ្លែចេក
ចេក ជាផ្លែឈើដ៏ល្អ សម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើន ហើយក៏ជាផ្លែឈើសក្តិសមសម្រាប់ទារកតូចៗរៀនញ៉ាំអាហារដំបូងៗ។ ចេញសម្បូរ ជាតិស្ករក្ររលាយ អាចផ្តល់ថាមពលក្មេងមានលំនឹង។ ចេក ក៏អាហារដ៏ល្អ ស្រួលយកតាមខ្លួន ដោយសារវាមានសំបកការពារស្រាប់ ថែមទាំងអាចជួយព្យាបាលអាការៈរាករូស និងក្តៀនលាមកបានដែរ។
៦- ផ្លែអាព្រីខត (Apricots)
ផ្លែឈើប្រភេទនេះ បច្ចុប្បន្នក៏មានលក់នៅតាមទីផ្សារក្នុងស្រុកយើងដែរ ហើយវាសម្បូរទៅដោយពពួកបេតាការ៉ូទែន និងសារធាតុសរសៃ ជាតិដែក ក៏ដូចជាប៉ូតាស្យ៉ូម សុទ្ធសឹងល្អខ្លាំងសម្រាប់ទារកតូចៗ។
៧- ផ្លែត្រសក់ផ្អែម
ត្រសក់ផ្អែម សម្បូរសារធាតុចិញ្ចឹមជាងគេក្នុងចំណោមពពួកពូជផ្លែត្រសក់ទាំងអស់ ព្រោះមានទាំងរសជាតិផ្អែមឆ្ញាញ់ ហើយសម្បូរដោយវីតាមីន C និងពពួកបេតាការ៉ូទែន។
ប៉ាម៉ាក់ត្រូវដឹង អាហារទាំងនេះគ្មានសុវត្ថិភាពចំពោះក្មេងតូចៗទេ មកដឹងពីបរិមាណបបរខាប់គ្រប់គ្រឿងត្រូវផ្តល់ឲ្យកូនអាយុ ៦ខែ-១ឆ្នាំ ៨- ផ្លែប្ល៊ូប៊ើរី
ផ្លែប្ល៊ូប៊ើរី សម្បូរទាំងដោយវីតាមីន C និងពពួកបេតាការ៉ូទែន ដូចគ្នា ខណៈសារធាតុពណ៌ខៀវ (Anthocyanin) នៅនឹងសំបក អាចជួយការពារយើងពីជំងឺមហារីក។ លើសពីនេះ ប៊្លូប៊ើរី មានសារធាតុប្រឆាំងអុកស៊ីតកម្ម ច្រើនជាងផ្លែឈើមួយចំនួនធំ និងមានសារធាតុសរសៃ វីតាមីន A ជាដើម។ យ៉ាងណា គួរឲ្យក្មេងញ៉ាំផ្លែឈើប្រភេទនេះ នៅពេលដល់អាយុប្រហែល ៨ ខែ។
៩- ផ្លែប៉ែស
ផ្លែប៉ែស សម្បូរវីតាមីន C ឯសាច់វាវិញងាយនឹងរលាយទៀតផង។
១០- ផ្លែឈើរី
ឈើរី មានរូបរាងតូចៗ ផ្អែមឆ្ញាញ់ និងមានសារធាតុចិញ្ចឹមសំខាន់ជាច្រើន មិនចាញ់ផ្លែឈើផ្សេងៗទេ។
១១- ពពួកផ្លែក្រូច
ពពួកផ្លែក្រូច សម្បូរទៅដោយវីតាមីន C ខណៈក្រូចមួយផ្លែ មានសារធាតុសរសៃដល់ទៅ ១២% នៃបរិមាណជាតិសរសៃ ដែលរាងកាយយើងត្រូវកាយប្រចាំថ្ងៃ។ ហេតុនេះ ឲ្យក្មេងតូចញ៉ាំក្រូចជារឿងល្អបំផុត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕