home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

នៅក្មេង រាងកាយ និងខួរក្បាលកំពុងលូតលាស់ខ្លាំង គួរចៀសវាងអាហារទាំងនេះ

នៅក្មេង រាងកាយ និងខួរក្បាលកំពុងលូតលាស់ខ្លាំង គួរចៀសវាងអាហារទាំងនេះ

បើ​និយាយ​ពី​ចំណី​អាហារ​ដែល​ក្មេង​ជំទង់​និយម​ចូល​ចិត្ត គ្មាន​អ្វី​ក្រៅ​ពពួក Fast food មាន ភីហ្សា បឺហ្គើរ ដំឡូង​បារាំង​បំពង មាន់​បំពង អាហារ​កញ្ចប់ រួម​ជាមួយ​ភេសជ្ជៈ​កំប៉ុង​ផ្អែមៗ​នោះ​ឡើយ។

ជំទង់​ជា​វ័យ​ដែល​ត្រូវ​សកម្ម​នឹង​ការ​សិក្សា ស្រប​ពេល​ដែល​រាង​កាយ និង​ខួរក្បាល​ត្រូវ​ការ​ថាមពល​ច្រើន​ដើម្បី​លូតលាស់​ដែរ។ ចុះ​បើ​ក្មេងៗ​នៅ​តែ​បន្ត​ញ៉ាំ​អាហារ​ខាង​លើ​អាច​នឹង​ប៉ះពាល់​អ្វីខ្លះ?

វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​ លី ឬទ្ធី​គុណ និងជា​​ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​បាន​ឲ្យ​ដឹងថា ការ​ញ៉ាំ​ Fast food មាន ភីហ្សា បឺហ្គើរ ដំឡូងបារាំងបំពង មាន់បំពង សេនវិចជាដើម ញឹក​ញាប់​នោះ​មិន​ល្អ​ចំពោះ​សុខភាព​ទេ ព្រោះ​វា​ចម្អិន​ដោយ​ប្រើ​ខ្លាញ់ ឬ​ជាតិ​ប័រ​ច្រើន ហើយ​កន្លែងលក់​ខ្លះ​យក​ខ្លាញ់​ដែល​ប្រើ​រួច មក​បំពង​ឡើង​វិញ​ម្ដង​ហើយ​ម្ដង​ទៀត​រហូត​ខ្លាញ់​ខ្មៅ ខាប់​ទៀត​ផង។

ក្រៅ​ពី​សម្បូរ​ជាតិ​ខ្លាញ់ អាហារ​បំពង ឬ​អាហារ​កញ្ចប់ ក៏​មាន​ជាតិ​ប្រៃ​ខ្លាំង​ណាស់​ដែរ អ៊ីចឹង​ផល​ប៉ះពាល់​ចំពោះ​សុខភាព​មាន​ច្រើន​បើ​យើង​ញ៉ាំ​ញឹក​ញាប់ ដូច​ជា​ធ្វើ​ឲ្យ​ឡើង​ទម្ងន់ ប៉ះពាល់​ប្រព័ន្ធ​រំលាយ បញ្ហា​ដល់​បេះដូង តម្រង​នោម និង​សរសៃ​ឈាម​បេះដូង​ជា​ដើម ដែល​ផល​ប៉ះ​ពាល់​ទាំង​នោះ យើង​មិន​អាច​ឃើញ​ភ្លាមៗ​ឡើយ។

ចំណែក​ការ​ញ៉ាំ​ភេសជ្ជៈ​កំប៉ុង​ផ្អែមៗ មាន​ទឹក​ក្រូច ភេសជ្ជៈ​ប៉ូវ​កម្លាំង​វិញ សម្បូរ​ជាតិ​ស្ករ​ច្រើន​លើស​លុប រួម​ជាមួយ​ជាតិ​កាហ្វេអ៊ីន បើ​សិន​ជា​យើង​ផឹក​ញឹកញាប់ ទី១ ធ្វើ​ធាត់ ឆាប់​ខូច​ធ្មេញ ប៉ះពាល់​ដល់​បេះដូង ប្រឈម​នឹង​ការ​កើត​ជំងឺ​ទឹកនោម​ផ្អែម​នៅ​ពេល​អាយុ​កាន់​តែ​ច្រើន។

ជំនួស​ឲ្យ​អាហារ​ទាំង​នោះ យើង​ត្រូវ​ញ៉ាំ​អាហារ​ចម្រុះ​មុខ មាន​ត្រី សាច់ ស៊ុត បន្លែ និង​ផ្លែឈើ​វិញ នោះ​ទើប​​រាងកាយ​មាំមួន ជំងឺ​ក៏​មិន​មក​យាយី ហើយ​បើ​ចង់​ឲ្យ​ខួរ​ក្បាល​លូត​លាស់​កាន់​តែ​ខ្លាំង ភ្នែកភ្លឺ ត្រូវ​ចេះ​ជ្រើស​រើស​អាហារ ឬ​វីតាមីន ដែល​មាន​សមាសធាតុ DHA ឬ អាស៊ីដ​ខ្លាញ់​ល្អ Omega-3 ជា​ប្រភព​ដើម​ដែល​ផ្តល់​នូវ DHA។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 26/08/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត