ដោយសារតែការស្រមើស្រមៃច្រើនកូនយើងអាចខ្លាចដូចជា បិសាច នាគ ខ្មោច និងភាពងងឹតជាដើម តែនេះជារឿងធម្មតា អត់មានអីចម្លែកទេ។

ក្មេងប៉ុណ្ណេះចេះរាប់លេខ ឬអក្សរបន្តិចម្តងៗហើយ ដែលដំបូងគឺគេរាប់ជំហានជើងរបស់គេ។ ក្មេងអាចដឹងថាបន្ទាប់ពី លេខ១ គឺនៅមានលេខបន្ទាប់ទៀតទោះបីគេមិនទាន់ច្បាស់ក៏ដោយ។ នៅអាយុ ២ឆ្នាំ ក្មេងចេះរាប់បានដល់ លេខ២ ឬក៏ លេខ៣ តែបើគេអាចរាប់បានដល់ ១០ ក៏មិនប្រាកដថាគេចេះលេខទាំងនោះច្បាស់ទាំងអស់ដែរ។
ដើម្បីសម្រួលអារម្មណ៍កូនគួរ៖
– កុំមើលងាយ ចំអក ឬបន្លាចកូន
– ដាក់អំពូលភ្លើងតាមផ្លូវដើរ ឬជណ្តើរដើម្បីកុំឲ្យកូនខ្លាច
– កុំស៊ីជម្រៅពេក ពន្យល់កូនមួយៗថាបិសាចមិនអាចរស់នៅក្នុងទូខោអាវបានទេ។ មើលជុំវិញបន្ទប់តាមរូបភាពដែលកូនឃើញ វាប្រហែលជាមានស្រមោលអ្វីម្យ៉ាងដែលមានរាងស្រដៀងនឹងសំបុកពីងពាងទើបធ្វើឲ្យកូនខ្លាច។
-ផ្តល់ក្តីស្រលាញ់ដល់កូនឲ្យបានច្រើន ជួនកាលភាពភ័យខ្លាចរបស់កូនបណ្តាលមកពីអារម្មណ៍ខ្វះភាពកក់ក្តៅ គេចង់បានការឱបថើបពីយើង។ ទម្លាប់នៅជាមួយកូន បំពេកូនមុនពេលគេងពិតជាសំខាន់ណាស់។ កុំទុកកូនចោល មុនគេគេងលក់។
វិធីល្អក្នុងការបង្រៀនគណិតវិទ្យាដល់កូនមិនមែនការបង្រៀនរាប់លេខ បូកដកលេខអ្វីនោះទេ។ វិធីដែលល្អគឺត្រូវអានសៀវភៅឲ្យកូនដើម្បីឲ្យគេចាប់យកពាក្យ និងសញ្ញានៅតាមទំព័រសៀវភៅ។ រកល្បែងផ្គុំរូបដែលមានរាងខុសៗគ្នាដូចជា រង្វង់ ការ៉េ ត្រីកោណជាដើម។

នោមដាក់ពូកគឺជាបញ្ហាដែលក្មេងជួបញឹកញាប់ បណ្តាលឲ្យកូនយើងភ្ញាក់កណ្តាលយប់។ គេមិនទាន់ដឹងច្បាស់ទេថាហេតុអីបានជាក្មេងភាគច្រើននោមដាក់ពូករាល់យប់ជាពិសេសក្មេងប្រុស និងក្មេងដែលទើបរៀនប្រើកន្ថោរ។ វាអាចមកពីដេកលក់ស្រួលពេក ប្លោកនោមនៅតូច ការវិវត្តយឺតនៃប្រព័ន្ធប្រសាទកណ្តាល ហើយវាក៏អាចជាបញ្ហាតំណពូជផងដែរ។ សូមពិគ្រោះជាមួយគ្រូពេទ្យបើយើងគិតថាវាធ្ងន់ធ្ងរ។
បើយើងចាប់អារម្មណ៍ឃើញកូនឈប់ចេះនិយាយ ឬមានការរីកចម្រើនយឺត សូមប្រញាប់ពិគ្រោះជាមួយគ្រូពេទ្យ។ ការធ្វើតេស្តសំឡេង ការវាយតម្លៃផ្នែកភាសាអាចបញ្ជាក់ពីមូលហេតុដែលបង្កបញ្ហា និងអាចរកវិធីព្យាបាលទាន់ពេលវេលា។
នៅពេលខ្លះក្មេងអាចក្តៅខ្លួនដោយសារតែគេដុះធ្មេញថ្គាមទាំង ៤ ដែលតែងលេចចេញមកនៅអាយុ ២០-៣៣ ខែ។ ក្មេងខ្លះវិញនៅអាយុ ៣ឆ្នាំ ហើយក៏នៅមិនទាន់ដុះធ្មេញអស់ទេ។ ឯធ្មេញថ្គាមដែលធំវិញអាចបង្កការឈឺចាប់ដល់ក្មេង ដែលសូម្បីតែអាអូនដែលពូកែគេងយ៉ាងណាក៏អាចភ្ញាក់យំដែរ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Your 33-month-old: Taming fears. http://www.babycenter.com/6_your-33-month-old-taming-fears_5912.bc. Accessed June 3, 2015.
Your 33-month-old: Understanding numbers. http://www.babycenter.com/6_your-33-month-old-understanding-numbers_10329742.bc. Accessed June 3, 2015.
Your 33-month-old: Teething’s last gasp. http://www.babycenter.com/6_your-33-month-old-teethings-last-gasp_10329574.bc. Accessed June 3, 2015.
Your 33-month-old: Language milestones. http://www.babycenter.com/6_your-33-month-old-language-milestones_10329677.bc. Accessed June 3, 2015.
33-Month-Old Child. http://www.whattoexpect.com/toddler/33-month-old.aspx. Accessed June 3, 2015.
កំណែប្រែបច្ចុប្បន្ន
19/03/2021
អត្ថបទដោយ Leng Pechsovatey
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ