១- អ្វីទៅជាឡាក់តូស?
ឡាក់តូស (Lastose) ជាប្រភេទស្ករដែលមាននៅក្នុងទឹកដោះគោ។ រាងកាយរបស់មនុស្សយើងមានអង់ស៊ីមមួយដែលមានឈ្មោះថា Lactase ដើម្បីបំបែកជាតិស្ករនោះ រួចទាញស្រូបចូលក្នុងខ្លួន។ ប៉ុន្តែរាងកាយមនុស្សមួយចំនួនមិនមានអង់ស៊ីម Lactase គ្រប់គ្រាន់ដើម្បីរំលាយជាតិស្ករក្នុងទឹកដោះគោ និងផលិតផលពីទឹកដោះគោនោះទេ ពេលញ៉ាំផលិតផលទាំងនោះទៅប្រតិកម្មភ្លាម។ ផលិតផលមានជាតិស្ករឡាក់តូស មានទឹកដោះគោគ្រប់ប្រភេទ ទឹកដោះពពែ ឈីស យ៉ាអួរ ការ៉េម ប័រ និងផលិតផលពីទឹកដោះគោ។
២- រោគសញ្ញាប្រតិកម្មនឹងជាតិឡាក់តូស
បើសិនជារាងកាយក្មេងមិនរំលាយអាហារដែលមានជាតិស្ករឡាក់តូស (Lactose intolerant) មានន័យថារាងកាយគេមិនបានបង្កើតអង់ស៊ីមឡាក់តាស (Lactase) គ្រប់គ្រាន់ចាំបាច់សម្រាប់រំលាយស្ករឡាក់តូស។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ពន្យល់ថា ក្មេងដែលប្រតិកម្មនឹងជាតិឡាក់តូស មិនដូចគ្នានឹងអាលែកហ្ស៊ីទឹកដោះគោទេ នៅពេលក្មេងផឹកទឹកដោះគោ ឬញ៉ាំផលិតផលពីទឹកដោះគោទៅ ជាតិឡាក់តូសមិនរំលាយក្នុងពោះវៀនតូចបានទេ វាចូលទៅក្នុងពោះវៀនធំ ដែលជាកន្លែងប្រមូលផ្តុំនូវបាក់តេរីចម្រុះ និងបាក់តេរីមួយចំនួនរីកដុះដាល ដោយស្ដែងចេញនូវរោគសញ្ញាមួយចំនួនខាងក្រោម។