home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ជំនឿ​​ខ្លះ​ៗ​ទាក់​ទង​នឹង​​អត្តចរិត​ក្មេងកើត​ខែ​កុម្ភៈ

ជំនឿ​​ខ្លះ​ៗ​ទាក់​ទង​នឹង​​អត្តចរិត​ក្មេងកើត​ខែ​កុម្ភៈ

​ប៉ា​ម៉ាក់​ដែល​មាន​កូន​កើត​ខែ​កុម្ភៈ​ពិត​ជា​ចង់​ដឹង​មិន​ខាន​ថា​ កូន​របស់​យើង​នឹង​ក្លាយ​ជា​មនុស្ស​បែប​ណា​នៅ​ពេល​ដែល​ពួក​គេ​ធំ​ឡើង​។​ ​ពិត​ណាស់​ ក្មេង​ដែល​កើត​ខែ​នេះ​ មាន​អត្តចរិតហាក់​​ប្លែក​ពី​គេ​ និង​​ចំណុច​ពិសេស​ៗ​ដែល​ប៉ា​ម៉ាក់​នឹក​ស្មាន​មិន​ដល់​។ ខាង​ក្រោម​នេះ​ គឺ​ជា​ជំនឿខ្លះៗ​ទាក់ទង​នឹង​ក្មេងៗកើត​ចំខែកុម្ភៈ​៖

១. ​ជា​មនុស្ស​ស្មោះត្រង់​

សម្រាប់​ក្មេង​​កើត​ខែ​កុម្ភៈ គឺ​មិន​សូវ​ចេះ​និយាយ​កុហក​ប៉ុន្មាន​ឡើយ​។​ ពួក​គេ​ច្រើន​តែ​ជា​មនុស្ស​ត្រង់​ទៅ​ត្រង់​មក​ មិន​ចេះ​លាក់លៀម​ និង​ស្មោះត្រង់​។​ កូន​កើត​ខែ​នេះ​ មិន​សូវ​ចេះ​និយាយ​ស្ដី​ផ្អែមល្ហែម​ឡើយ​ ហើយ​​ក៏​ពុំ​ចេះ​លាក់​ពុត​ផង​ដែរ​។​ ចំពោះ​មិត្ត​ភក្តិ​វិញ​ ពួក​គេ​តែងតែ​ស្មោះត្រង់​ និង​ស្រលាញ់​រាប់អាន​ដោយ​ចិត្ត​ស្មោះ​។​

២. ​​ចិត្ត​អាណិត​អាសូរ​

​​ជាមួយ​គ្នា​នេះ​ ក្មេង​កើត​ខែ​នេះ​​ ​កើត​មក​ជាមួយ​នឹង​ទឹក​ចិត្ត​អាណិត​អាសូរ​អ្នក​ដទៃ​។​ ពួក​គេ​ជា​មនុស្ស​ចិត្ត​ល្អ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្រួសារ​ និង​មិត្តភ័ក្ដិ។​ ប្រសិនបើ​​ពួក​គេ​ទទូច​ចង់​បរិច្ចាគ​ប្រាក់​​ទៅ​ឲ្យ​អ្នក​ដែល​ខ្សត់​ខ្សោយ​ ឬ​ចំណាយ​ពេល​ដើម្បី​ជួយ​មិត្តភ័ក្ដិ​​របស់​ខ្លួន​ ​នេះ​គឺ​ជា​ធម្មជាតិ​របស់​ក្មេង​​ដែល​កើត​ខែ​នេះ​ប៉ុណ្ណោះ​។​

៣. មាន​លក្ខណៈ​ពិសេស​ប្លែក​ពី​គេ​

បន្ថែម​ពី​នេះ​ ពួក​គេ​អាច​មាន​ចំណង់​ចំណូល​ចិត្ត​​ខុស​ប្លែក​ពី​មនុស្ស​ផ្សេង​ទៀត​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ក្លាយ​ជា​ចំណុច​ចាប់​អារម្មណ៍​។​ ប៉ុន្តែ​ លក្ខណៈ​ពិសេស​នេះ​ក៏​ត្រូវការ​ការ​ជំរុញ​លើក​ទឹក​ចិត្ត​ពី​ប៉ា​ម៉ាក់​ដូច​គ្នា។​ ដូច្នេះ​ហើយ ប៉ា​ម៉ាក់​គប្បី​​កសាង​ទំនុក​ចិត្ត​ដល់​​​កូន​ចំពោះ​ភាព​ពិសេស​ប្លែក​​របស់​ពួក​គេ​។

៤. ​មាន​ភាព​ច្នៃ​ប្រឌិត​

ជាក់​ស្ដែង​ អ្នក​ច្នៃ​ប្រឌិត​ និង​អ្នក​វិទ្យាសាស្ត្រ​ភាគ​ច្រើន​សុទ្ធ​តែ​កើត​ខែ​កុម្ភៈ។​ ​ដោយ​សារ​តែ​ក្មេង​ដែល​កើត​ខែ​នេះ​​ពិបាក​​នឹង​​ធ្វើ​តាម​​គំរូ​ដែល​មាន​ស្រាប់​ ដូច្នេះ​ហើយ​ពួក​គេ​ចូលចិត្ត​ស្វែង​រក​អ្វី​ដែល​ថ្មី​ប្លែក​។​ ប៉ា​ម៉ាក់​​គួរ​​ជំរុញ​ឲ្យ​ពួក​គេ​ធ្វើ​តាម​​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន នោះ​យើង​នឹង​មើល​ឃើញ​អ្នក​ច្នៃ​ប្រឌិត​វ័យ​ក្មេង​ដ៏​មាន​អនុភាព​ម្នាក់​នៅ​ពេល​អនាគត​មិន​ខាន​។

ក្មេងឆ្លាត២

៥. ​មានឆន្ទៈខ្ពស់​​

​​​​នៅ​ពេល​ប្រឈម​នឹង​ឧបសគ្គ​ផ្សេងៗ​ ក្មេង​​កើត​ខែ​កុម្ភៈ​អាច​បង្ហាញ​ពី​កម្លាំង​ចិត្ត​​ដ៏​ខ្លាំង​ក្លា និង​ស្មារតី​​មិន​បោះបង់​។​ ប្រសិនបើ​ពួក​គេ​​ដើរ​ដួល​ ពួក​គេ​នឹង​ងើប​ឈរ​ឡើង​ម្ដង​ទៀត ព្រម​ទាំង​​ប្រយុទ្ធ​ទៅ​នឹង​អ្វី​ដែល​កំពុង​កើត​ឡើង​ដោយ​មិន​រួញរា​ឡើយ។​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://parenting.firstcry.com/articles/magazine-fun-facts-about-february-babies/

19 Interesting Facts & Figures About February Babies

 

 

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ នូ សោភ័ណ្ឌ
កែ 2 ស​ប្តា​ហ៍​មុន
x