backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ក្មេងកើតជំងឺកង្វះអង់ហ្ស៊ីម អាចព្យាបាលជាទេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 17, 2020

ក្មេងកើតជំងឺកង្វះអង់ហ្ស៊ីម អាចព្យាបាលជាទេ?

​កង្វះ​អង់ហ្ស៊ីម​ជា​ជំងឺ​ពី​កំណើត​មួយ​ ដែលក្មេង​ៗ​មួយ​ចំនួន​ងាយ​នឹង​ប្រឈម ហើយ​វា​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ទៅ​ដល់​សុខភាព និង​ការ​លូតលាស់​របស់​ក្មេង​។ ចុះ​ជំងឺ​នេះ អាច​ព្យាបាល​ឲ្យ​ជា​ដាច់​ទេ?

ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេស​​រោគ​កុមារ បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ជំងឺ​កង្វះ​អង់ហ្ស៊ីម កើត​ឡើង​នៅ​ពេល​ដែល​កោសិកា​របស់​ថ្លើម មិន​ផលិត​អង់​ហ្ស៊ីម​នោះ​ចេញ​មក ដើម្បី​ទៅ​ជួយ​ដល់​ការ​រំលាយ​អាហារ​របស់​ក្មេង។ ជំងឺកង្វះ​អង់ហ្ស៊ីម គឺ​ជា​ជំងឺ​ពី​កំណើត ប្រសិន​បើ​ពេទ្យ​ធ្វើ​តេស្តឈាម​រក​ឃើញ​ថា ក្មេង​មាន​កើត​ជំងឺ​នេះ គឺ​មិន​មាន​មធ្យោបាយ​ណា អាច​ព្យាបាល​ជំងឺ​កង្វះ​អង់ហ្ស៊ីម​នេះ​ឲ្យ​ជា​ដាច់​បាន​ដែរ។

“បើ​ក្មេង​កើត​ជំងឺ​កង្វះ​អង់ហ្ស៊ីម គឺ​អត់​មាន​ការ​ព្យាបាល​ទេ ហើយ​ក៏​មិន​ចាំ​បាច់​ព្យាបាល​ដែរ ពី​ព្រោះ​ជំងឺ​នេះ គឺ​ជា​ជំងឺ​ពី​កំណើត។ ដូច​នេះ យើង​មិន​ចាំ​បាច់​ទៅ​រក​អង់ហ្ស៊ីម​យក​ទៅ​ដាក់​ចូល ឬ​រក​មធ្យោបាយ​អី​ដើម្បី​ឲ្យ​ថ្លើម​ផលិត​អង់ហ្ស៊ីម​មក​ទេ”។ នេះ​ជាការរៀប​​រាប់​របស់​លោក​​វេជ្ជបណ្ឌិត អ៊ុន យូ

ទោះ​ជា​មិន​អាច​ព្យាបាល ឬ​គ្មាន​ការ​ព្យាបាល​ក៏​ដោយ លោក​វេជ្ជបណ្ឌិតបាន​បញ្ជាក់​ឲ្យ​ដឹង​ថា ជំងឺ​កង្វះ​អង់ហ្ស៊ីម គឺ​មិន​ប៉ះពាល់ ឬ​ផ្ដល់​ផល​ពិបាក​អី​ទៅ​ដល់​ក្មេង​ដែល​ឈឺ​ទេ ប្រសិន​បើ​ម៉ាក់​ប៉ា​ធ្វើ​តាម​ការ​ណែ​នាំ​របស់​ពេទ្យ​មិន​ឲ្យ​ញ៉ាំ​អាហារ ឬ​ប្រភេទ​ថ្នាំ​មួយ​ចំនួនបាន​ត្រឹមត្រូវ។ បើ​ម៉ាក់​ប៉ា​ថែ​ទាំ​កូន​បាន​ល្អ មិន​ឲ្យ​កូន​ញ៉ាំ​អាហារ​ដែល​ពេទ្យ​ហាម​ឃាត់ គឺ​កូន​ដែល​មាន​ជំងឺ​កង្វះ​អង់ហ្ស៊ីម អាច​លូតលាស់​បាន​ធម្មតា ទាំង​កាយ​សម្បទា ទាំង​បញ្ញា និង​មាន​សុខភាព​ល្អ​ដូច​មនុស្ស​ដែល​គ្មាន​កើត​ជំងឺ​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 17, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម