backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ប្រភេទអាហារធ្វើឲ្យកូនតូចញ៉ាំទៅទល់លាមក និងវិធីដោះស្រាយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 22, 2021

ប្រភេទអាហារធ្វើឲ្យកូនតូចញ៉ាំទៅទល់លាមក និងវិធីដោះស្រាយ

កូន​ក្មេង​ចេះ​​តែ​ទល់​លាមក​ពី​មូលហេតុ​ច្រើន​យ៉ាង អាច​​មក​ពី​របប​អាហារ​ដែល​មិន​​សម្បូរ​ជាតិ​កាក​​សរសៃ ម្សៅ​ទឹកដោះគោ កូន​ខ្វះ​ជាតិ​ទឹក ឬ​ការ​បន្ថែម​អាហារ​រឹង​ផ្សេងៗ​ទៅ​ក្នុង​របប​អាហារ​របស់​កូន ធ្វើ​ឲ្យ​ក្រពះ​ពោះវៀន​ក្មេង​ពិបាក​រំលាយ។ តើ​អាហារ​ណា​ខ្លះ​អាច​ធ្វើ​ឲ្យ​កូន​ទល់​លាមក? បើ​កូន​ទល់​លាមក​ត្រូវ​ឲ្យ​ញ៉ាំ​អី?

លោកវេ​ជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ ចាន់ ស៊ីណេត ថា នៅ​ពេល​កូន​ចេះ​ញ៉ាំ​អាហារ​ម៉ាក់ប៉ា​​តែង​តែ​បញ្ចុក ឬ​បន្ថែម​របប​អាហារ​ឲ្យ​ទៅ​កូន ដោយ​អាហារ​ទាំង​នោះ​មិន​បាន​កិន​ឲ្យ​ម៉ដ្ត ពិសេស​អាហារ​រឹង​មួយ​ចំនួន ជា​ហេតុ​នាំ​ឲ្យ​កូន​ទល់​លាមក។

១- អាហារ​ធ្វើ​ក្មេង​ទល់​លាមក

– ការ៉ុត

– ដំឡូងបារាំង

– ទឹកដោះគោ

– ផ្លែ​ចេក​ទុំ​ស្ទើរ

– បាយ

– នំប៉័ង។

អត្ថបទពាក់ព័ន្ធ៖ 

២- អាហារ​ជួយ​បន្ទន់​លាមកកូន

​បើ​កូន​ទល់​លាមក ម៉ាក់ៗ​ត្រូវ​រក​មូលហេតុ​ឲ្យ​ឃើញ និង​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ពិសេសអាហារ​ដែល​មាន​ជាតិ​កាក​សរសៃ ឬ ហ្វៃបឺរ នោះ​អាច​ជួយ​បន្ទន់​លាមក​កូន​បាន។

– បន្លែ​បៃតង

– ចេកទុំ

– ល្ហុងទុំ

– ដំឡូងជ្វា

– ស្វាយទុំ

– ក្រូច

– ប៊ើរ។

កូនទល់លាមក

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 22, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម