home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ហេតុផលមួយចំនួន​ ម៉ាក់ៗគួរឲ្យកូនៗញ៉ាំត្រីឲ្យបាន​ច្រើន

ហេតុផលមួយចំនួន​ ម៉ាក់ៗគួរឲ្យកូនៗញ៉ាំត្រីឲ្យបាន​ច្រើន

ត្រី​គឺ​ជា​ចំណែក​មួយ​ដ៏​​សំខាន់ក្នុង​របប​អាហារប្រ​ចាំ​ថ្ងៃ​របស់​យើង​។ យើង​អាច​យក​ត្រី​មក​ធ្វើ​ជា​ម្ហូបមាន​រស​ឆ្ងាញ់ ហើយ​ត្រី​ក៏​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ជា​ច្រើន ដែល​ផ្ដល់​សារៈ​ប្រយោជន៍​ដល់​សុខភាព​របស់​មនុស្ស​យើង។ យើង​គ្រប់​គ្នា​សុទ្ធ​តែ​បាន​ដឹង​ហើយ​ថា ការ​ញ៉ាំ​សាច់​ត្រី​​ជួយ​ដល់​សុខភាព​របស់​យើង​បាន​យ៉ាង​ច្រើន។ ប៉ុន្តែ​នៅ​មាន​មនុស្ស​មួយ​ចំនួន​​មិន​ទាន់​ដឹង​ថា​ហេតុ​អ្វី​បានជា​​ញ៉ាំ​ត្រី​ជួយ​ដល់​សុខភាព ហើយ​សាច់​ត្រី​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​អ្វី​ខ្លះ។ ដូច​នេះ ​ដើម្បី​ស្រាយ​ចម្ងល់​ទាំង​អស់​នោះ Hello គ្រូពេទ្យ​នឹង​បក​សា្រយ​ថា​តើត្រី​មាន​សារៈ​សំខាន់​ដូច​ម្ដេច ហើយ​​ជួយ​ដល់​សុខភាព​របស់​ក្មេង​ៗ បាន​យ៉ាង​ម៉េច​ដែរ។

ត្រី​គឺ​ជា​ប្រភេទ​អាហារ​ដែល​ផ្ទុក​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​សម្រាប់​ខ្លួន​យើង​ជា​ច្រើន។ ក្នុង​នោះ​ត្រី​អាច​មាន​ផ្ទុក​សារធាតុ​ដូច​ជា ប្រូតេអ៊ីន អាស៊ីត​អាមីណូ អូម៉េហ្កា ៣ មេថ្យូនីន(methionine) ទីរ៉ូស៊ីន(tyrosine) លីស៊ីន(lysine) និង​ទ្រីតូហ្វាន(tryptophan)ជា​ដើម។​ ម្យ៉ាងទៀត​ ប្រូតេអ៊ីន​មាន​ក្នុង​សាច់​ត្រី ងាយ​ស្រួល​ក្នុង​ការ​រំលាយ ជាង​ប្រូតេអ៊ីន​មាន​ក្នុង​សាច់​សត្វ​ផ្សេង។

អត្ថបទពាក់ព័ន្ធ:

សាច់​ត្រី​មាន​ផ្ទុក​ប្រភេទ​ខ្លាញ់​ដូច​ជា លីពីត ដែល​​ជា​ប្រភេទ​អាស៊ីត​ខ្លាញ់​មិន​ទាន់​ឆ្អែត​ និង​ជួយ​ដល់​រាងកាយ​របស់​យើង​ជៀស​ពី​ខ្លាញ់​អាក្រក់​ក្នុង​ឈាម និង​មិន​ធ្វើ​ឲ្យ​យើង​ធាត់​ឡើយ។

មាន​ត្រី​ខ្លះ​ផ្ទុក​វីតាមីន​ជា​ច្រើន មាន​ដូច​ជា​វីតាមីន A ​វីតាមីន B1 ​វីតាមីន B12 និង​​វីតាមីន D​ ជា​ដើម។ សាច់​ត្រី​ក៏​មាន​ផ្ទុក​ជាតិ​រ៉ែ ជា​ពិសេស​កាល់​ស្យូម ហើយ​​កំហាប់​ជាតិ​កាល់​ស្យូម​ក្នុងត្រី គឺ​ខ្ពស់​ជាង​ក្នុង​សាច់​ដទៃ។ សារធាតុ​ចិញ្ចឹម​ពិសេស​ជាង​គេ​មាន​ក្នុង​សាច់​ត្រី​នោះ​គឺ DHA។ DHA ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​លូត​លាស់​របស់​ប្រព័ន្ធ​ប្រសាទ និង​កោសិកា​ខួរ​ក្បាល។

Phosphatide មាន​ក្នុង​សាច់​ត្រី ចូល​រួម​ក្នុង​ដំណើរ​ការ​នៃ​កូលេស្តេរ៉ូល ដែល​ជួយ​​ការ​ពារ​កុំ​ឲ្យ​កូលេស្តេរ៉ូល​កក​ក្នុង​សរសៃ​ឈាម ជួយ​កម្ចាត់​កូលេស្តេរ៉ូល​​មិន​ល្អ​ចេញ​ពី​ក្នុង​ខ្លួន ការ​ពារ​កុំ​ឲ្យ​ធាត់ និង​ជួយ​ការ​ពារ​ប្រព័ន្ធ​សរសៃ​ឈាម​បេះ​ដូង ហើយ​​ក៏​ជួយ​ការពារ​ពី​ជំងឺ​មហារីក​មួយ​ចំនួន​បាន​ដែរ។

ផ្លូវ​អារម្មណ៍​កូន

និយាយ​ឲ្យ​ខ្លី ត្រី​មាន​ប្រយោជន៍​ច្រើន​ណាស់។ ខាង​ក្រោម​នេះ​គឺ​ជា​ប្រភេទ​ត្រី ដែល​មាន​សុវត្ថិភាព និង​ល្អ​សម្រាប់​កូន​ៗ​របស់​យើង​ មាន​ដូចជា៖

  • ត្រី​សាល់ម៉ុន
  • ត្រីធូណា
  • ត្រី​ទីឡាព្យា៉
  • ត្រី Pollock (Atlantic & Walleye)
  • ត្រី Flounder
  • ត្រី Haddock
  • ត្រី​​អណ្ដែង​
  • គ្រំ​សមុទ្រ
  • អយ​ស្ទ័រ
  • បង្គា

ហើយ​ត្រី​ ២ ​ប្រភេទ ដែល​ល្អ​បំផុត​សម្រាប់​​ទ្រ​ទ្រង់​សុខភាព​របស់​ក្មេង​គឺ៖

១-ត្រីសាល់ម៉ុន

ត្រី​សាល់​ម៉ុន​ផ្ទុក​អាស៊ីត​ខ្លាញ់​មិន​ឆ្អែត​ច្រើន ដែល​​អាច​ជួយ​ដល់​ការ​លូត​លាស់​របស់​គភ៌ និង​ទារក។ ត្រីនេះ​​ក៏​សម្បូរ​ដោយ​វីតាមីន A វីតាមីនB វីតាមីនD វីតាមីន E ​កាល់​ស្យូម អ៊ីយ៉ុង ស័ង្កសី ម៉ាញ៉េស្យូម ផូស្វ័រ និង​ជាតិ​រ៉ែ​ជា​ច្រើន​ផ្សេង​ទៀត។ សាច់​ត្រី​សាល់​ម៉ុន​មាន​សភាព​ទន់ និង​រលោង ដែល​ជា​ចំណូល​ចិត្ដ​របស់​ក្មេង​ៗ ហើយ​ក៏​ជួយ​ដល់​ភាព​វ័យ​ឆ្លាត​របស់​ក្មេង​ដែរ។

២- ត្រីធូណា

មាន​​ជំងឺ​មួយ​មាន​ឈ្មោះ​ថា​ ការ​ខូត​ខាត​ភ្នាស​ម៉ាគូឡា (macular) ​ក្នុង​ភ្នែក ធ្វើ​ឲ្យ​ការ​មើល​ឃើញ​មាន​កម្រិត។ ​ជំងឺ​មួយ​នេះ​អាច​វិវត្ដិបន្តិច​ម្ដងៗ​​ឲ្យ​មនុស្ស​យើង​ពិការ​ភ្នែក​បាន។ ប៉ុន្តែ​សារធាតុអាស៊ីត​អូម៉េហ្កា ៣ មាន​ក្នុង​ត្រី​ធូណា អាច​ជួយ​ការ​ពារ​ជំងឺ​មួយ​នេះ​​បាន។​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Fish for children http://www.bordbia.ie/consumer/aboutfood/nutrition/fish/pages/fishforchildren.aspx. Accessed on March 23, 2017

The Top 7 Fish for Kids. https://pethelpful.com/fish-aquariums/Top-7-Fish-For-Kids. Accessed on March 23, 2017

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ណៃ ទូច កែសម្រួល​ចុងក្រោយ 29/09/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត