ដូច “Hello គ្រូពេទ្យ” ប្រាប់ជារឿយៗហើយ អាហារូបត្ថម្ភសំខាន់ណាស់សម្រាប់ការលូតលាស់របស់ក្មេង ប៉ាម៉ាក់ ត្រូវគិតពីសុខភាពកូនឲ្យបានច្រើនបន្តិច ទោះកូនពិបាករឿងញ៉ាំអាហារក៏ដោយ ប៉ុន្តែក៏មិនគួរតាមចិត្តកូន មិនខ្វាយខ្វល់នោះដែរ ត្រូវតែចេះរកវិធីដោះស្រាយ បើកូនមានបញ្ហាកង្វះអាហារូបត្ថម្ភ ច្បាស់ជាវីវរមិនខាន។ ចង់ដឹងកង្វះអាហារូបត្ថម្ភលើក្មេងៗ តើដោយសារអ្វី? ប៉ះពាល់អីខ្លះដល់ក្មេង? អាចស្វែងយល់ពីអត្ថបទនេះបាន។