backup og meta

ខែទី ២៥៖ លោក​កូន​ចាប់​ផ្ដើម​ចេះ​ស្អប់ ចេះចាំ សួរ​មិន​ឈប់

ខែទី ២៥៖ លោក​កូន​ចាប់​ផ្ដើម​ចេះ​ស្អប់ ចេះចាំ សួរ​មិន​ឈប់

ការលូតលាស់ និងអាកប្បកិរិយា

១- កូនចេះអីខ្លះ?

ពេល​ជិត​ដល់​អាយុ​អាច​ចូល​រៀន​បាន ក្មេងៗ​តែង​តែ​មាន​ការ​ស្រមើស្រមៃ​ជា​ច្រើនដែល​ជា​រឿង​ល្អ​ប្រសិន​ជា​គេ​មិន​ស្រមៃ​ពី​ភាព​ភ័យ​ខ្លាច​នោះ។ នៅ​អាយុ ២ឆ្នាំ ក្មេង​អាច​ដឹង​ក្តី​ខ្លះ​ហើយ​ដូចជា គេ​អាច​បង្កើត​រូបភាព​ក្នុង​អារម្មណ៍​របស់​គេ។ គេ​ចេះ​ស្អប់ពេល​យើង​​ទុក​គេ​ចោល ឬ​ឲ្យ​នៅ​ជាមួយ​មនុស្ស​ប្លែក​មុខ ឬ​ចងចាំ​ការ​ឈឺ​ចាប់​ពេល​ចាក់​វ៉ាក់សាំងជាដើម។

ខួរក្បាល​​​ក្មេង​នៅ​អាយុ​នេះ​ប្រៀបដូចជា​សំបុក​ឃ្មុំ​ដែល​ពោរពេញ​ដោយ​គំនិត​ថ្មី​ៗជាច្រើន​ដែល​ជួយ​គេ​ឲ្យ​យល់​ពី​សំណួរ “អ្វី​ទៅ? ហេតុអីទៅ? របៀបណា​ទៅ?’ ជា​ដើម។ កូន​យើង​​ចាប់​ផ្តើម​សួរ​សំណួរ​​ជា​ច្រើន តែ​កុំ​ធុញ​កូន ព្យាយាម​ឆ្លើយ​ទៅ ព្រោះ​គេ​កំពុង​តែ​ចង់​ដឹង​ចង់​យល់​ពី​អ្វី​ៗ​ជុំ​វិញ​ខ្លួន បែប​នេះ​គេ​នឹង​មាន​ទំនាក់ទំនង​ច្រើន​ជាមួយ​​យើង​​ក៏​ដូច​ជា​រៀន​ពាក្យ​ថ្មី​ផង​ដែរ។

ពេលនេះ​គេ​អាច​ឈប់ពាក់​ខោ​ទឹក​នោម​បាន​ហើយ​មែន​ទេ? តាមពិត​ទៅ​ក្មេង​អាយុ ២ឆ្នាំ ភាគ​ច្រើន​ពុំ​ទាន់​ចេះ​ប្រើ​កន្ថោរ​នៅឡើយ​ទេ តែ​យើង​​អាច​​ចាប់​ផ្ដើម​​បង្រៀន​គេ​បានហើយ។

២- ជួយកូនរបៀបណា?

– ឲ្យ​កូន​​​លេង​សម្តែង​ធ្វើ​ជា​ពេទ្យជាមួយ​តុក្កតា យើង​​អាច​ទិញ​កាបូប​តូចៗ​ដាក់​ស្តេតូស្កុប ប្រដាប់​វាស់​កម្តៅ​ឲ្យ​កូន​លេង​បាន។

– ពន្យល់​របៀប​ធ្វើ​អ្វី​មួយ​ដល់កូន “​ពេល​ចូល​​បណ្ណាល័យ ដំបូង​យើង​ទៅ​តុ​ធំ​នោះ ប្រាប់​ឈ្មោះ​កូន​ទៅ​គេ​ហើយ​យើង​នឹង​អាច​ទៅ​អង្គុយ​អាន​សៀវភៅ​បាន​ហើយ!’

– បី​កូន​ដាក់​លើ​ភ្លៅ​យើង ​ពេល​ដែល​ត្រូវ​ជួប​ពេទ្យ​ដើម្បី​ពិនិត្យ​ឬ​ចាក់​ថ្នាំ

– កុំ​កុហកកូន! កុំ​និយាយ​ថា “​ចាក់​តែ​បន្តិច​ទេ អត់​ឈឺ​ទេ!’

– កុំកុហកកូន ដូចជា “​ម៉ាក់​អត់​យក​កូន​ទៅ​ចាក់​ថ្នាំ​ទេ!’ បើ​​​កំពុង​តែនាំ​កូន​ទៅ​ចាក់​ថ្នាំ​មែន​នោះ

– ធ្វើ​ចិត្ត​សប្បាយ​ឲ្យ​បាន​ច្រើន ព្រោះ​កូន​យើង​អាច​ដឹង​ទឹកមុខ និង​ពាក្យ​សម្តីបាន។

ចំពោះ​ក្មេង​រពឹស ចង់​ចេះ​ចង់​ដឹង​វិញ៖

– កុំ​ហាម​កូន​កុំ​ឲ្យ​ដើរ​រុករក​ក្នុង​ផ្ទះ

– នាំ​កូន​ទៅ​កន្លែង​ថ្មី​ដូចជា សួនសត្វ អាងទឹក​ជាដើម

– ទម្លាប់​ទិញ​សៀវភៅ​ទុក​ដាក់​ជិតៗ​ខ្លួន

– ឲ្យ​កូន​លេង​របស់​ពញ្ញាក់​អារម្មណ៍​ដូចជា ដី​ឥដ្ឋ ខ្សាច់ និង​ឧបករណ៍​ភ្លេង​ជាដើម។

សុខភាព និងសុវត្ថិភាព

ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?

កាល​ពី​អាយុ ២ឆ្នាំ ម៉ាក់ប៉ាប្រហែល​ជា​នាំ​កូន​ទៅ​ពិនិត្យ​ម្តង​ហើយ តែ​បើ​មិន​ទាន់​ទេ​សូម​ណាត់​ជួប​ពេទ្យ​ខែ​នេះ​ឲ្យ​ហើយ​ទៅ។ សូម​ប្រាប់​គ្រូពេទ្យ​បើ​យើង​សង្កេត​ឃើញ​កូន​មាន​ចរិត​ ឬ​ទម្លាប់​ប្លែកៗណា​មួយ។

ត្រូវដឹងអីខ្លះ?

យើង​​ច្បាស់​ជា​ចង់​ដឹង​ហើយ​ថា​គួរ​បង្រៀន​កូន​ប្រើ​កន្ថោរ ឬ​បង្គន់​ របៀបម៉េច? ហើយក៏ត្រូវ​ដឹង​ថា អាច​ជា​រឿង​លំបាក​ ទាំង​យើង​ ទាំង​កូន ព្រោះ​ក្មេង​វិវត្តអាស្រ័យ​លើ​កត្តា​អាយុ និង​ការ​លូតលាស់​ខុសគ្នា​តិចតួច។ សូម​កុំ​ច្រលោតខឹង​កូនឲ្យ​សោះ។ ចូរ​ឲ្យ​គ្នា​រៀន​តាម​សម្រួល៖

កុំ​បង្ខំ​កូន​អី​បើ​គេ​មិន​ទាន់​ត្រៀម​ខ្លួន

អាន​សៀវភៅ​ឲ្យ​គេ​ស្តាប់​ពេល​អង្គុយ​លើ​កន្ថោរ

បង្រៀន​កូន​អង្គុយ​លើ​កន្ថោរ​ផ្កាប់ ហើយ​ពន្យល់​ពី​របៀប​ប្រើ​

ឲ្យ​រង្វាន់​ពេល​គេ​ប្រើ​កន្ថោរ​បាន​សម្រេចដូចជា​នំដែល​គេ​ចូលចិត្ត

បើ​មិន​បាន​សម្រេច​ទេ សូម​ព្យាយាម​ម្តងទៀត​នៅពេល​ក្រោយ។

ការព្រួយបារម្ភ

៥- រឿងអីខ្លះគួរបារម្ភ?

បើ​​​ចង់​គ្រប់គ្រង​ជាតិ​ខ្លាញ់ និង​កូលេស្តេរ៉ូល​​​កូន យើង​​អាច​ឲ្យ​គេ​ផឹក​ទឹក​ដោះគោបាន តែសូម​ចៀសវាង​ដំឡូង​​ចៀន ឬ ​អាហារ​កញ្ចប់​ជាដើម។ គួរ​បន្ថែម​បន្លែ​ផ្លែឈើ​ដែល​មាន​ជាតិ​សរសៃ​ច្រើន​ដល់កូន​​។ ​សារជាតិ​ប្រូតេអ៊ីន​ក៏​សំខាន់​ដែរ ដូចជា​សាច់មាន់ ​សាច់ទា ​និង​ត្រី។ សូម​កុំ​តឹងរឹងពេក កូន​​​​​ក៏ត្រូវ​ការ​សារជាតិខ្លាញ់​ល្អខ្លះ ​ដើម្បី​លូតលាស់​រាងកាយ​ និង​បញ្ញា​ដែរ។ សូមពិគ្រោះ​ជាមួយ​គ្រូពេទ្យឯកទេស​ខាង​កុមារ​ដើម្បី​បានព័ត៌មាន​លម្អិត​ពី​ចំណីអាហារ​​ប៉ូវ គួរ​ញ៉ាំ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Your 25-month-old: Scared of the doctor. http://www.babycenter.com/6_your-25-month-old-scared-of-the-doctor_5973.bc. Accessed June 2, 2015.

Your 25-month-old: Brain boosters. http://www.babycenter.com/6_your-25-month-old-brain-boosters_10329689.bc. Accessed June 2, 2015.

Your 25-month-old: Asking questions. http://www.babycenter.com/6_your-25-month-old-asking-questions_10329786.bc. Accessed June 2, 2015.

25-Month-Old Child. http://www.whattoexpect.com/toddler/25-month-old.aspx. Accessed June 2, 2015.

 

កំណែ​ប្រែបច្ចុប្បន្ន

11/02/2019

អត្ថបទ​ដោយ Leng Pechsovatey

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Feb 11, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម