backup og meta

បណ្ដោយកូនឲ្យលេងតាមចិត្តមិនមែនរឿងអាក្រក់ទេ តែវាមានប្រយោជន៍ច្រើនសម្រាប់​អាអូន

ត្រួតពិនិត្យដោយ ដេត ធន្នី


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 06, 2020

    បណ្ដោយកូនឲ្យលេងតាមចិត្តមិនមែនរឿងអាក្រក់ទេ តែវាមានប្រយោជន៍ច្រើនសម្រាប់​អាអូន

    ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

    មាន​ប៉ា​ម៉ាក់​មួយ​ចំនួន​ធំ​គិត​ថា ការ​ដែល​បណ្ដោយ​ឲ្យ​កូន​ធ្វើ​តាម​ចិត្ត ដូច​បង្រៀន​កូន​ឲ្យ​ខូច​អ៊ីចឹង ព្រោះ​បើ​ធ្វើ​ដូច​នេះ​កូន​នឹង​លែង​ខ្លាច​ហើយ។ តែ​បើ​តាម​អ្នក​ជំនាញ ការ​ដែល​ឲ្យ​កូន​លេង​អ្វី​ដែល​កូន​ចង់​លេង មាន​ប្រយោជន៍​ច្រើន​ជាង​រឹត​ត្បិត​ការ​សប្បាយ​រីក​រាយ​របស់​កូន។

    បើ​តាម​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ ម៉ាក​ប៉ា​មិន​គួរ​យល់​ច្រឡំ​រវាង​ការ​លេង​ដោយ​សេរី​ជាមួយ​នឹង​ការ​ដែល​មាន​ការ​បង្ហាត់​បង្ហាញ។ ក្មេងៗ​ត្រូវ​ការ​ជា​ចាំ​បាច់​នូវ​ការ​លេង​ដោយ​សេរី ហើយ​បើ​យើង​បណ្ដោយ​ឲ្យ​កូន​លេង​អ្វី​ដែល​កូន​ចង់​លេង នឹង​មាន​ប្រយោជន៍​ដូច​ជា៖

    – កាត់​បន្ថយ​អត្រា​ដែល​កូន​រញ៉េរញ៉ៃ​ជាមួយ​យើង​បាន​ច្រើន (ម៉ាក់ប៉ា​អាច​មាន​ពេល​ធ្វើ​កិច្ចការ​ផ្សេង​ទៀត)

    – បង្វែរ​ចំណាប់​អារម្មណ៍​ពី​ការ​មើល​ទូរស័ព្ទ ឬ​គ្រឿង​អេឡិចត្រូនិក​ផ្សេងៗ

    – ជា​ឱកាស​ឲ្យ​កូន​ស្វែង​យល់​ពី​ខ្លួន​ឯង (ស្វែង​យល់​ពី​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន)

    – បង្កើន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់

    – បង្រៀន​ខួរ​ក្បាល​ឲ្យ​ចេះ​ដោះ​ស្រាយ​បញ្ហា

    – រក្សា​សុខភាព​ផ្លូវ​ចិត្ត​កុមារ

    បន្ថែម​ពី​លើ​នេះ ការ​ជំរុញ​កូន​ៗ​ឲ្យ​ធ្វើ​អ្វី​ដែល​កូន​ចង់ នឹង​ធ្វើ​ឲ្យ​កូន​ៗ​សប្បាយ​ចិត្ត ជា​ហេតុ​ដែល​បណ្ដាល​ឲ្យ​ខួរ​ក្បាល​បញ្ចេញ​ដូប៉ាមីន ដែល​ជា​សារធាតុ​គីមី​ម៉្យាង​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត។ ម៉្យាង​ទៀត កូន​អាច​ដឹង​ពី​អ្វី​ដែល​ខ្លួន​ចង់​បាន ឬ​អាច​ចាប់​ផ្ដើម​ដឹង​ពី​ជំនាញ​ដែល​ខ្លួន​មាន​ក៏​ថា​បាន។

    វេជ្ជបណ្ឌិត​ទទួល​សញ្ញាប័ត្រ​ពី​បារាំង​រូប​នេះ​បន្ត​ថា ការ​ដែល​បណ្ដោយ​ឲ្យ​កូន​លេង​តាម​ចិត្ត​ចង់​មិន​មាន​បញ្ហា​អ្វី​ទេ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ ការ​លេង​របស់​កូន​ខ្លះ​អាច​នឹង​ប្រឡូក​ប្រឡាក់​រញ៉េរញ៉ៃ។ ហើយ​ម៉ាក់​ប៉ា​ជា​ច្រើន​ខឹង​កូន​នៅ​ពេល​ដែល​កូន​ធ្វើ​ឲ្យ​ផ្ទះ​រញ៉េរញ៉ៃ ឬ​ប្រឡាក់​ប៉ូកប៉ាក​ក្នុង​ផ្ទះ។

    ទោះ​យ៉ាង​នេះ​ក្ដី អ្វី​ដែល​ម៉ាក់​ប៉ា​ត្រូវ​ធ្វើ​គឺ​ជួយ​រៀប​ចំ​កន្លែង​លេង​ឲ្យ​កូន ដើម្បី​កាត់​បន្ថយ​ការ​ប្រឡាក់​រញ៉េរញ៉ៃ​នោះ ឬ​យើង​អាច​បង្រៀន​កូន​ឲ្យ​សម្អាត​ក្រោយ​ខ្លួន​ឯង​បន្ទាប់​ពី​រាយ​បាយ​ហើយ​។ នេះ​ក៏​ដូច​ជា យើង​បង្រៀន​កូន​ឲ្យ​មាន​ទំនួល​ខុស​ត្រូវ​លើ​បញ្ហា​ដែល​ខ្លួន​ឯង​បង្ក​ឡើង​ដែរ។ ​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ដេត ធន្នី


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 06, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម